Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ កូ​វី​ដ​-​១​៩​ មិនទាន់​ប៉ះពាល់​ដល់​កម្មករ​ កម្មការិនី​ ណា​​ម្នាក់​នៅឡើយ​ទេ​

បានផុស

នៅ

លោក​ ​ហេង​ ​សួរ​ ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​អះអាង​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ​នេះ​ថា​ ឥទ្ធិ​ល​ពល ​នៃ​ការ​ចម្លង​វី​រុ​ស​កូ​វី​ដ​-១​៩​ ចូល​សហគមន៍​ ​មិនទាន់​ជះ​ផល​អាក្រក់​លើ​វិ​ស័​យ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​នៅឡើយ​ទេ​ ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​ក្រសួងការងារ​ បានលើកឡើងថា៖នេះ​ក៏ដោយ សារតែរាជ​រដ្ឋាភិបាល​បានគ្រប់គ្រង​សភាព​ការណ៍​បានល្អនិង​មាន​ការ​យកចិត្តទុកដាក់ខ្លាំងទៅ​លើ​វិ​ស័​យ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ និង ​ផលិត​ស្បែកជើង​តាំងតែពី​ដើមទី​មក ។​ ម្យ៉ាងទៀត​ការ​ចម្លង​វី​រុ​ស​កូ​វី​ដ​-​១​៩​ នៅ​ពេលនេះ​មិនទាន់​ឆ្លង​ដល់​សហគមន៍​អ្នកធ្វើ​ការ​និង​ជាពិសេស​មិនទាន់​ប៉ះពាល់​ដល់​កម្មករ​កម្មការិនី​ណា​ម្នាក់​នៅឡើយ​ទេ ​។​

​អ្នកនាំពាក្យ​ក្រសួងការងារ​បានបន្តថា៖បើ​ទោះ​ជា​ការ​ចម្លង​វី​រុ​ស​កូ​វី​ដ​-​១​៩​ចូល​សហគមន៍​មិនទាន់​ជះ​ឥទ្ធិពល​លើ​វិ​ស័យ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​និង​ផលិត​ស្បែកជើង​ ​និង​កម្មករ​និយោជិត​យ៉ាងណាក៏ដោយ​ ​តែក្រសួងការងារ​ក៏ដូចជារាជ​រដ្ឋា​ភិ​បាល​បានយកចិត្តទុកដាក់​និង​បង្ការ​បញ្ហា​នេះ​ជាមុន​។​

​សូម​ជម្រាប​ជូន​ថា​ ផល​ប៉ះពាល់​ដែល​បណ្ដាលមកពី​ឥទ្ធិពល​កូ​វី​ដ​-​១​៩​ ​គិត​ត្រឹម​ដើម​ខែវិច្ឆិកា​នេះ​គឺ​បាន​ធ្វើឲ្យ​រោងចក្រ​ចំនួន​១​១​៦​ ​ត្រូវ​បិទទ្វារ​ ដែល​ក្នុង​នោះ​មាន កម្ម​ករ​និយោជិត​ចំនួនជា​ង​៦​ម៉ឺន​នាក់​ (​៦​០​ ​៩​៩​១​នាក់​)​។​ ​ចំនួន​នេះ​មានការ​កើន​ឡើង​បន្តិច​បើ​ធៀប​ទៅ​នឹង​រយៈកាល​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​១​៩​ ​ដែល​មាន​រោងចក្រ​ចំនួន​១​១​២​បាន​បិទ​ ​និង​ប៉ះពាល់​ដល់​កម្មករ​និយោជិត​ចំនួនជា​ង​៥​ម៉ឺន​នាក់​ (​៥​៥​ ​៥​៤​៦​២​នាក់​)​៕

អត្ថបទ ​៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម