Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ គាំទ្រលើគម្រោងសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ

បានផុស

នៅ

​លោក គួច ចំរើន អភិបាលនៃ​គណៈ​អភិបាលខេត្តព្រះសីហនុ បាន​គាំទ្រ​លើ​គម្រោង​សាងសង់​កំពង់​ផែ​ទូក អេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ក្រោយពេល​លោកបាន​ដឹកនាំ​មន្ត្រីជំនាញ​ចុះពិនិត្យ​ទីតាំង​ស្នើសុំ​សាងសង់​កំពង់ផែ​ទូក​អេកូ​ទេសចរណ៍​ខាងលើ​ជាក់ស្តែងកាលពី​ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន បាន​លើកឡើងថា​ ក្រោយពេល​សាងសង់​រូ​ច កំពង់ផែនេះ​អាច​នឹង​ផ្តល់​អត្ថ​ប្រយោជន៍ជាច្រើនដល់​វិស័យទេសចរណ៍ ជាពិសេស​សហគមន៍​នេសាទ​មូលដ្ឋាន ព្រមទាំង​អាចរួម​ចំណែក​ក្នុងការ​ការពារ​និង​អភិរក្ស​ព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ​ផងដែរ​។​ ការបង្កើត​កំពង់ផែ​ទេសចរណ៍​នេះ ជា​ប្រយោជន៍​ចំពោះ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ ពិសេស​សហគមន៍​មូលដ្ឋាន​អាច​យក​ផល​នេសាទ ផល​វា​រីវប្បកម្ម និង​កសិផល​ផ្សេងៗ មក​លក់​ជូន​ភ្ញៀវ​ទេសចរណ៍​បងប្អូន​ប្រជា​សហគមន៍​មូលដ្ឋាន ដែលមាន​ទូក​ក៏​អាចប្រើប្រាស់​កំពង់ផែ​នេះសម្រាប់​ដឹក​ភ្ញៀវ​ទេសចរណ៍​ទស្សនកិច្ច​តំបន់​ព្រៃ​លិច​ទឹក​នៅតាម​ដងព្រែក​។​

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានផ្តល់​អនុសាសន៍​ដល់​លោក​ឧកញ៉ា​ម្ចាស់​សំណើ ត្រូវ​ធ្វើការ​សិក្សា​ពី​បច្ចេកទេស​នៃ​ការសាងសង់​ផែ​ទូក​នេះ​ដោយ​ធ្វើយ៉ាងណា​កាត់បន្ថយ​ប៉ះពាល់​ធនធាន​ធម្មជាតិ​ឱ្យនៅ​កម្រិត​ទាប​បំផុត ពីព្រោះថា​តំបន់​នេះ​គឺ មាន​សក្តានុពល ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប និង​មាន​សម្រស់​ដ៏​ទាក់ទាញនៅតាម​បណ្តោយ​ដងព្រែក​កំពង់​ស្មាច់​ និង​អាចធ្វើឱ្យ​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិមកលេង​កម្សាន្ត​នៅ​តំបន់​នេះ​កាន់តែច្រើន​។​

គួរបញ្ជាក់​ផងដែរ​ថា​ ទីតាំង​ស្នើសុំ​សាងសង់​កំពង់ផែ​ទូក​អេកូ​ទេសចរណ៍ធម្មជាតិ​ខាងលើនេះ​ ជា​តំបន់បាន​ចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយបាន​កាត់​ចំណី​ព្រែក​ប្រវែង៣០​ម៉ែត្រ​រួចហើយ ដោយ​បច្ចុប្បន្ន​ទីតាំង​នេះ មានព្រៃ​ដុះ​ជា​ប្រភេទ​ព្រៃកោងកាង​ចម្រុះ​ដូចជា កោង​កាង ក្បា​ញ បើ​ស ឈើ​ជ័រ​។​ល​។ និង​ស្ថិត​នៅក្រៅ​ដែនគម្រប​ព្រៃឈើ​ឆ្នាំ​២០០២​។​ តែ​ទោះជា​យ៉ាងណាក៏ដោយ​លោកឧក​ញ្ញ៉ា​ម្ចាស់​សំណើ​បាន​សន្យាថា​ នឹងចូលរួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ក្នុងការ​ការពារ​តំបន់​ព្រៃ​លិច​ទឹក​នៅតាម​ព្រែក​កំពង់​ស្មាច់​នេះ​ឱ្យ​បានល្អ ៕

អត្ថបទ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ចិញ្ចើមផ្លូវក្នុងសង្កាត់ផ្សារដេប៉ូទី ១ រំលោភបំពានដោយ ក្រុមអ្នកលក់គ្រឿងបន្លាស់រថយន្ត

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

១៩ ថ្ងៃដើមខែមករា ថៃទទួលភ្ញៀវទេសចរបរទេស ២,១ លាន​នាក់

ព័ត៌មានជាតិ២៤ នាទីutes មុន

លោក ឥត សារ៉ាត់ ស្នើសមាជិកគណបក្សប្រជាជន ក្នុងក្រុងសៀមរាបបន្តបម្រើប្រជាជនដោយយកចិត្តទុកដាក់

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

វៀតណាម អញ្ជើញរដ្ឋមន្ត្រីការបរទេសអាមេរិក មកបំពេញទស្សនកិច្ច ដើម្បីពង្រឹងទំនាក់ទំនង

ព័ត៌មានជាតិ៣១ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែជាប្រយោជន៍ដល់សង្គមតែដើម្បីអភិវឌ្ឍបុគ្គលម្នាក់ៗឲ្យកាន់តែរឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម