ព័ត៌មានជាតិ
ប្រពៃណាស់! គ្រួសារឧកញ៉ាត្រកូល «ឡេង» ចំណាយថវិកា ២០ លានរៀល ជូនប្រជាពលរដ្ឋក្នុងភូមិកំណើត ៤ រយនាក់
ជាត្រកូលធ្លាប់តែខ្សត់ខ្សោយ និងលំបាក គ្រួសារឧកញ៉ាត្រកូល «ឡេង» តែងតែធ្វើសទ្ធាមិនដាច់ជួយដល់ជនដែលខ្វះខាត។ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ គ្រួសារឧកញ៉ាត្រកូល «ឡេង» បានចំណាយថវិការបស់ខ្លួនប្រមាណ ២០ លានរៀល ជូនទៅដល់ប្រជាពលរដ្ឋ ៤ រយនាក់ នៅក្នុងភូមិកំណើតរបស់ខ្លួន ក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» តំណាងឱ្យក្រុមគ្រួសារឧកញ៉ាត្រកូល «ឡេង» បានប្រាប់ថា ការបរិច្ចាគថវិកាជូនដល់ប្រជាពលរដ្ឋក្នុងភូមិនេះ ដើម្បីជាចំណែកសម្រាប់ដោះស្រាយការខ្វះខាត និងជាចំណងដៃបងប្អូនរបស់លោកជូនប្រជាពលរដ្ឋសម្រាប់បុណ្យចូលឆ្នាំសកលដែលឈានចូលមកដល់ខាងមុខនេះ។



ការជូនថវិកាដល់ប្រជាពលរដ្ឋក្នុងភូមិនៅថ្ងៃនេះ មិនមែនជាលើកទី ១ នោះឡើយ សម្រាប់គ្រួសារឧកញ៉ាត្រកូល «ឡេង»។ គ្រួសារឧកញ៉ាត្រកូល «ឡេង» តែងតែបានជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងភូមិ និងជួយកសាងសមិទ្ធផលនានា ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងភូមិផងដែរ។
ឧកញ៉ា ឡេង ប្រុស បានគូសបញ្ជាក់ថា គ្រួសាររបស់លោកមានអនុស្សាវរីយ៍ជូរចត់ច្រើនណាស់នៅក្នុងភូមិកាលពីអតីតកាល ជាពិសេសពេលគ្រួសារមានការខ្វះខាត។ ការធ្វើទានជាមួយប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកកសាងសមិទ្ធផលនានានៅស្រុកកំណើត គឺធ្វើឱ្យគ្រួសារលោកមានភាពរីករាយ ហើយរំពឹងថា កុសលផលបុណ្យគ្រួសារលោកបានធ្វើ នឹងបានដល់វិញ្ញាណក្ខន្ធអ្នកម្តាយដែលបានចែកឋានទៅ។


ប្រជាពលរដ្ឋដែលបានចូលរួមទទួលថវិកា ដែលជាសទ្ធាដ៏ជ្រះថ្លារបស់គ្រួសារឧកញ៉ាត្រកូល «ឡេង» បានថ្លែងអំណរគុណដល់គ្រួសារឧកញ៉ាត្រកូល «ឡេង» និងបានបង្ហាញការកោតសរសើរស្ញប់ស្ញែងចំពោះគ្រួសារឧកញ៉ាត្រកូល «ឡេង» បើទោះបីមានជីវភាពរុងរឿងយ៉ាងណាក្តី ប៉ុន្តែនៅតែផ្សារភ្ជាប់ជីវិតជាមួយប្រជាពលរដ្ឋនៅស្រុកកំណើត។ ប្រជាពលរដ្ឋ បានចាត់ទុកគ្រួសារឧកញ៉ាត្រកូល «ឡេង» គឺជាត្រកូលដ៏ឧត្តម និងជាគំរូមួយនៅក្នុងសង្គមខ្មែរ។
សូមបញ្ជាក់ថា គ្រួសារឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។

ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។

ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។ កាយវិការមនុស្សធម៌របស់បងប្អូនត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕







-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?