Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ ដាំដើមត្នោត និងដើមឫស្សី​ លើដីតំបន់៣​ នៅស្រុកកំពង់លែង

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅ ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ បានសហការជាមួយក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីរាជការជុំវិញខេត្ត​សរុប ៥៥០ នាក់ ដាំដើមត្នោត ១០ ដើម ដើមឫស្សី ១ពាន់ ដើម និងដាំគ្រាប់ត្នោត ៣ ពាន់គ្រាប់ លើដីតំបន់ ៣ នៅ ក្នុង​ឃុំច្រណូក ស្រុកកំពង់លែង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ ក្រោមវត្តមានលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះពង្រឹងខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានថ្លែងថា ការអនុវត្តបទបញ្ជាសម្ដេចតេជោក្នុងការដកហូតព្រៃលិចទឹកពីជនខិលខូច ដែលបានលួច​ឈូសឆាយកាន់កាប់ជាកម្មសិទ្ធិនោះ លោកបានកោតសរសើរដល់ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្តស្រុក ដែលបានសហការគ្នាចុះប្រតិបត្តិការ ទទួលបានលទ្ធផល​យ៉ាង​ល្អប្រសើរក្នុងពេលថ្មីៗនេះ។ ដូច្នេះចំពោះអ្នករឹងរូសមិនព្រមសារភាពប្រគល់ដីតំបន់៣ជូនរដ្ឋ​វិញ​នោះ អាជ្ញាធរ និងសមត្ថកិច្ចចម្រុះនឹង​បន្តត្រូវចាត់វិធានការតាមផ្លូវច្បាប់។

នៅ ក្នុងពិធីនេះដែរ លោក ចេង ចាន់ដូណា អភិបាលរងស្ដីទី ស្រុកកំពង់លែង បានរាយការណ៍ថា​ លទ្ធផលនៃការអនុវត្តបទបញ្ជាររបស់សម្ដេចតេជោ គឺចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ក្រោមការដឹកនាំរបស់លោក ស៊ុន សុវណ្ណរិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ​បានប្រើប្រាស់កម្លាំងប្រដាប់អាវុធចម្រុះចំនួន ២១៧ នាក់ រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធ បានដ​កហូតដីតំបន់ ៣ ចំនួន ២០៥៨,៥០ ហិកតា ពីអ្នកសារភាពចំនួន ១៣នាក់ នៅតំបន់គោកព្រះ ក្នុងឃុំច្រណូក ស្រុកកំពង់លែង។

កម្លាំងចម្រុះបានចុះរុះរើរោងចាំស្រែចំនួន ៥៥ ខ្នង រុះរើបង្គោលបោះលើដីតំប ន់៣បាន ២៥៣ ដើម និងបានលើកផ្លាកប៉ាណូ ផែនទីកំណត់ដីតំបន់៣ នៅ ក្នុងខេត្តកំពង់ឆ្នាំងចំនួន២ផ្លាក នៅក្នុងដីតំបន់ ៣ ចំណុចគោកព្រះស្រុកកំពង់លែង។

ដោយឡែកក្នុងពេលថ្មីៗនេះ រដ្ឋបាលស្រុកកំពង់ លែងបានទទួលលិខិតសារភាពពីប្រជាពលរដ្ឋ ចំនួន ១១៥០ នាក់ បានសារភាព ដែលបានស្ម័គ្រចិត្តប្រគល់ដីតំបន់ ៣ ជូនរដ្ឋវិញចំនួនជាង ៤៦០០ហិកតា។

ការងារបន្តអាជ្ញាធរស្រុក និងបន្តចុះអប់រំផ្សព្វផ្សាយនូវបទបញ្ជារបស់សម្ដេចតេជោ និងផ្សព្វផ្សាយ​អំពីច្បាប់ស្តីពីព្រៃឈើ ជូនប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាបនៅ គ្រប់មូលដ្ឋាន ដើម្បីរួមគ្នាថែរក្សាការពារ​ព្រៃលិចទឹកតំបន់៣ នៅ ជុំវិញបឹងទន្លេសាប​ឱ្យបានបានគង់វង្សទៅ អនាគត៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ៖ ដំណើរទស្សនកិច្ចរបស់ ស៊ី ទៅវៀតណាម គឺដើម្បីបង្ខូចអាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម