Connect with us

ព័ត៌មានជាតិ

​ជប៉ុន​ផ្តល់​ជំនួយ​ជិត​២២​លាន​ដុល្លារ​បន្ថែម​ទៀត​ សម្រាប់​”​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តពោធិ៍សាត់​”

បានផុស

នៅ

ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​បាន​ផ្តល់ជំនួយ ២១,៩ លាន​ដុល្លារ​(២.៤០៥ លាន​យ៉េន​)​ដល់​កម្ពុជា​សម្រាប់​”​គម្រោង​ពង្រីក​សមត្ថភាព ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តពោធិ៍សាត់​”​ដែល​រួមមាន​ការសាងសង់​ស្ថានីយ​បូមទឹក​ឆៅ រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត សាងសង់​អគារ​រដ្ឋបាល តំឡើង​បំពង់​បូមទឹក​ឆៅ​និង បំពង់​ចែកចាយ​ទឹកស្អាត ។ តាមរយៈ​គម្រោង​នេះ​ប្រជាជន​នៅ​ខេត្តពោធិ៍សាត់​រាប់ម៉ឺន​នាក់​នឹង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​”​គម្រោង​ពង្រីក​សមត្ថភាព ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តពោធិ៍សាត់​” ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​នៅ​ទីតាំង​គម្រោង​ដែល​ស្ថិតនៅ​ភូមិ​ផ្សារលើ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់​។ ក្រោម​អធិបតីភាព​របស់​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍​និង​លោក MIKAMI Masahiro ឯកអគ្គរាជទូត ជប៉ុន​ប្រចាំ​កម្ពុជា​និង​លោកស្រី មី​យ៉ា​ហា​រ៉ា អាយ អនុប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​។

គម្រោង​សាងសង់​ដែល​មាន​តម្លៃ​ចំនួន ២.៤០៥ លាន​យ៉េន​(២១,៩ លាន​ដុល្លារ​)​នេះ​នឹង​គ្រោង​បញ្ចប់​ការសាងសង់​ត្រឹម​ខ សីហា ឆ្នាំ ២០២៣។ ក្រោយ​បញ្ចប់​ការ​សាង សង់​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​របស់​រដ្ឋាករទឹក​ខេត្តពោធិ៍សាត់​នឹង​កើន​ដល់​ចំនួន​១៣.៨៦០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​។​ ជាមួយនឹង​សមត្ថភាព​នេះ​គេ​រំពឹង​ថា​នៅ​ឆ្នាំ​២០២៥ ប្រជាជន​នៅ​ទីប្រជុំជន​ចំនួន​៨៦.១%(១១០.៥៣១​នាក់​)​និង​ប្រជាជន​ក្នុង​តំបន់​សេវា​ទឹក​ស្អាត​រដ្ឋាករទឹក​ខេត្តពោធិ៍សាត់​ចំនួន​៦៧.៩%​នៃ​ចំនួន​ប្រជាជន​សរុប​(១១០.៥៣១ នាក់​)​នឹង​ទទួលបាន​អត្ថប្រយោជន៍​។

នេះ​ជា​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ទី​២​ដែល​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ដល់​រដ្ឋាករទឹក​ខេត្តពោធិ៍សាត់​បន្ថែម​លើ​គម្រោង​ទី​១​ក្នុង​ឆ្នាំ ២០១៤​។​ គម្រោង​នេះ​នឹង​ចូល​រួម​គាំទ្រ យ៉ាងសំខាន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ក្នុង​ការ​សម្រេច​គោលដៅ​របស់ខ្លួន​ដូច​បាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ដោយ​នៅ​ត្រឹម​ឆ្នាំ ២០២៥ អត្រា​គ្រប ដណ្តប់​ការផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីប្រជុំជន​នឹង​សម្រេច​បាន​១០០% ៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច២០ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម