Connect with us

ព័ត៌មានជាតិ

បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​បេតុង ដាក់​លូ​មូល​នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ជា​គម្រោង​អភិវឌ្ឍន៍​សង្កាត់ ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង​៨៤​លាន

បានផុស

នៅ

ភ្នំពេញ​ ៖ គម្រោង ជួសជុល​ផ្លូវ​បេតុង​គ្មាន​សរសៃដែក​ប្រវែង ៧១​ម៉ែត្រ​ទទឹង ២.៥​ម៉ែត្រ នៅ​ភូមិ​១២​និង​ការ​ដាក់​លូ​មូល​ដោះ​ទឹក​ប្រវែង ៣២៩​ម៉ែត្រ នៅ​ភូមិ​១០ និង​ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ដែលជា​គម្រោង​អភិវឌ្ឍន៍ សង្កាត់​ដោយ​ប្រើ​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ប្រមាណ​ជាង​៨៤​លាន​រៀល​បាន​ដំណើរការ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា ​លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១​នេះ​បាន​ដឹកនាំ ប្រធាន​ការិយាល័យ និង​លោក​ចៅសង្កាត់​ទឹកល្អក់​ទី​៣ ចុះ​បើក​ការដ្ឋាន​គម្រោង​អភិវឌ្ឍន៍ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ដោយមាន​ការចូលរួម​ពី បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​៦០​នាក់ ។​

ក្នុង​ឱកាស​នៃ​ការ​បើក​ការដ្ឋាន​នេះ លោក ជា ពិសី ជា​អភិបាលខណ្ឌ បាន​ឧបត្ថម្ភ​បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​ចូលរួម​កម្មវិធី​នេះ​ផងដែរ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​សារុង​១ និង ម៉ាស​១​ប្រអប់ ជា​អំណោយ​របស់លោក​ជា ពិសី និង លោកស្រី​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​គម្រោង​ឆ្នាំ​២០២១​នេះ សង្កាត់​ទឹកល្អក់​ទី​៣ បាន​លើក​គម្រោង ជួសជុល​ផ្លូវ​បេតុង​គ្មាន​សរសៃដែក​ប្រវែង ៧១​ម៉ែត្រ ទទឹង ២.៥​ម៉ែត្រ កម្រាស់ ០.១២​ម៉ែត្រ​នៅ​ភូមិ​១២ និង​ដាក់លូ​មូល​ដោះ​ទឹក​ប្រវែង ៣២៩​ម៉ែត្រ ទំហំ​០.៦០​ម៉ែត្រ នៅ​ភូមិ​១០ និង​ភូមិ​១២ ដោយ​ប្រើ​មូល​និ​ធិ​អភិវឌ្ឍន៍​សង្កាត់ សរុប​ចំនួន ៨៤.៨៤១.០០០​រៀល​៕

ដោយ ៖ ស្រី​រ័​ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ៧ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

SME ចិន
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ចិនពង្រឹងការគាំទ្រដល់ SMEs ដើម្បីពង្រីកខ្លួនទៅក្រៅប្រទេស

សេដ្ឋកិច្ច១៩ នាទីutes មុន

កម្ពុជានឹងផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិព័ណ៌ទេសចរណ៍អន្តរជាតិនៅអឺរ៉ុប

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម