ព័ត៌មានជាតិ
លោក ឌី វិជ្ជា រៀបចំទស្សនកិច្ចស្វែងយល់សម្រាប់យុវជន ស.ស.យ.ក ខេត្តស្វាយរៀង៩២នាក់
លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំដំណើរទស្សនកិច្ចស្វែងយល់ និងសិក្សា ដល់យុវជន ស.ស.យ.ក. ខេត្តស្វាយរៀងចំនួន៩២នាក់ ដែលមកពីក្រុងបាវិត និងស្រុករមាសហែក នៅវិមានឈ្នះឈ្នះ។

បន្ថែមពីនោះ ព្រមទាំងចូលរួមកម្មវិធីស្វែងយល់ការពិត ក្រោមប្រធានបទ “២៣ តុលា ១៩៩១ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស” ជាមួយអ្នកចូលរួមផ្សេងៗទៀតដូចជា សិស្ស និស្សិត សាធារណជន ក៏ដូចជាព្រះសង្ឃ នៅស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន រាជធានីភ្នំពេញ ដែលកម្មវិធីនេះ ធ្វើឡើងចំខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ក្នុងដំណើរទស្សនកិច្ច ស្វែងយល់ និងសិក្សានេះផងដែរ យុវជន បានទទួលនូវឱកាសផ្ទាល់លើកជាសំនួរទៅកាន់វាគ្មិនកិត្តិយសដូចជា លោកបណ្ឌិត ជេត ជាលី លោកបណ្ឌិត សំបូរ ម៉ាណ្ណារ៉ា និងលោកបណ្ឌិត ជៀប សុផល ដើម្បីទទួលបាននូវចំណេះដឹងបន្ថែម និងសុក្រឹត ទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងដំណើរប្រព្រឹត្តរបស់សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។ ជាពិសេសនោះ ទទួលបាននូវឱវាទល្អៗសម្រាប់យុវជនជំនាន់ក្រោយ ជាអ្នកទទួលផលពីថ្នាក់ដឹកនាំប្រទេសបច្ចុប្បន្ន ដែលគាត់បានខិតខំ លះបង់កម្លាំងកាយចិត្ត ឈាមស្រស់ សាច់ស្រស់ និងបុព្វការីជនដែលបានពលីជីវិត ដើម្បីផ្តល់សុខសន្តិភាព រហូតមកដល់ដូចសព្វថ្ងៃនេះ ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ៕





អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ