ព័ត៌មានជាតិ
ផ្សិតរងារ មួយឆ្នាំមានម្ដង ប្រជាពលរដ្ឋនិយមចូលចិត្ត អាជីវករសឹងតែរកលក់មិនបាន
ផ្សិតរងារជាបន្លែធម្មជាតិ ជាបន្លែព្រៃគ្មានជាតិគីមី ដែលអ្នកស្ទឹងត្រែងនិយមចូលចិត្ត ក្នុងមួយឆ្នាំមានម្តង ត្រូវបានអ្នកស្រែចម្ការ នៅ ស្រុកថាឡាបរិវ៉ាត់ នាំគ្នាដើរចូលព្រៃបេះយកមកលក់នៅ ទីផ្សារដើម្បីបានកម្រៃខ្លះ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក ស៊ី សុខា ប្រជាពលរដ្ឋនៅ ភូមិ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា ផ្សិតរងារ ជាផលអនុផលព្រៃឈើមួយផ្នែក ដែលដុសចេញរុក្ខជាតិព្រៃ ក្នុងមួយឆ្នាំមានតែម្ដង ត្រូវបានអ្នកភូមិនាំគ្នាចូលព្រៃដើរបេះមកលក់ ក្នុងមួយថ្ងៃ ពួកគាត់អាចបេះបានចាប់ពី៥ទៅ ១០ គីឡូក្រាមក្នុងមួយថ្ងៃ និងលក់បានក្នុង១គីឡូ ១៥.០០០រៀល ទៅ ២០.០០០ ម៉ឺនរៀល។
លោកស្រីបានបន្តថា ការដើររកបេះផ្សិតនេះ វាជួបការលំបាកច្រើន ពិសេសគឺពិនិត្យទៅ លើដើមឈើដែលវាត្រូវដុះ មិនបេះយកមកផ្តេសផ្តាស់នោះទេ ដើម្បីការពារដល់សុខភាព អ្នកបរិភោគព្រោះផ្សិតរងារនេះភាគច្រើនវា ដុះតែលើដើម ចាម៉ាស-ដើមពពេល-ឬដើមផ្ចឹកតែប៉ុណ្ណោះ។

លោកស្រី ឡៃ ស៊ន អ្នកទទួលទិញលក់បន្លែគ្រប់មុខនៅ ផ្សារស្ទឹងត្រែងបាននិយាយថា ផ្សិតនេះជាអាហារមួយផ្នែក មានរស់ជាតិឆ្ងាញ់ ហើយក្នុងមួយឆ្នាំបានបរិភោគតែម្តង ស្រួលចំណាំទិញទៅ បរិភោគ ព្រោះផ្សិតរងារនេះវាអត់ពុលទេ ហើយ រស់ជាតិឆ្ងាញ់ពីធម្មជាតិតែម្តង។
លោកស្រីបានបញ្ជាក់បន្ថែមថា ផ្សិតរងារប្រជាពលរដ្ឋខេត្តស្ទឹងត្រែងនិយមចូលចិត្តចាត់ទុកជា បន្លែធម្មជាតិដ៍កម្រ ព្រោះក្នុងមួយឆ្នាំមានតែម្តងទេ គឺនៅ ក្នុងរដូវខែរងារ ឲ្យតែដល់រដូវហើយ អ្នកខេត្តស្ទឹងត្រែង និយមបរិភោគគ្រប់ៗគ្នា។

លោកស្រីបន្ថែមថា បន្លែធម្មជាតិនេះយើងកម្របានបរិភោគណាស់មួយឆ្នាំមានតែម្ដង ហើយប្រជាពលរដ្ឋតែងតែនាំគ្នាទិញទៅ ធ្វើម្ហូបតាមបែបផ្សេងៗគ្នា ដូចជាចំហុយត្រី-សម្លម្សៅ -ប្រហើរ ឬឆាជាមួយសាច់គោនិង សាច់ជ្រូកជាដើម។
សូមបញ្ជាក់ថា ផ្សិតធម្មជាតិមានច្រើនប្រភេទដូចជា -ផ្សិតទន្សោង-ផ្សិតក្ងោក ផ្សិតកញ្ចូ-ផ្សិតប៉ក់-ផ្សិតតុកកែ-ផ្សិតត្រចៀកកណ្តុរ-និងផ្សិតរងារនេះ៕



អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា