ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបង ដាំកូនឈើ និងដើមឫស្សី៥០០០ដើម លើដីតំបន់៣ ដែលរងការទន្ទ្រានកន្លងមក
កូនឈើដែលជាប្រភេទឈើលិចទឹក និងដើមឫស្សី សរុបចំនួន៥.០០០ ដើម ត្រូវបានដាំដុះឡើងវិញហើយនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយ ក្នុងតំបន់៣ នាមាត់បឹងទន្លេសាប ដែលត្រូវបានក្រុមទុច្ចរិតទន្ទ្រាន និងកាប់បំផ្លាញនាពេលកន្លងមក។

កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ដើម្បីចុះដាំកូនឈើឡើងវិញនៅតំបន់៣ ត្រង់ចំណុចក្រពើស្គម ស្ថិតក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ បន្ទាប់ពីរងការកាប់ទន្ទ្រានដីព្រៃលិចទឹក នាមាត់បឹងទន្លេសាប ពីសំណាក់ជនខិលខូច និងក្រោយពេលដែលសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន បានចេញបទបញ្ជាឲ្យមានការបង្ក្រាប ជាបន្ទាន់រាល់សកម្មភាពដែលរំលោភបំពានដីតំបន់៣ ។

ការដាំកូនឈើនេះក៏មានការអញ្ជើញចូលរួម ពី ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកឯកភ្នំ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ផងដែរ ។

ដើមឈើព្រៃលិចទឹកដែលយកទៅដាំនាពេលនោះគឺ មានកូនឈើព្រៃលិចទឹកចម្រុះចំនួន ៥.០០០ ដើម ក្នុងនោះមានដើមប្ញស្សីគ្មានបន្លា ចំនួន ១.០០០ ដើម ផងដែរ ត្រូវបានយកទៅដាំនៅតំបន់ ដែលរងការកាប់បំផ្លាញធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បន្ទាប់ពីបានរឹបអូសពីក្រុមជនទុច្ចរិត និង ប្រជាពលរដ្ឋ បានទន្ទ្រានព្រៃលិចទឹកទាំងនោះ យកមកធ្វើជាសម្បត្តិរដ្ឋឡើងវិញ ៕
អត្ថបទ៖ សោ និយមរ័ត្ន





-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់