ព័ត៌មានជាតិ
គម្រោងកែលម្អសួនច្បារ ជួសជុលអគារទីស្តីការក្រសួងការពារជាតិសម្រេចបាន១០០%ហើយនឹង ត្រៀមសម្ពោធនៅចុងខែធ្នូនេះ
ភ្នំពេញ ៖ គម្រោងនៃកែលម្អសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មី ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការកែសម្រួលសម្រេចបាន១០០%ហើយ ដើម្បីអោយទាន់នៃពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារក្រសួងការពារជាតិ ដែលគ្រោងនឹងសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៅខែចុងខែធ្នូឆ្នាំ២០២១នេះ។

លោកសំ សាមុត ប្រធាន អង្គភាព សួនច្បារ និង រុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ធ្នូនេះថា៖
សួនច្បារនេះត្រូវបានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ណែនាំឲ្យធ្វើការជួសជុលកែសម្រួលឡើងវិញ កាលពីខែកក្កដាឆ្នាំ២០២១ ដោយលោកអភិបាល បានជំរុញឲ្យអង្គភាពរបស់លោកជំរុញការងារបានលឿន ធ្វើយ៉ាងណាអោយរួចរាល់នៅមុនការសម្ពោធដាក់អោយប្រើប្រាស់អាគារក្រសួងការពារជាតិ ដែលគ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៅខែចុងខែធ្នូឆ្នាំ២០២១នេះ។

លោកសំ សាមុត បានបញ្ជាក់ផងដែរថា សួនច្បារនេះយើងបានធ្វើការកែលម្អឡើងវិញ ចាប់ពីក្តាន់២ រហូតដល់ក្រសួងការពារជាតិ ដែលមានទំហំ១ហិកតា ដែលពីមុនសួននេះ មានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច។ តែពេលនេះយើងបានពង្រីកឲ្យផ្លូវធំទូលាយមានទាំងសួនច្បារ មានស្មៅ បើកផ្លូវនៅមុខក្រសួងការពារជាតិទទឹង៤៥ម៉ែត្រ សម្រេចបាន១០០%ហើយ។ សួនច្បារថ្មីនេះអាចឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួល ក្នុងការហាត់ប្រាណ ជាងមុន។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកសំ សាមុត ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមសំអាតនៅសួនច្បារថ្មីនេះទាំងអស់គ្នានិងសូម កុំលេងបាល់ទាត់ ដោយលេងត្រឹមទាត់សីឬដាក់បាស់ហាត់ប្រាណ រាំលេងកំសានបានហើយ ដែលមិនធ្វើឱ្យប៉ះពាល់ទៅដល់ដើមផ្កា។
លោកបន្តទៀតថា ជាគម្រោងនៅក្នុងខែមករាឆ្នាំ ២០២២ខាងមុខនេះ តាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពរបស់លោក និងធ្វើការកែលម្អសួនច្បារ ចាប់ពីក្តាន់២នេះរហូតដល់មុខវិមានសន្តិភាពបន្តទៀត ដើម្បីឲ្យសួនច្បារនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ីក្នុងខណ្ឌមករានេះ មានសោភ័ណភាពស្រស់បំព្រង ដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ខាងមុខនេះ។

សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ ត្រូវបានកាត់សួនចាស់ចេញរហូតដល់ ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួងការពារជាតិ ។ សួនថ្មីនេះ ត្រូវបានរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឲ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតាំង ធំទូលាយជាងមុន៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ