ព័ត៌មានជាតិ
អាងទឹកតាប៉ន អាចផលិតទឹកស្អាត បាន ២ ម៉ឺនម៉ែត្រគូបក្នុង ១ ថ្ងៃ
អាងស្តុកទឹកជ្រោះតាប៉ន ស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ អាចផលិតទឹកស្អាតសម្រាប់ចែកចាយជូនដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃបាន ២ ម៉ឺនម៉ែត្រគូប ខណៈអាងទឹកនេះបញ្ចប់ការសាងសង់ជិត២ឆ្នាំមកនេះ។

បម្រើដល់សេចក្តីការទឹកស្អាតនៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ក្រុមហ៊ុនLYPគ្រុប បានសម្រេចការងារផលិតទឹកស្អាតរបស់ខ្លួនហើយ ក្រោយពីដុតដៃដុតជើងធ្វើទំនប់ស្ទាប់ទឹកបាន ២ លាន ៨ សែនម៉ែត្រគូប ត្បិតមានការញាំញីដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយចុះ។
លោក ណយ ពេញចិត្ត ប្រធានក្រុមមើលការថែទាំការផលិតទឹកស្អាត ប្រចាំការនៅទំនប់ទឹកធ្លាក់តាប៉ន បានឱ្យដឹងកាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២១ ថា ខេត្តកោះកុង ជាខេត្តជាប់និងសមុទ្រ កន្លងមក តែងតែប្រឈមកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ គ្រាខេត្តកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយកំណើនប្រជាជន ទេសចរ និងការវិនិយោគពហុវិស័យបានរីកចម្រើនឡើងជាលំដាប់។

បើតាមលោក ណយ ពេញចិត្ត ឥឡូវអាចបាននិយាយថា បញ្ហាខ្វះខាតទឹកស្អាតលែងចោទជាបញ្ហាទៀតហើយ ដោយក្នុង១ថ្ងៃ ក្រុមហ៊ុនផលិតទឹកស្អាតសម្រាប់ចែកចាយដល់អតិថិជនចំនួនចាប់ពី១ម៉ឺន៨ពាន់ម៉ែត្រគូបដល់ទៅ២ម៉ឺនម៉ែត្រគូបឯណោះ ដើម្បីបំពេញតាមតម្រូវការរបស់ពលរដ្ឋ និងអ្នកប្រើប្រាស់លើវិស័យវិនិយោគទុកសព្វថ្ងៃនេះ។ ៥ឆ្នាំទៅមុខទៀតការផ្គត់ផ្គង់ទឹកស្អាតក៏ នៅតែអាចផ្គត់ផ្គង់ដល់ប្រើប្រាស់បានគ្រប់គ្រាន់ ខណៈបច្ចុប្បន្នការផលិតទឹកស្អាតអាចមានសមត្ថភាពក្នុងការផលិត បាន៨០០ម៉ែត្រគូបក្នុង១ម៉ោង ដែលការប្រើប្រាស់មានត្រឹម៤០០-៤៥០ម៉ែត្រគូបក្នុង១ម៉ោង ប៉ុណ្ណោះ។

តែបែបនេះក្តី ក៏នៅមានប្រជាពលរដ្ឋមួយចំនួនដែលរស់នៅលើដែនកោះ ជាប់និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅទទូចតែស្នើសុំឲ្យអាជ្ញាធរខេត្ត ជួយដោះស្រាយបញ្ហារឿងខ្វះទឹកស្អាត ជូនពួកគាត់ប្រើប្រាស់ឲ្យបានពេញលេញ ព្រោះថា បញ្ហាខ្វះទឹកនេះ មិនមែនជារឿងថ្មីនោះទេ ដែលពួកគាត់តែងតែជួបជាយូរមកហើយ។
លោកស្រី ទេព ស៊ីណា សមាជិកភូមិនិង វឹន សាវ៉ាទ មេភូមិកោះប៉ោ បានរៀបរាប់ឲ្យដឹងថា រាល់ការស្នើសុំរបស់គាត់ ទៅកាន់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញពុំដែលទទួលលទ្ធផល បច្ចុប្បន្នមាន ប្រជាជនចំនួន ១១៩ គ្រួសារ ហើយមានគ្រួសារខ្លះនៅបរិភោគទឹកឆៅនៅឡើយ និងមួយចំនួនទៀតបរិភោគទឹកឆ្អិន ជាមួយនិងរសជាតិប្រៃឡមៗ ខណៈទឹកក្នុងអណ្តូងមានទឹកសមុទ្រជ្រាបចូល ធ្វើឲ្យការលាងសម្អាតខ្លួនប្រាណជួបគាររមាស់ស្អិតជាប់ខ្លួន ដែលការប្រើប្រាស់ប្រចាំថ្ងៃបានត្រឹមបោកគក់ខោអាវនិងដាំស្លប៉ុណ្ណោះ។


លោក ខ្លឹម គរគី ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង អះអាងថា ការផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុន LYP Groub co.ltd បានត្រឹមតែក្នុងក្រុងខេមរភូមិន្ទនិងស្រុកមណ្ឌលសីមា ប៉ុណ្ណោះ បច្ចុប្បន្នមានភូមិចំនួនពីរ ដែលស្ថិតនៅចុងបណ្តាញ ទីមួយគឺភូមិកោះប៉ោកំពុងមានការខ្វះខាតទឹកស្អាតប្រើប្រាស់និងទីពីរ គឺភូមិបឹងកាឆាងកំពុងប្រើប្រាស់ទឹកស្អាតមិនបានពេញលេញ ដែលក្រុមហ៊ុន LYP Groub co.ltd បានប្រាប់ថា មិនទទួលផលចំណេញ ព្រោះតែការតភ្ជាប់ត្រូវចំណាយថវិកាច្រើន ខណៈអ្នកប្រើប្រាស់មានចំនួនតិចតួច។
លោក ខ្លឹម គរគី បន្ថែមទៀតដែរថា ខាងក្រុមហ៊ុនក៏ដូចជាមន្ទីរ បានខិតខំបង្កើនល្បឿនតភ្ជាប់បណ្តាញទឹកស្អាត ឲ្យដល់ដៃអ្នកប្រើប្រាស់បានគ្រប់ជ្រុងជ្រោយ ជាមួយនិងភាពរីកចម្រើនខ្លាំង លើគ្រប់វិស័យ ហើយកំណើនប្រជាជនក៏កាន់តែមានការកើនឡើង។ ក្នុងមួយរយៈកាល២ឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ទឹកស្អាតកើនឡើងដល់ជិតមួយម៉ឺនគ្រួសារ ខណៈកាលពី ២០១៩ ប្រើទឹកតែជាង ៥០០០ គ្រួសារតែប៉ុណ្ណោះ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក