ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ចុះដឹកនាំការសាកល្បងត្រៀមពិធីសម្ពោធវិមានកីឡដ្ឋានជាតិមរតកតេជោ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ (CAMSOC)បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរកតតេជោដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោពិធីរាប់ថយក្រោយ ៥០០ថ្ងៃនិងយុទ្ធនាការជាតិផ្សព្វផ្សាយពីដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលម្អិតនិងដោះស្រាយបញ្ហាសេសសល់មួយចំនួននេះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏ទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់បន្ថែមពីសម្តេចតេជោ ហ៊ុន សែន ជុំវិញពីការចូលរួមពីមហាជនក្នុងរង្វង់១៥,០០០នាក់នៅក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រ នាថ្ងៃ ទី១៨ ខែធ្នូខាងមុខនេះ។

លោកអគ្គលេខាធិការបន្ថែមថា នៅក្នុងផ្នែកនីមួយៗគឺមានការទទួលខុសត្រូវខ្ពស់ទាំងផ្នែកសន្តិសុខ សណ្តាប់ឆ្នាប់ ជាពិសេសគឺលើផ្នែករៀបចំដែលមានចំនួនមនុស្សចូលរួម ច្រើនជាង១ ម៉ឺននាក់ ដែលនេះជាលើកដំបូងនៅក្នុងបរិបទជំងឺកូវីដ-១៩នេះ ដោយត្រូវរៀបចំទុកជាមុនឱ្យបានល្អប្រសើររួមទាំងការអនុវត្តនូវវិធានការសុវត្ថិភាពពីជំងឺកូវីដ -១៩ផងដែរ។ ដោយឡែកនៅក្នុងពិធីសម្តែងសាកល្បងថ្ងៃនេះយើងបានរៀបចំផ្នែកនីមួយៗមានភាពរលូនដោយមានក្រុមសម្តែងគ្រប់គ្រាន់ហើយត្រូវបន្តសម្តែងការសាក ល្បង២ទៅ៣ដងទៀតមុនដល់ថ្ងៃពិធីផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ ពីព្រោះពិធីធំនេះគឺត្រូវការពេលវេលានិងកែសម្រួលខ្លះៗ ។ជារួមគឺការសម្តែងសាកល្បងនិងគ្រប់ផ្នែកផ្សេងៗ ទៀតដំណើរការដោយរលូនមិនមានអ្វីជាបញ្ហាធំនោះឡើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការបច្ចេកទេសទាំងអស់ព្រមទាំងបានកោតសរសើរចំពោះ កីឡាករ កីឡាការិនី សិល្បករ សិល្បការិនីទាំងអស់កំពុងប្រឹងប្រែងហាត់សម និងចូលរួម ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ពិសេសគឺលោកគ្រូ អ្នកគ្រូក៏កំពុងខិតខំយ៉ាងសកម្មបំផុត៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?