Connect with us

ព័ត៌មានជាតិ

តាមរយៈ​គម្រោង បាន​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន​នៅ​បឹង​ទន្លេសាប​ដោយ​ប្លា​ស្ទិ​ក​ប្រមាណ​១០០​តោន​ក្នុង​មួយឆ្នាំៗ

បានផុស

នៅ

នៅក្នុង​ឱកាស​ចុះ​ពិនិត្យ “​គម្រោង​ប្លា​ស្ទិ​ក​ដូរ​យក​អង្ករ​” អនុវត្ត​ដោយ​មូលនិធិ​ទំពាំង​ស្នង ឫស្សី គាំទ្រ​ដោយ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា គម្រោង​ប្លា​ស្ទិ​ក​ដូរ​យក​អង្ករ ដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ​២០១៨ នៅ​លើ​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ ខេត្តសៀមរាប ជាមួយ​ពលរដ្ឋ​តាម​សហគមន៍​នានា បាន​កាត់បន្ថយ​ការបំពុល​បឹង​ទន្លេសាប​ដោយ​ប្លា​ស្ទិ​ក ព្រមទាំង​បាន​ចូលរួម​ការពារ​បរិស្ថាន និង​ចូលរួម​ការពារ​ជីវៈចម្រុះ​នៅ​បឹង​ទន្លេសាប ដែលជា​បឹង​ទឹកសាប​ដ៏​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក នេត្រ ភក្ត្រា ក្នុង​មួយឆ្នាំៗ គម្រោង​នេះ​បាន​កាត់បន្ថយ​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​ប្រមាណ​១០០​តោន​ទាំង​ប្លា​ស្ទិ​ក​សើម និង​ស្ងួត មិន​ឱ្យ​បំពុល​បឹង​ទន្លេសាប​។ បច្ចុប្បន្ន​នេះ គម្រោង​បាន​នឹង​កំពុង​ពង្រីក​ការសម្អាត​សំណល់ ប្លា​ស្ទិ​ក​ក្នុង​បរិស្ថាន​ដែល​ហូរ​នាំ​មកពី​ផ្នែក​ផ្សេងៗ​តាម​ស្ទឹង ព្រែក​នានា​នៅ​រដូវ​ទឹក​ឡើង​។

យុទ្ធនា​ការ​សំអាត​បរិ​ស្ថាន​ប្រមូល​សំណល់​ប្លា​ស្ទិ​ក​ពី​បឹង​ទន្លេសាប​ប្រចាំ​រដូវ​ទឹក​ដំឡើង និង​ទឹកសម្រក ក្រោម​គម្រោង​ប្លា​ស្ទិ​ក​ដូរ​យក​អង្ករ​នេះ បាន​ផ្ដួចផ្ដើម​ធ្វើជា​ផ្លូវការ​តាំងពី​ឆ្នាំ​២០១៨ មកម្ល៉េះ ដោយ​ចលនា​មហាជន​តាម​សហគមន៍​នានា​ជុំវិញ​បឹង​ទន្លេសាប ដូចជា​សហគមន៍​កំពង់​ឃ្លាំង សហគមន៍​មេ​ជ្រៃ ចុង​ឃ្នៀ​ស បឹង​ពារាំង កំពង់​ភ្លក និង​ស្ទឹង​សៀមរាប​ផ្នែក​ខាងក្រោម​ជាដើម ក្នុង​គោលបំណង​ដើម្បីឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​ផល​ប៉ះពាល់​ដោយ​សំណល់​ប្លា​ស្ទិ​ក និង​ចេះ​ញែក បែងចែក ទុកដាក់​សំណល់​ប្លា​ស្ទិ​ក​ឱ្យបាន​ត្រឹមត្រូវ ដោយ​ឈប់​ធ្វើ​ការដុត​ប្លា​ស្ទិ​ក និង​បញ្ឈប់​ការបោះ​ចោល​ប្លា​ស្ទិ​ក​ចូលទៅក្នុង​ទឹក​បឹង​ទន្លេសាប​។ គិត​រហូត​មក​ដល់​ពេល​នេះ​គម្រោង​យក​ប្លា​ស្ទិ​ក​ដូរ​យក​អង្ករ​និង​របស់​បរិភោគ​ផ្សេង ទៀត​របស់​ពលរដ្ឋ​រស់​នៅ​សហគមន៍​តំបន់​បឹង​ទន្លេសាប​បាន​កើនឡើង​ជាង ៦១០ គ្រួសារ​។

លោក នេត្រ ភក្ត្រា បានឱ្យដឹង​ទៀតថា គម្រោង​អង្ករ​ដូរ​យក​ប្លា​ស្ទិ​ក​នេះ​ជា​គម្រោង ដែល​បាន​សហការ​គាំទ្រ​ដោយ​ក្រសួងបរិស្ថាន​ជាមួយ​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី ដែលជា​អង្គការ​មួយ​អនុវត្ត​គម្រោង​ក្នុង​ក្របខណ្ឌ​នៃ​ខេត្តសៀមរាប​ជាមួយនឹង​សហគមន៍​ដែល​កំពុង​រស់នៅក្នុង​តំបន់​បឹង​ទន្លេ សាប​។ លោក​ថា នៅតាម​សហគមន៍​នីមួយៗ​មាន​បង្កើត​ជង្រុក​ប្លា​ស្ទិ​ក​ដើម្បី​ផ្ទុក​ប្លា​ស្ទិ​ក​ដែល​ប្រមូលបាន​ពី​តំបន់​នានា​ក្នុង​សហគមន៍ ជា​សំណល់​ប្លា​ស្ទិ​ក​ដោយសារ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បាន​ប្រើប្រាស់​ក៏ដូចជា​ការប្រមូល​បាន​តាម​តំបន់​បឹង​ទន្លេសាប​ផងដែរ​។

ទាក់ទិន​នឹង​គម្រោង​នេះដែរ លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើងថា គោលបំណង​សំខាន់​ក្នុងការ​បង្កើត​ជង្រុក​បា្ល​ស្ទិ​ក ក៏ដូចជា​ការអនុវត្ត​នូវ​គម្រោង​អង្ករ​ដូរ​ប្លា​ស្ទិ​ក​នេះ ក្នុងទិសដៅ​មួយ គឺ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ឬក៏​កាត់បន្ថយ​ការបំពុល​ក្នុង​បឹង​ទន្លេសាប ហើយ​នេះ​ក៏​ជាការ​ចូលរួម​ជីវៈ​ចម្រុះ​ក្នុង​បឹង​ទន្លេ​សា​ជាពិសេស មច្ឆជាតិ និង​ជីវចម្រុះ​ផ្សេងៗ​ទៀត​។

ចំណែក​ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី លោក ស៊ា សុផល បាន​ថ្លែងថា គម្រោង​ប្លា​ស្ទិ​ក​ដូរ​យក​អង្ករ​នឹង​បន្ត​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍ ឱ្យ​ចូលរួម​សម្អាត​សំណល់​ប្លា​ស្ទិ​ក និង​ធ្វើការ​ទុកដាក់​បែងចែក​ញែក​សំរាម​ប្លា​ស្ទិ​ក​ឱ្យបាន​ត្រឹមត្រូវ ហាម​មិនឱ្យ​ដុត និង​បោះចោល​ក្នុង​ទឹក​ទន្លេសាប​។ លោក​ថា ឆ្នាំនេះ យុទ្ធនាការ​នឹង​បំផុសស្មារតី​ក្នុង​ការ​លើកកម្ពស់​ជីវ​ភាព​សហគមន៍​ក្នុង​បឹង​ទន្លេសាប ដើម្បី​រៀបចំ និង​ត្រៀមខ្លួន​សម្រាប់​ការរៀបចំ​ជា​ទេសចរណ៍​សហគមន៍​ផងដែរ ស្រប​ពេលដែល​កម្ពុជា​ប្រកាស​ពី​ការ​បើក​ប្រទេស​ឡើងវិញ ទទួល​ភ្ញៀវទេសចរ​វ៉ាក់សាំង​។

លោក ស៊ា សុផល បាន​ឲ្យ​ដឹង​ដែរ​ថា អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី បាន​ផ្តួចផ្តើម​យុទ្ធនាការ​ប្រមូល​សំរាម​ប្លា​ស្ទិ​ក​បឹង​ទន្លេសាប​ប្រចាំ​រដូវ​ទឹក​ដំឡើង និង​រដូវ​ទឹកសម្រក តាំងពី​ឆ្នាំ​២០១៨ មកម្ល៉េះ ដោយ​ចលនា​មហាជន​តាមរយៈ​សហគមន៍​នានា​ជុំវិញ​បឹង​ទន្លេសាប ដូចជា​សហគមន៍​កំពង់​ឃ្លាំង មេ​ជ្រៃ ចុង​ឃ្នៀ​ស បឹង​ពារាំង កំពង់​ភ្លុក និង​ផ្នែក​ខាងក្រោម​នៃ​ស្ទឹង​សៀមរាប​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម