ព័ត៌មានជាតិ
តាង៉ែននៅថៃនឹងស្អុយចោល ទើបត្រូវការពលកម្មពីខ្មែររាប់ម៉ឺននាក់
ភ្នំពេញ៖ លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានមានប្រសាសន៍នៅ រសៀលថ្ងៃទី១៤ធ្នូនេះថា ថៃត្រូវការកម្លាំងពលកម្មខ្មែរប្រមាណ២ទៅ ៣ម៉ឺននាក់ ដើម្បីទៅ បេះផ្លែឈើនៅ តាមចំការកសិកម្មនានាតាមរដូវនៅ ជាប់ព្រំដែនកម្ពុជា‑ថៃ។

កម្លាំងពលកម្មខ្មែរប្រមាណ២ទៅ ៣ម៉ឺននាក់នោះ នឹងត្រូវបញ្ជួនពីខេត្តបាត់ដំបងនិងខេត្តប៉ៃលិន ដើម្បីបេះផ្លែឈើពិសេសផ្លែតាង៉ែននៅ ខេត្តចន្ទបូរីថៃ។
«តាមអ្វីដែលខ្ញុំបានដឹងភាគីថៃក្នុងកំឡុងខែធ្នូនិងខែមករានេះ ពលករតាមរដូវកាលឬទៅព្រឹកវិលល្ងាចនេះអាចមានពី ២ទៅ ៣ ម៉ឺននាក់ ពីព្រោះជារដូវការបេះផ្លែតាង៉ែនដែលឱ្យផលក្នុងខែ១២និងខែ១។ អីចឹងត្រូវការកម្លាំងពលកម្មបន្ទាន់»។
កសិករថៃបានដាក់សម្ពាធដល់រដ្ឋាភិបាល ដើម្បីសុំចរចារជាមួយខេត្តជាប់ព្រំដែនពិសេសខេត្តនៅជាប់ខេត្តចន្ទបូរីដែលមានខេត្តបាត់ដំបងនិងប៉ៃលិនបើកច្រកឱ្យពលករខ្មែរអាចចេញទៅបេះផ្លែតាង៉ែនបាន ព្រោះថាបើអត់មានពលករខ្មែរទៅទេបេះអត់ទាន់អាចខូចស្អុយចោល។

លោកបានបន្តទៀតថា កន្លងមកការប្រមូលផលកសិកម្មថៃគឺពឹងផ្អែកលើកម្លាំងកពលកម្មខ្មែរសុទ្ធសាធតែម្តង។ បើមិនមានកម្លាំងពលកម្មខ្មែរទេ ផលិតផលកសិកម្មទាំងនោះនឹងត្រូវខូចទាំងអស់នៅតាមព្រំដែន។ ដូចនេះចង់ឬមិនចង់រាជរដ្ឋាភិបាលថៃ ត្រូវតែចំណាយប៉ុន្មានក៏ត្រូវតែធ្វើដែរ ដើម្បីធ្វើយ៉ាងណាឲ្យមានកម្លាំងពលកម្មគ្រប់គ្រាន់ទៅ ជួយដល់កសិករដើម្បីប្រមូលផលបានទាន់ពេលវេលា។
លោក ឃឹម ទិព្វមន្នី ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបងបានឱ្យដឹងថា តាមការព្រមព្រៀងគ្នារវាងភាគីកម្ពុជានិងថៃ គឺថៃអនុញ្ញាតឱ្យនាំពលករខ្មែរទៅ ធ្វើការនៅ ខេត្តចន្ទបូរី ប្រទេសថៃតាមច្រកអន្តរជាតិនេះមួយសប្តាហ៍ ២ថ្ងៃគឺថ្ងៃអង្គារនិងថ្ងៃពុធ។
លោកបញ្ជាក់ថា ក្នុងសប្តាហ៍ទី១ នាថ្ងៃទី០៨ទៅទី០៩ ធ្នូ មានពលករខ្មែរសរុបប្រមាណ២០០នាក់ ត្រូវបានបញ្ជូនទៅ ធ្វើការសាកល្បង បើសិនជាការធ្វើការរលូនមិនមានបញ្ហាអ្វី ភាគីថៃនឹងបន្ថែមថ្ងៃដើម្បីបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃបន្ថែមទៀត។
លោក ឃឹម ទិព្វមន្នី បានបន្តថា ពលករខ្មែរដែលបញ្ជូនទៅធ្វើការនៅខេត្តចន្ទបូរីប្រទេសថៃ គឺត្រូវបំពេញលក្ខណ្ឌមួយចំនួនហើយស្ថិតនៅក្រោមការត្រួតពិនិត្យពីមន្រ្តីច្រកទ្វាព្រំដែននិងមន្រ្តីមន្ទីរការងារជាដើម និងត្រូវមានក្រុមហ៊ុននិងថៅ កែមកធានាច្បាស់លាស់។ បន្ថែមពីនោះត្រូវមានឯកសារភ្ជាប់ខ្លួនមួយចំនួនដូចជាបណ្ណព្រំដែន, បណ្ណចាក់វ៉ាក់សាំង២ដងយ៉ាងតិច ប័ណ្ណពិនិត្យសុខភាព ដែលបង្ហាញពីការធ្វើតេស្តរហ័សមិនលើសពី៧២ម៉ោង។ ពេលទៅ ដល់ប្រទេសថៃត្រូវធ្វើតេស្តរហ័សម្ដងទៀត និងធ្វើចត្តាឡីស័ក ១សប្តាហ៍រួចធ្វើតេស្តរកមេរោគកូវីដ១៩ ដោយម៉ាស៊ីនPCR ម្ដងទៀតទើបអនុញ្ញាតឱ្យចូលធ្វើការ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ