ព័ត៌មានជាតិ
សម្តេចទៀ បាញ់ ចុះពិនិត្យផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាប ស្ថាបនាដោយកងវិស្វកម្ម
សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យពីវឌ្ឍនភាពផ្លូវដែលក្រុមកងវិស្វកម្មស្ពានថ្នល់លេខ១៧៨ នៃក្រសួងការពារជាតិ ស្ថាបនាលើគម្រោងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ចំនួន ១៣ខ្សែ។

ឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និង ជានាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ និង អស់លោកជាមន្ត្រីបច្ចេកទេសស្ពានថ្នល់ អន្តរក្រសួងបានបញ្ចាក់ថា មកដល់ពេលនេះស្ថាបនាបានសម្រេចបាន
៩២,៧២% ហើយ។
ចាប់ពីដំណើរការស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប កងវិស្វកម្មលេខ១៧៨ ទទួលស្ថាបនាផ្លូវចំនួន១៣ខ្សែ មានប្រវែងសរុប ២៦ពាន់៥៣១ម៉ែត្រ ដោយមានកម្លាំងពលកម្ម ចំនួន៦១៣នាក់ ប្រើប្រាស់គ្រឿងចក្រ រថយន្ត និងឧបករណ៍ ចំនួន ១២៦គ្រឿង មកដល់ពេលនេះលទ្ធផលសម្រេចបាន៩២,៧២% ទាំងការដាក់តភ្ជាប់លូទឹកភ្លៀង និង ទឹកកខ្វក់ ព្រមទាំងការចាក់ផ្លូវបេតុង និង ចាក់អ៊ុតកៅស៊ូ (AC) នឹងធ្វើឲ្យបានរួចរាល់ទៅ តាមគម្រោងផែនការបានកំណត់។
លោកបានបន្តទៀតថា ពេលនេះក្រុមការងារកងវិស្វកម្ម បានកំពុងធ្វើការសម្អាតតាមដងផ្លូវ និង បំពេញបន្ថែមលើការងារដែលនៅ សេសសល់ ព្រមទាំងបានធ្វើការគូសគំនូស ចរាចរណ៍នៅ តាមទ្រូងផ្លូវផងដែរ ។
ក្នុងការចុះពិនិត្យនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចដំណើរការការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅ ក្រុងទេសចរណ៍សៀមរាប ដែលកំពុងឆ្ពោះទៅ រកការអភិវឌ្ឍជាទីក្រុងទំនើប-ឆ្លាតវ៉ៃនាថ្ងៃអនាគត ដែលជាចក្ខុវិស័យវែងឆ្ងាយនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចបានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការណ៍របស់ខ្លួន ប្រកបដោយភាពរលូនទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និង បញ្ចប់តាមផែនការដែលបានគ្រោងទុក។
សម្តេចពិជ័យសេនាក៏បានលើកផងដែរថា ដើមី្បតម្រូវឲ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសស្តង់ដាតែមួយ ចៀសវាងការសាងសង់រួចត្រូវគាស់កកាយជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា និង ត្រូវឲ្យក្រុមការងារបច្ចេកទេសនៃកងវិស្វកម្ម ចុះធ្វើការត្រួតពិនិត្យឡើងវិញ រាល់ការក្រាលម៉ាតនៅ តាមចិញ្ចើមផ្លូវ ដែលមានការខ្វះចន្លោះបច្ចេកទេស ព្រមទាំងធ្វើការសម្អាតឲ្យបានមុនពេលការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការកោតសរសើរចំពោះកងកម្លាំងវិស្វកម្មទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ថាបនាផ្លូវទៅ តាមបទដ្ឋានបច្ចេកទេសសាងសង់និងស្តង់ដា ដែលជាក្តីស្រមៃរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលទន្ទឹងរងចាំជាយូរមកហើយ។

សម្តេចក៏បានណែនាំមួយចំនួន ដល់បងប្អូនមានលំនៅ ដ្ឋានអមនៅ សង្ខាងផ្លូវទាំង៣៨ខ្សែ ត្រូវចូលរួមថែរក្សា សម្អាតនៅតាមមុខផ្ទះរបស់ខ្លួន និង កុំធ្វើឲ្យបាត់បង់សោភណ្ឌភាព ដែលប្រមុខរាជរាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើមី្បប្រែក្លាយទីក្រុងសៀមរាបទៅ ជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និង ធម្មជាតិលើកកម្ពស់សោភ័ណភាពក្រុង ឲ្យស័ក្កិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ។
ក្រោយពេលការស្ថាបនាផ្លូវទាំង៣៨ខ្សែរួចរាល់ក្រុងសៀមរាប នឹងលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ស័ក្កិសមជាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ដ អភិវឌ្ឍជាទីក្រុងឆ្លាតវ៉ៃ នាពេលអនាគត ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចាក់វ៉ាក់សាំងពេញ លេញចូលមកទស្សនាកម្សាន្ត ដើម្បីជួយជម្រុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។
សម្តេចក៏បានធ្វើការណែនាំ នឹងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទោះបីបានយើងទទួលការចាក់វ៉ាក់ សាំងកូវិដ១៩ ក៏ពិតមែន តែត្រូវបន្តគោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ព្រមទាំងការណែនាំ វិធានការរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង