ព័ត៌មានជាតិ
ស.ស.យ.ក ជួយសម្រួល ផ្ដល់កន្លែងស្នាក់នៅ ដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ
សភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញសេចក្ដីណែនាំ ទៅ គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត ស្ដីពី ការចូលរួមចំណែកក្នុងការសម្របសម្រួលដល់សិស្សានុសិស្ស ដែលនឹងចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២០ ២០២១ ដោយមានការផ្ដល់ទីកន្លែងស្នាក់នៅ។
លោក ហ៊ុន ម៉ានី ប្រធាន សភាពសហព័ន្ធយុវជនកម្ពុជា មានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកសម្របសម្រួលតាមលទ្ធភាពដល់បេក្ខជនមួយចំនួន ដែលមានលំនៅ ឆ្ងាយពីមណ្ឌលប្រឡង នៅ តាមបណ្ដារាជធានី-ខេត្ត ដែលអាចមានការលំបាកដូចជា ការធ្វើដំណើរ ការស្នាក់នៅ ជាដើម, គណៈកម្មាធិការកណ្ដាលសភាពសហព័ន្ធយុវជនកម្ពុជា សូមណែនាំដល់ គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត ពិនិត្យលទ្ធភាព សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានរាជធានីខេត្ត លើការសម្របសម្រួលដល់បេក្ខជន ដែលត្រូវមកប្រឡងនៅ ទីរួមខេត្ត និងទីតាំងប្រមូលផ្ដុំបណ្ឌលប្រឡងដទៃទៀត ទៅ តាមលទ្ធភាពដែលអាចធ្វើទៅ បានទាំង កន្លែងស្នាក់នៅ កន្លែងទុកដាក់ កង់ ម៉ូតូ នៅ ក្រៅ មណ្ឌលប្រឡង និងតម្រូវការចាំបាច់មួយចំនួនទៀតតាមរយៈគ្រប់រូបភាព និងតាមលទ្ធភាពដែអាចជួយបាន ដោយគោរពឱ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល។
ទាក់ទងទៅ នឹងការចូលរួមចំណែករបស់ ស.ស.យ.ក ក្នុងការសម្របសម្រួលដល់សិស្សានុសិស្សដែលនឹងចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នៅ ថ្ងៃទី ១៤ ខែធ្នូនេះ បានថ្លែងអំណរគុណចំពោះ សភាពសហព័ន្ធយុវជនកម្ពុជា ដែលចូលរួមចំណែកក្នុងការជួយសម្រួលដល់ប្អូនៗ សិស្សានុសិស្ស នូវកន្លែងស្នាក់នៅ ព្រមទាំងតម្រូវការចាំបាច់ផ្សេងៗ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះយុវជនកម្ពុជា។
គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រទុតិភូមិនៅ ឆ្នាំ ២០២១នេះ នៅ ទូទាំងប្រទេសមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៥ ១៤៩ នាក់។ ក្នុងនោះបេក្ខនារី ៦០ ៦៨២ នាក់, បេក្ខជនស្វៃរិន ៤៣៣៤នាក់ (នារី ១៧៦២នាក់), បេក្ខជនបំពេញវិជ្ជា ៣ ៤៦១នាក់ (នារី ១០៥៣នាក់), បេក្ខជនស្វៃរិន-បំពេញវិជ្ជា ២ ០៤៣នាក់ (នារី ៤៦៨នាក់) ចែកជា ២០៤ មណ្ឌល ស្មើនឹង ៤ ៦៥២ បន្ទប់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន