Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌច្បារអំពៅប្រគល់ម៉ាស៊ីនបូមទឹកដល់ភូមិអូរអណ្តូង១ដែលរងការលិចលង់រាល់ឆ្នាំ​

បានផុស

នៅ

លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ​បានសម្រេច​ប្រគល់​ម៉ា​ស៊ីន​បូមទឹក​ជូន​ដល់​ភូមិ​អូរអណ្តូង​១​ សង្កាត់​ព្រែកប្រា​ ដើម្បី​ទុក​សម្រាប់​បូមទឹក ​ព្រោះ​តំបន់​នេះ​តែង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​

តាម​ការបញ្ជាក់​ពី​លោកស្រី សេត ម៉ូ​លី​តា ប្រធានភូមិ​អូរអណ្តូង​ទី​១ ​បាន​ឲ្យ​ដឹងថា ​ការសម្រេច​ប្រគល់​ម៉ា​ស៊ី​ន​បូមទឹក​ខ្នាត​មធ្យម​ដល់​ភូមិ​អូរអណ្តូង​១​នេះ ​គឺធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែធ្នូ ​ដោយ​មាន​ការចូលរួម​ទទួល​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទៀតផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​មេភូមិ​បាន​សំដែង​នូវ​ក្តី​ត្រេកអរ​ពេល​បានទទួល​ម៉ា​ស៊ី​ន​បូមទឹក​ពី​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ដើម្បី​ប្រើប្រាស់​នៅពេលដែល​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​កន្លងមក​ឲ្យ​តែមាន​ធ្លាក់ភ្លៀង​ម្តងៗ ​គឺ​ក្នុងភូមិ​អូរអណ្តូង​១​ សង្កាត់​ព្រែកប្រា ​តែង​រង​ការលិចលង់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លោក​មានការ​លំបាក​នោះ​។​

ក្នុងនោះ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរអណ្តូង​១​ បាន​សំដែង​នូវ​ក្តីរំភើប​រីករាយ​ពេលដែល​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ បានផ្តល់​ម៉ា​ស៊ី​ន​បូមទឹក​១​គ្រឿង​ដល់​ភូមិ​អូរអណ្តូង​១​សម្រាប់​ប្រើប្រាស់​តាម​តម្រូវ​ការដែល​ប្រជាពលរដ្ឋ​លោក​ត្រូវការ​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម