ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាមប្រគល់ថវិកា ៥៦ម៉ឺនដុល្លារសម្រាប់កែលម្អវិស័យសុខាភិបាលនៅស្រុកចំនួនបី
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ប្រគល់ថវិកាចំនួន ៥៦ម៉ឺនដុល្លារ ដល់គម្រោងកែលម្អមន្ទីរពេទ្យបង្អែក ដែលថវិកាទាំងនេះ ជាជំនួយរបស់សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ត ស្ថិតនៅក្នុងស្រុកចំនួន ៣ គឺស្រុកជើងព្រៃ ស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីគ្រប់គ្រងចាត់ចែងតាមតម្រូវការសុខាភិបាល។

ថវិកាទាំងនេះ បានបែងចែកដូចខាងក្រោម៖
១.មន្ទីរពេទ្យបង្អែក ស្រុកជើងព្រៃ មានទំហំទឹកប្រាក់ចំនួន ២២១.៩៣៣,៦៩ដុល្លារ (ពីររយម្ភៃមួយពាន់ ប្រាំបួនរយសាមសិបបីដុល្លារ និងហុកសិបប្រាំបួនសេន) ក្នុងនោះ ការកែលម្អអគារ សំណង់ហេដ្ឋារចនាសម្ព័ន្ធ គិតជាថវិកាចំនួន ១៥៩,៩០៩.៧៩ដុល្លារ (មួយរយហាសិបប្រាំបួនពាន់ប្រាំបួនរយប្រាំបួនដុល្លារ និងចិតសិបប្រាំបួនសន) ។ ចំណែកការបំពាក់សម្ភារបរិក្ខាបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣៤មុខ ស្មើនឹង ១៨៤គ្រឿង ។
២.មន្ទីរពេទ្យ បង្អែក ស្រុកស្រីសន្ធរ មានទំហំទឹកប្រាក់ចំនួន ២៦០.៥៩៩,៧៧ដុល្លារ ដោយធ្វើការកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបរិក្ខាបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣០មុខ ស្មើនឹង ៥៩គ្រឿង ។

៣.មន្ទីរពេទ្យបង្អែកស្រុកកងមាស មានទំហំទឹកប្រាក់ចំនួន ៧៥.៣៥៨ដុល្លារ មានដូចខាង សម្រាប់កែលម្អអគារ សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ១មុខ ស្មើនឹង ១គ្រឿង ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ ដែលតែងតែសហការល្អ និងគាំទ្រដល់រដ្ឋបាល ខេត្តកំពង់ចាម នាពេលកន្លងមក ។ ជាក់ស្តែង ថ្ងៃនេះ សមាគមនិកាយសាសនាចក្រ បានគាំទ្រដល់វិស័យសុខាភិបាល នៅក្នុងខេត្តតាមរយៈការជួយកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ បំពាក់សម្ភារបរិក្ខាពេទ្យ បម្រើឲ្យមន្ទីរពេទ្យបង្អែកស្រុកទាំង ៣ ខាងលើ សម្រាប់បម្រើសេវា ដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ៕ អត្ថបទ និងរូបភាព៖ ហុង ម៉េង ហៀ





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា