ព័ត៌មានជាតិ
ពលករខ្មែរជាង ២០០ នាក់បញ្ជូនទៅធ្វើការសាកល្បងនៅប្រទេសថៃ
ពលករខ្មែរប្រមាណ ២០០ នាក់ត្រូវបានភាគីថៃនៅ ខេត្តចន្ទបុរីអនុញ្ញាតឲ្យចូលទៅ ធ្វើការ តាមរយៈក្រុមហ៊ុនស្របច្បាប់មួយចាប់សប្តាហ៍ទី១ ខែធ្នូ ២០២១។ នេះបើយោងតាមមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិបានឡែម (ហៅ ច្រកដូង) កាលពីថ្ងៃទី ១៣ ធ្នូ។
លោក ឃឹម ទិព្វមន្នី ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបងបានឱ្យដឹងនាថ្ងៃទី១៣ខែធ្នូថា តាមការព្រមព្រៀងគ្នារវាងភាគីកម្ពុជានិងថៃ គឺថៃអនុញ្ញាតឱ្យនាំពលករខ្មែរទៅ ធ្វើការនៅ ខេត្តចន្ទបូរី ប្រទេសថៃតាមច្រកអន្តរជាតិនេះមួយសប្តាហ៍ ២ថ្ងៃគឺថ្ងៃអង្គារនិងថ្ងៃពុធ។

លោកបញ្ជាក់ថា ក្នុងសប្តាហ៍ទី១ នាថ្ងៃទី០៨ទៅទី០៩ ធ្នូ មានពលករខ្មែរសរុបប្រមាណ២០០នាក់ ត្រូវបានបញ្ជូនទៅធ្វើការសាកល្បង បើសិនជាការធ្វើការរលូនមិនមានបញ្ហាអ្វី ភាគីថៃនឹងបន្ថែមថ្ងៃដើម្បីបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃបន្ថែមទៀត។
ការបញ្ជូនពលករខ្មែរទៅ ធ្វើការសាកល្បងនៅខេត្តចាន់បូរីប្រទេសថៃនេះ ក្រោយពីកិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងកិច្ចសម្ព័ន្ធមេត្រីភាពសហប្រតិបត្ដិការវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃកាលដើមខែធ្នូនេះ បើសិនជាដំណើរការបញ្ជូនពលករខ្មែរទៅធ្វើការមិនមានបញ្ហាអ្វីនោះទេ ខាងភាគីថៃមានគម្រោងទទួលពលករខ្មែរ២ ម៉ឺននាក់ទៅ ធ្វើការនៅ ខេត្តចន្ទបូរីនេះ។
បើតាមលោក ឃឹម ទិព្វមន្នី ពលករខ្មែរដែលបញ្ជូនទៅធ្វើការនៅខេត្តចន្ទបូរីប្រទេសថៃ គឺត្រូវបំពេញលក្ខណ្ឌមួយចំនួនហើយស្ថិតនៅក្រោមការត្រួតពិនិត្យពីមន្រ្តីច្រកទ្វាព្រំដែននិងមន្រ្តីមន្ទីរការងារជាដើម និងត្រូវមានក្រុមហ៊ុននិងថៅ កែមកធានាច្បាស់លាស់។ បន្ថែមពីនោះត្រូវមានឯកសារភ្ជាប់ខ្លួនមួយចំនួនដូចជាបណ្ណព្រំដែន, បណ្ណចាក់វ៉ាក់សាំង២ដងយ៉ាងតិច ប័ណ្ណពិនិត្យសុខភាព ដែលបង្ហាញពីការធ្វើតេស្តរហ័សមិនលើសពី៧២ម៉ោង។ ពេលទៅ ដល់ប្រទេសថៃត្រូវធ្វើតេស្តរហ័សម្ដងទៀត និងធ្វើចត្តាឡីស័ក ១សប្តាហ៍រួចធ្វើតេស្តរកមេរោគកូវីដ១៩ ដោយម៉ាស៊ីនPCR ម្ដងទៀតទើបអនុញ្ញាតឱ្យចូលធ្វើការ៕
អត្ថបទ៖ណារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ