ព័ត៌មានជាតិ
កម្ពុជា និងធនាគារពិភពលោក កំពុងពន្លឿនការបែងចែកដីសង្គមកិច្ចដល់កសិករក្រីក្រ និងជនជាតិដើមភាគតិច
កម្ពុជា និងធនាគារពិភពលោក បាននឹងកំពុងពន្លឿនការអនុវត្តគម្រោងបែងចែកដីសង្គមកិច្ចជំហានទី៣ដល់កសិករក្រីក្រ និងជនជាតិដើមភាគតិច ដើម្បីចូលរួមកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។ បើយោងតាមលទ្ធផលនៃជំនួបរវាងក្រសួងកសិកម្មកម្ពុជា និងខាងធនាគារពិភពលោក។

នៅក្នុងជំនួបពិភាក្សាជាមួយក្រុមបេសកកម្មធនាគារពិភពលោក ដើម្បីរាយការណ៍ពីវឌ្ឍនភាពស្តីពីការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី៣ (Land Allocation for Social and Economic Development LASED III) និងលទ្ធផលនៃការបំពេញបេសកកម្មនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២១ តាមរយ:ប្រព័ន្ធវីដេអូ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ធនាគារពិភពលោកបានបានបញ្ចប់គម្រោង LASED ២ជំហានរួចមកហើយ។ នៅពេលនេះ កំពុងបន្តជាមួយគម្រោងជំហានទី៣ LASED III ដែលបានផ្តោតទៅលើការគិតគូរយ៉ាងយកចិត្តទុកដាក់លើការបង្កើនជីវភាពកសិករដែលមានជីវភាពខ្វះខាត ព្រមទាំង សហគមន៍ជនជាតិដើមភាគតិច ដើម្បីចូលរួមកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។

លោករដ្ឋមន្ត្រី បានបន្តថា គម្រោង LASED III នេះ មានរយៈពេលពីឆ្នាំ២០២០-២០២៦ ដោយប្រើប្រាស់ថវិកា ចំនួន១០៧ លានដុល្លារ ក្នុងនោះ មាន៩៣លានដុល្លារជាកម្ចីពីធនាគារពិភពលោក និង ១៤ លាន ដុល្លារ ជាថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រី វេង សាខុន បានបន្ថែមថា គម្រោងនេះ អនុវត្តទៅលើខេត្តគោលដៅចំនួន១០រួមមាន ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តស្ទឹងត្រែងដែលផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ផ្តល់សេវាគាំទ្របច្ចេកទេស សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតផ្អែកលើកសិកម្មជាមូលដ្ឋាន កសិករទទួលផលសរុប ១៥ ០០០ គ្រួសារ។
បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម គម្រោងនេះ អនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការធ្វើសម្បទានដីសង្គមកិច្ចតាមមូលដ្ឋានឃុំ ដែលជាការផ្ទេរដីឯកជនរបស់រដ្ឋជូនដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីប្រើប្រាស់ជាលំនៅដ្ឋាន និងការដាំដុះដំណាំ ការចិញ្ចឹមត្រី សត្វ តាមលក្ខណៈគ្រួសារ ដែលបានផ្តួចផ្តើមដោយឃុំ និងសមាជិករបស់ខ្លួន រួមមាន ការចែកដីរបស់រដ្ឋដែលសមស្របសម្រាប់ផ្នែកកសិកម្មរួមជាមួយនឹងសេវាកម្មគាំទ្រសមស្របទៅដល់គ្រួសារក្រីក្រ គ្មានដីធ្លី និងមានដីធ្លីតិចតួចដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង ណែនាំ និងអនុវត្តដំណើរការដោយតម្លាភាព និងស្តង់ដារដើម្បីពង្រីកការអនុវត្តសម្បទានដី សង្គមកិច្ចដែលផ្តួចផ្តើមឡើងនៅមូលដ្ឋាន។

លោកស្រី ចំរើន មុទិតា ប្រធានប្រតិភូបេសកកម្ម និងជាអ្នកដឹកនាំគម្រោង LASED III របស់ធនាគារពិភពលោក បានមានប្រសាសន៍ថា តាមរយ:លទ្ធផលដែលក្រុមបេសកកម្ម បានជួបជាមួយភ្នាក់ងារអនុវត្តគម្រោង របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អស់រយ:ពីរសប្តាហ៍រួចមក បានសង្កេតឃើញថា ភ្នាក់ងារអនុវត្តទាំងពីរក្រសួងបានខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្ត ទោះបី ឆ្នាំ២០២១ ជាឆ្នាំមួយដែលពិភពលោក ក៏ដូចជាកម្ពុជាបានរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩។

លោកស្រីបានបន្ថែមថា បើពិនិត្យលើវឌ្ឍនភាពជារួម អាចវាយតម្លៃបានថា ការអនុវត្តសម្រេចបានក្នុងកម្រិតទាប តែបើធៀបនឹងស្ថានភាពជាក់ស្តែងដែលរងផលប៉ះពាល់ពីជំងឺកូវីដ គឺបេសកកម្មធនាគារពិភពលោកអាចទទួលយកបាន និងមានការពេញចិត្តចំពោះភាពខិតខំរបស់ក្រុមការងារទាំងពីរក្រសួង។ លោកស្រីបានបញ្ជាក់ថា ចំពោះរយ:ពេលនៃការអនុវត្តក្នុងឆ្នាំបន្តបន្ទាប់ ធនាគារពិភពលោក នឹងសហការឱ្យបានកាន់តែប្រសើរឡើងជាមួយក្រុមការងារនៃក្រសួងទាំងពីរ ដើម្បីជំរុញការរៀបចំផែនការសកម្មភាព ឱ្យមានភាពជាក់ស្តែងនិយម បុរេសកម្ម និងឆ្លើយតបទៅនឹងសភាពជាក់ស្តែង ក្នុងន័យពន្លឿនការងារអនុវត្តឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ចំណែក លោករដ្ឋមន្រ្តី វេង សាខុនវិញ បានផ្តាំផ្ញើដល់ក្រុមការងារនៃធនាគារពិភពលោកឱ្យសហការគ្នាឱ្យបានល្អជាមួយមន្រ្តីពាក់ព័ន្ធ និងស្នើឱ្យពិនិត្យមើលការងារជាអាទិភាព ដែលអាចជួយជំរុញពន្លឿនការងារសម្រាប់ឆ្នាំក្រោយៗ ចាប់ផ្តើមបានលឿន៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?