Connect with us

ព័ត៌មានជាតិ

កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៧ភាគរយឡើងវិញ នៅឆ្នាំ ២០២៤

បានផុស

នៅ

រាជរដ្ឋាភិបាល បានពង្រឹងឡើងវិញលើគ្រប់វិស័យ ដើម្បីស្តារ និងជំរុញសេដ្ឋកិច្ចជាតិ ឲ្យត្រឡប់ទៅស្ថានភាពដូចដើមវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៧ភាគរយឡើងវិញ នៅឆ្នាំ ២០២៤ខាងមុខ ប្រសិនបើស្ថានភាពសេដ្ឋកិច្ចនៅមានដំណើរការល្អប្រសើរ។

បើតាមលោក ផាន់ ផល្លា កន្លងមករាជរដ្ឋាភិបាល បានព្យាករណ៍ថា នៅឆ្នាំ ២០២១នេះ វិស័យសេដ្ឋកិច្ចស្ថិតក្នុងរង្វង់ ២.៤ភាគរយ ប៉ុន្តែអ្វីដែលឃើញជាក់ស្តែង កើនលើសការព្យាករណ៍ ដោយសាររដ្ឋាភិបាល បានចាក់វ៉ាក់សាំងដល់ពលរដ្ឋគ្រប់គ្នាបានលឿន សម្រេចបានភាពស៊ាំសហគមន៍ និងគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ស្ទើរ ១០០ភាគរយ។

ហេតុផលដែលរាជរដ្ឋាភិបាល ហ៊ានកំណត់តួលេខកើនឡើងខ្ពស់រហូតដល់៧ភាគរយ នៃសេដ្ឋកិច្ចជាតិ នៅឆ្នាំបន្តបន្ទាប់ ដោយមើលឃើញថា វិស័យសំខាន់ៗមួយចំនួន មានកំណើនខ្ពស់ក្នុងការនាំចេញ ដែលចំណូលទាំងនោះអាចជួយទ្រទ្រង់វិស័យសេដ្ឋកិច្ច ឲ្យមានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស។

ជាក់ស្តែង មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចលោក ផាន់ ផល្លា បានបង្ហាញរបាយការណ៍នៃការនាំចេញសម្លៀកបំពាក់រយៈពេល ១១ខែឆ្នាំ ២០២១​ មានកំណើន ១៣,៦ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ពោលគឺកើនឡើង ៣ភាគរយ។ ជាមួយគ្នានេះ សម្រាប់ការនាំចេញទំនិញមិនមែនកាត់ដេរ មានកំណើនខ្ពស់រហូតដល់ ៥៣,១ភាគរយ ក្នុងរយៈពេលដូចគ្នានេះ។ ទន្ទឹមគ្នានេះ ការនាំចេញវិស័យកសិកម្ម ដែលជាវិស័យស្នូលសំខាន់របស់កម្ពុជា ក៏កើនឡើងខ្ពស់ផងដែរ។ លើសពីនេះទៀត វិស័យអចលនទ្រព្យ ក៏ជាចំណែកសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឲ្យកើនឡើងគួរកត់សម្គាល់ដែរ។

ទោះយ៉ាងណាលោក ផាន់ ផល្លា បានបញ្ជាក់ថា ក្រសួងមិនអាចវាយតម្លៃអំពីកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២១នេះបាននៅឡើយ ដោយរង់ចាំដាច់ឆ្នាំ ទើបកំណត់តួលេខបានច្បាស់។ ប៉ុន្តែលោកថា ការកើនឡើងគ្រប់វិស័យ ឆ្លុះបញ្ចាំងពីសញ្ញាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចជាតិ៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ប៉ែន បូណា៖ប្រពៃណីតជំនាន់របស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ៥៣ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម