Connect with us

ព័ត៌មានជាតិ

លោក សុខ ទូច៖ អ្នកមានវិជ្ជាជីវផ្នែកម្ហូប​អាហារអាចមានប្រាក់ខែខ្ពស់​ជាងវេជ្ជបណ្ឌិត

បានផុស

នៅ

ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក សុខ ទូច បានថ្លែងថា វេជ្ជបណ្ឌិតអាចមានប្រាក់ខែតិចជាងអ្នកមានវិជ្ជាជីវម្ហូបអាហារ។ លោកសង្កត់ធ្ងន់ថា គ្រប់មនុស្សទាំងអស់ គ្មាននរណាដែលមិនហូបនោះទេ ពោលគឺមនុស្សបរិភោគមួយថ្ងៃបីដង ដូច្នេះប្រសិនបើចេះវិជ្ជាជីវផ្នែកម្ហូបអាហារអាចរកចំណូលបានខ្ពស់បំផុត។ លោក សុខ ទូច ថ្លែងបែបនេះ នៅពិធីចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា​ សណ្ឋាគារ និងសមាគមទេសចរណ៍កម្ពុជា នៅរសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ទូច ផ្តល់តម្លៃខ្ពស់ចំពោះជំនាញវិជ្ជាជី​វពិសេសផ្នែកម្ហូបអាហារនេះ។ លោកថ្លែងដូច្នេះថា« មិនសំខាន់សញ្ញាបត្របណ្ឌិត Masterទេ ឲ្យតែយើងមានវិជ្ជាជីវ ជាក់ស្តែងនៅស្រុកគេ អាចកាត់បន្ថយភាពក្រីក្របាន តែបើគ្មានអាហ្នឹង(វិជ្ជាជីវ) កុំនិយាយកាត់បន្ថយភាពក្រីក្រ កាត់បន្ថយភាពក្រីក្រទាល់មនុស្សមានជំនាញ…ឪពុករបស់យើងលក់ដីចែកឲ្យកូន តែបើមានជំនាញមិនបាច់លក់ដីទេ គេអាចយកជំនាញនឹងទៅលក់ ហើយបានលុយយ៉ាងស្រួល ហើយដីក៏នៅ ផ្ទះក៏នៅ កេរ្តិ៍ឈ្មោះក៏នៅ តំណតកូនតចៅ»។

ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បានគូសបញ្ជាក់ថា ជំនាញមានតួនាទីសំខាន់ណាស់ មានជំនាញ មានចំណេះ នឹងមានចំណូល។ «យើងមានសិទ្ធិសេចក្តីសម្រេចចិត្ត កាលណាយើងគ្មានជំនាញ គេនិយាយអ្វីក៏យើងគាំទ្រគេ តែបើយើងមានចំណេះមានជំនាញ យើងចាត់ចែងជោគវាសខ្លួនយើង យើងរកប្តីប្រពន្ធដោយខ្លួនឯង គ្មានឪពុកម្តាយគូសវាសតទៅទៀតទេ»។

លោក សុខ ទូច បានអះអាងថា ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា នឹងឈានទៅបណ្តុះបណ្តាលជំនាញធ្វើម្ហូបអាហារ ដោយសហការជាមួយសាលារាជធានីភ្នំពេញ សាកល្បងក្នុងការធ្វើម្ហូបអាហារដែលមានស្តង់ដារ និងអនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរ៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម