Connect with us

ព័ត៌មានជាតិ

ល្អាងភ្នំទាក់ទ្រាំង មាន​ប្រវត្តិ​រាប់ពាន់ឆ្នាំ ​ពលរដ្ឋ​ញញើត​មិន​ហ៊ាន​ចូល​ទៅ​លេង​​

បានផុស

នៅ

ខេត្តបាត់ដំបង៖ ភ្នំទាក់ទ្រាំងស្ថិតនៅ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង ​អាចធ្វើដំណើរតាមផ្លូវជាតិ​លេខ ៥៧ ចេញពីក្រុងបាត់ដំបងឆ្ពោះទៅ ខេត្តប៉ៃលិនមកដល់គីឡូម៉ែត្រលេខ៤០ បត់ចូលចម្ងាយជិត ៤ គីឡូម៉ែត្រនឹង​ទៅ ដល់ភ្នំទាក់ទ្រាំងតែម្តង។

បើតាមន្ត្រីនៃមន្ទីរទេសចរណ៍បានឲ្យដឹងថា ល្អាងភ្នំ​ទាក់ទ្រាំងនេះមិនសូវមានចំណាប់អារម្មណ៍ពីអ្នកទេសចរណ៍នោះទេ ក្រៅ​ ពី​ក្រុមនិស្សិត​ដែល​ចុះ​ទៅ​ធ្វើការស្រាវវជ្រាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមឯកសាររដ្ឋបាលសាលាខេត្តបាត់ដំបង ល្អាង​ភ្នំទាក់ទ្រាំងមានវត្ថុបុរាណអាយុកាលរាប់ពាន់ឆ្នាំ ហើយ​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានចេញច្បាប់លេខ៦៧អនក្រ.បកចុះថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ អនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំ​អភិរក្សភ្នំទាក់ទ្រាំងទំហំ ៧៩,៨២ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិសម្រាប់ជាមរតកមនុស្សគ្រប់ជំនាន់។

លោកគឹម សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត​បាត់ដំបង​បានឲ្យដឹងថា លោកតែងតែ​ដឹក​នាំក្រុមនិស្សិត​ទៅសិក្សាស្រាវជ្រាវ និងធ្វើកំណាយហើយបានរក​ឃើញវត្ថុបុរាណជាច្រើនប្រភេទដូចជា ក្នុងសម័យបុរេប្រវត្តិក្នុងអំឡុង​ពី​ ៤​ទៅ ៥ ពាន់ឆ្នាំមុន និងសម័យទំនើប និង​បាន​នាំ​ទៅ​ រក្សា​ទុក​នៅ​ ក្នុង​សារះមន្ទីរខេត្ត។

លោកបន្តថា ក្រុមការងារនិសិត្យដែលលោកដឹកនាំទៅ គឺផ្តោតលើការស្រាវជ្រាវរកប្រវត្តិបន្ថែមទៀត និងបានធ្វើកំណាយ​រក”ប៉ុស្សុីល” ស្លាកស្នាមបុរាណវិទ្យា ដើម្បីកំណត់អត្តសញ្ញាណអាយុកាល និង​ធ្វើការវាយតម្លៃថាតើទីនោះមានមនុស្សរស់នៅ កាលពីពេលណាមក។

ស្ថានីយល្អាងភ្នំទាក់ទ្រាំង បើ​តាម​មន្រ្តី​ជំនាញ​ប្រាប់​ថា​មានអាយុកាលចាស់ជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រនិងនៅ ប៉ែកអាសុី។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋនៅ ទី​នោះ ល្អាងភ្នំនេះមើលទៅ ពិតតជាប្រណិតណាស់ តែក៏គួរឲ្យ​ញញើតដែរព្រោះគេនៅ មិនទាន់ដឹងថាមានសត្វអ្វីចម្លែកៗខ្លះរស់នៅ ទីនោះឡើយ ដូច្នេះហើយទើបអ្នកចង់ទស្សនាមិនហ៊ានចូលទៅ ក្រៅ ពីក្រុមអ្នកសិក្សាស្រាវជ្រាវ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ៖ ស្រ្តីជាសហគ្រិន ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសេដ្ឋកិច្ចជាតិ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

រដ្ឋអារ៉ាប់ អនុម័ត​ផែនការ​កសាងហ្គាហ្សា​​ឡើងវិញ ដោយ​ចំណាយទុន ៥៣​ពាន់​លានដុល្លារ

សន្តិសុខសង្គម២២ នាទីutes មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានជាតិ២២ នាទីutes មុន

អគ្គស្នងការដ្ឋាននឹងរឹតបន្តឹងវិន័យចំពោះនគរបាលចរាចរណ៍ដែលអនុវត្តការងារគ្មានវិជ្ជាជីវៈ

ព័ត៌មានជាតិ៤៣ នាទីutes មុន

លោក ជួន ណារិន្ទ ៖ ១ ត្រីមាស ដើមឆ្នាំ ២០២៥ បទល្មើសមានការថយចុះ បើធៀបឆមាសទី ១ ឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច២២ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម