Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ខេត្ត​គោរព​វិញ្ញាណក្ខន្ធ សព ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន ធន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​២

បានផុស

នៅ

សៀម​រា​ប ៖ ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១ លោកទៀ សីហា អភិបាល ន​គណ​:​អភិបាលខេត្ត​សៀមរាប និង​លោក អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ចូលរួម​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ ចូលរួម​រំលែក​ទុក្ខ ជាមួយ​ក្រុមគ្រួសារ នៃ​សព​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន ធន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​២ នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង ៧ នឹង​១៥​នាទី​ព្រឹក ក្នុង​ជន្មាយុ​៦៣ ឆ្នាំ ដោយ​រោគាពាធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព​ត្រូវបាន​តម្កល់ និង​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀម​ទំលាប់ នៅ​គេហដ្ឋាន​នៃ​សព ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

ក្នុង​ឱកាស​ចូលរួម​រំ​លែ​ក​ទុក្ខ​នោះដែរ ឯកឧត្តម ទៀ សីហា និង​ឯកឧត្តម អ៊ា​ន ឃុន បាន​សម្តែង​នូវ​ក្តី​សោកស្តាយ​អស​ឡោះ​អាឡៃ​យ៉ាង​ក្រៃលែង ដោយ​ការបាត់បង់​មន្ត្រី ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​មួយរូប ដែល​បាន​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​ស្ទើរ​ពេញ​មួយជីវិត​នាពេល​កន្លងមក​។

លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ភរិយា​និង​កូនចៅ​នៃ​សព សូម​កាត់ចិត្តកាត់ថ្លើម​ព្រោះនេះ​ជា​ច្បាប់ធម្មជាតិ ពោលគឺ​សង្ខារ​របស់​មនុស្ស សត្វ​រមែង​មិន​ទៀងទាត់ កើត​ហើយ​បាត់បង់​ទៅវិញ ជា​និយាម​នៃ​ធម្មជាតិ​មិនអាច​នរណា​គេចផុត​បានឡើយ​គ្រាន់តែ​មុន និង​ក្រោយ​តែប៉ុណ្ណោះ​។

ក្នុងនោះដែរ លោក​អភិបាលខេត្ត និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​ប្រគល់​នូវ​លិខិត​ចូលរួម​រំលែក​ទុក្ខ ក្នុងនាម​រដ្ឋបាលខេត្ត និង​បច្ច័យ​ចំនួន ២​លាន រៀល ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យសព សម្រាប់​គ្រួសារ​យកទៅ​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ​នេះ​ផងដែរ​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម