Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ១៣៨នាក់ទៀតហើយ ត្រូវបានថៃចាប់បញ្ជូនមកវិញ ក្នុងនោះ ៣១នាក់ មានឆ្លងកូវីដ១៩

បានផុស

នៅ

ពលករខ្មែរចំនួន១៣៨នាក់ទៀតហើយដែលភាគីថៃ បានចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ។ នេះបើតាមការឲ្យដឹងរបស់លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា បានឱ្យដឹងទៀតថា ពលករខ្មែរចំនួន ១៣៨ នាក់ដែលភាគីថៃបានចាប់បញ្ជូនមកតាមច្រកព្រំដែនអូរអន្លក់ ត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង ធ្វើការត្រួតពិនិត្យ​ និងធ្វើតេស្តរហ័សរកឃើញមានវិជ្ជមានវីរុសកូវីដ១៩ចំនួន ៣១ នាក់ ។ អាជ្ញាធរមានសមត្ថកិច្ច បានចាត់បញ្ជូនពួកគាត់បន្តទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូនដើម្បីថែទាំសុខភាព ។ ចំពោះពលករដែលមានកាតចាក់វ៉ាក់សាំងពេញលេញចំនួន ១០៧ នាក់ ស្រី៤២ នាក់ ក្មេង២៨នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតសាម៉ីរៀងៗខ្លួនវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុដែលធ្វើឲ្យពលករខ្មែរនៅតែប្រថុយប្រថានឆ្លងដែនទៅកាន់ប្រទសថៃដោយខុសច្បាប់ទាំងដែលស្ថានភាពប្រទេសទាំងពីរកំពុងជួបវិបត្តិកូវីដ-១៩នោះ គឺដោយសារតែការមិនមានមុខរបរ និងការងារជាក់លាក់ ។ រីឯ បញ្ហាមួយទៀត គឺបញ្ហាបំណុលដែលពួកគេមិនទាន់មានលទ្ធភាពសងទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។ ទាំងនេះ សុទ្ធតែជាមូលហេតុដែលពលករចំណាកស្រុកបានអះអាង។

ពួកគេ បានអះអាងទៀតថា ការធ្វើចំណាកស្រុកខុសច្បាប់ពេលនេះ គឺធ្វើឡើងនៅតាមច្រករបៀងតូចៗនៃព្រំដែនប្រទេសទាំងពីរ ហើយភាគច្រើន គឺពលករត្រូវបានមេខ្យល់បញ្ចុះបញ្ចូលឲ្យទៅរកការងារធ្វើវិញ។ បើតាមអាជ្ញាធរខេត្តព្រំដែនជាប់ប្រទេសថៃនេះ បើទោះបីជាពលករអាចឆ្លងដែនទៅដល់ទឹកដីប្រទេសថៃក៏ដោយ ក៏ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ដែរ ៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម