សន្តិសុខសង្គម
សមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀន សរុបជាង ២តោន
លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា បើគិតរហូតមកដល់រសៀលថ្ងៃទី ១៤ ខែធ្នូនេះ ករណីបទល្មើសគ្រឿងញៀនដែលទើបរកឃើញបន្ថែមទៀត សរុបជាង ២ តោន។
ប្រតិបត្តិការបង្ក្រាបប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី សរុប ១៤នាក់ ក្នុងនោះមានអ្នកយាម ចុងភៅ អ្នកបោសសំអាតអនាម័យផងដែរ ប៉ុន្តែរកឃើញតែ ៤នាក់ទេ ដែលពាក់ព័ន្ធទៅ នឹងបទល្មើសគ្រឿងញៀនដ៏ធំមួយនេះ។
លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ លើកឡើង នៅ រសៀលថ្ងៃទី ១៤ ខែធ្នូ នៅ មន្ទីរប្រឆាំងគ្រឿងញៀន នៃការបង្ហាញមុខក្រុមជនសង្ស័យក្នុងករណីផលិតកែច្នៃគ្រឿងញៀនដ៏ធំនៅ ខេត្តកំពង់ស្ពឺ។
សូមរំឭកថា កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការ ជាមួយស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត ព្រះសីហនុ និងរាជធានីភ្នំពេញ បើកយុទ្ធនាការ ប្រតិបត្តិការ បង្ក្រាបករណីកែច្នៃគ្រឿងញៀនជាទ្រង់ទ្រាយធំមួយ ដែលមិនធ្លាប់មាន ស្ថិតក្នុងរោងចក្រដំណាប់ស្វាយ ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនជាម្ចាស់ករណី ដោយមានការចូលរួមសហការ ជាមួយនគរបាល ខេត្ត និងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា ប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានផ្ទុះអាវុធ ដើម្បីទប់ទល់ជាមួយការបាញ់ប្រហារ ពីសំណាក់ឈ្មួញគ្រឿងញៀនមកលើសមត្ថកិច្ច នៅត្រង់ចំណុច លើផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្តាលឲ្យឧក្រិដ្ឋជនដែលគេសង្ស័យថា ជាជនជាតិចិនម្នាក់ ត្រូវគ្រាប់ស្លាប់នៅនឹងកន្លែង និងម្នាក់ត្រូវចាប់ខ្លួនជាមួយ រថយន្ត ១ គ្រឿង។
ក្នុងនោះសមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំ ញៀនប្រភេទ (កេតាមីន) ជាង១៤០០ គីឡូក្រាម ដែលឧក្រិដ្ឋជន បានផលិត និង កែច្នៃ នៅក្នុងរោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុនចិ មួយនោះ។
ប្រតិបត្តិការបង្ក្រាបបានគ្រឿងញៀនជាង១៤០០ គីឡូក្រាមនេះ ដោយអនុវត្តតាមបទបញ្ជាររបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
នៅ វេលាម៉ោង១៖៣០ នាទីរំលងអាធ្រាតយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្តកិច្ច បានពួនស្ទាក់បង្រ្កាបនៅ ចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ទើបមានការផ្ទុះអាវុធដាក់គ្នាមួយប៉្រាវ រវាងសមត្ថកិច្ច និងឈ្មួញគ្រឿងញៀន បណ្តាលឲ្យស្លាប់ជនសង្ស័យម្នាក់នៅកន្លែង និងចាប់ខ្លួន ២ នាក់។
ជនសង្ស័យ ទាំង៣ នាក់មាន ១.ឈ្មោះ LEE TSUNG HAN អាយុ៣២ ឆ្នាំ ភេទប្រុស ជនជាតិចិន តៃវ៉ាន់ (ស្លាប់)។ ២.ឈ្មោះ LY POHAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន តៃវ៉ាន់ (អ្នកបើកបររថយន្តដឹកគ្រឿងញៀន)។ ៣.ឈ្មោះ LY YONG ភេទប្រុស អាយុ៤៧ ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។
ក្រោយពីចាប់ខ្លួនជនសង្ស័យ២នាក់បានសារភាព នូវទីតាំងដែលពួកគេដឹកចេញ គឺជាកន្លែងផលិត និងកែច្នៃ គ្រឿងញៀន។
បន្ទាប់មកកម្លាំងសមត្តកិច្ចសហការ អមដោយស្ថាប័នអយ្យការ បានចុះទៅ ឆែកឆេរនៅទីតាំងនោះ ក៏បានរកឃើញ និងរឹបអូសគ្រឿង ដូចមាន៖
១.ម្សៅសសង្ស័យ កេតាមីន (KE- TAMIN) ចំនួន ៧៤ ការ៉ុង ក្នុង ១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០ គីឡូក្រាម ទាំងសំបក។
២.អាវុធខ្លីម៉ាក់ K៥៤ ១ដើម ៣. រថយន្ត ២គ្រឿង សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤