Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ រឿងមីយ៉ាន់ម៉ា ទុកឱកាសឱ្យ​​ខ្ញុំធ្វើការសិន

បានផុស

នៅ

មានប្រសាសន៍ក្នុងពិធី​ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ “ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ” នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ​នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នៅ ខែមករាខាងមុខ សម្តេច​នឹងទៅ មីយ៉ាន់ម៉ាហើយ ហាមឃាត់សម្តេចមិនបាន​​ទេ ទុកឱកាសឱ្យ​​សម្តេច​ធ្វើការសិន ប៉ុន្តែក៏មិន​អាច​ដាក់លក្ខខណ្ឌបានដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ ក្នុងជំនួប​ពិភាក្សា​ជាមួយ លោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរ​ទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ​កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ​ សម្ដេច​តេជោ ហ៊ុន  សែន ​បាន​ប្រកាសហើយថា សម្តេចនឹងអញ្ជើញទស្សនកិច្ចមីយ៉ាន់ម៉ា ​នៅថ្ងៃទី ៧ និង ទី៨ ខែមករា ឆ្នាំ២០២២។​

ទាក់ទង​បញ្ហានេះ សម្តេច​តេជោ​ សែន​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ “នៅ ខែមករា ខ្ញុំនិយាយតែដដែល គឺខ្ញុំទៅ មីយ៉ាន់ម៉ា ហាមឃាត់ខ្ញុំមិនបានទេ ទុកឱកាសឱ្យខ្ញុំធ្វើ ទុកឱកាសឱ្យខ្ញុំធ្វើបានទេ? ពីព្រោះយើងមិនអាចហៅ អាស៊ានទៅ រួចទេ ប្រសិននៅ តែអាស៊ាននៅ តែ៩នោះ ត្រូវសង្គ្រោះពីអាស៊ាន៩ មកអាស៊ាន១០ គឺជារឿងចាំបាច់បំផុតរបស់អាស៊ាន។ សភាពការណ៍នៅ មីយ៉ាន់ម៉ា វាជារឿងមួយហើយ ប៉ុន្តែមុននឹងជួយមីយ៉ាន់ម៉ា ត្រូវតែអាស៊ានពិតប្រាកដ រឿងនេះមិនមែនជារឿងលេងសើចទេ។ បើមិនអ៊ីចឹង វានឹងបង្កើតទម្លាប់មួយ គឺអ្នកណាធ្វើប្រធានអាស៊ាន មិនពេញចិត្តអ្នកណាមួយ មិនអញ្ជើញគេចូលប្រជុំ តម្លៃអាស៊ាននៅ កន្លែងណាទៀត?”។​

មានប្រសាសន៍នៅ ក្នុងពិធីនោះ សម្ដេចតេជោ​បាន​លើកឡើង​ពីប្រទេសអង់គ្លេសផងដែរ ដោយ​​បាន​បញ្ជាក់ថា វាពិតជា​មានហេតុផលអ្វីមួយហើយ ដែល​ធ្វើឱ្យប្រទេសអង់គ្លេសត្រូវចាក​ចេញពីសហភាពអឺរ៉ុប តែនោះ គឺជារឿងជាច្បាប់របស់អឺរ៉ុប តែយើងក៏មាន​ធម្មនុញ្ញអាស៊ានរបស់យើងដែរ។ សម្តេចបានលើកជាសំណួរថា បើមិនឱ្យធ្វើការជាមួយអ្នកដឹកនាំប្រទេស តើត្រូវធ្វើការជាមួយអ្នកណា?។ ​សម្ដេច​អះអាងថា សម្ដេចគ្រាន់តែធ្វើអ្វីទៅ តាមធម្មនុញ្ញអាស៊ានប៉ុណ្ណោះ សម្ដេចមិនអាចបំពានបានទេ។

សម្តេចប្រមុខរាជរដ្ឋាភិបាលបាន​បញ្ជាក់ថា ​​រឿងមីយ៉ាន់ម៉ា ដោះចប់ ឬមិនចប់ មិនអាស្រ័យលើអាស៊ានទេ។ អាស៊ានគ្រាន់តែជាចំណែកមួយជួយដល់មីយ៉ាន់ម៉ាប៉ុណ្ណោះ ប៉ុន្តែការដោះស្រាយ គឺមីយ៉ាន់ម៉ាខ្លួនឯង។ អាស៊ានគ្រាន់តែជាអ្នកសម្របសម្រួល​ ដូចជាករណីកម្ពុជាដែរ ទាំងអាស៊ាន ទាំងអង្គការសហប្រជាជាតិ គ្រាន់តែជាចំណែកមួយ​ខាងក្រៅ ។ ចំណែកការ​​​ស្រុះស្រួលគ្នា ​​ឬមិនស្រុះស្រួលគ្នា​ គឺ​ជារឿងរបស់កម្ពុជា។

សម្តេចតេជោមានប្រសាសន៍ថា៖ “អ្នកខ្លះថា ចាំមើលកម្ពុជាដោះស្រាយបាន ឬមិនបាន? វាមិនអាស្រ័យលើកម្ពុជាទេ។ តែកម្ពុជា នឹងខិតខំ​​សម្រប​សម្រួលបញ្ហានៅ មីយ៉ាន់ម៉ា ដើម្បីវិល​ត្រឡប់ទៅ រកស្ថានភាពមួយ​ដ៏ប្រសើរ”។

សម្តេច​បញ្ជាក់ថា ការចរចាមួយ មិន​មែនធ្វើរយៈពេលខ្លីចប់នោះទេ ដូចករណី​កម្ពុជា ចរចារយៈពេល ​៤ ឆ្នាំ ទើបចេញកិច្ចព្រមព្រៀងទីក្រុងប៉ារីស បន្ទាប់មកកិច្ចព្រមព្រៀងក្រុងប៉ារីស​បានអូសបន្លាយបន្ថែមទៀត រហូតដល់ឆ្នាំ ១៩៩៣ ទើបចប់ អ៊ុនតាក់ដកចេញ។​

សូមជម្រាបថា មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅ ក្នុងឆ្នាំ ២០២១​ នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត ១ ឆ្នាំមក​ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់ ​លោកស្រី អ៊ុង សានស៊ូជី បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វើឱ្យអាស៊ានបាត់បង់កុងសង់ស៊ីស នៅ ក្នុងការសម្រេចក្នុងកិច្ចប្រជុំកន្លងមក។

ជាមួយនឹងកាបង្ហាញឆន្ទៈដោះស្រាយបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នឹង​អញ្ជើញទៅ ទស្សនកិច្ចនៅ មីយ៉ាន់ម៉ា នៅ ដើមខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់​ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អាស៊ានមិនគួរបែកបាក់ ព្រោះតែប្រទេសដទៃនោះឡើយ ដូច្នេះការពង្រឹងអាស៊ានឡើងវិញ​ជាកិច្ចការដ៏ចាំបាច់ នៅ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ ២០២២៕​

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ នាទីutes មុន

ភ្នំពេញ​ក្រោន ប៉ះ ​វិសាខា ដណ្តើម​ជើង​ឯកលីគនារី​ នៅស្តាតចាស់

ព័ត៌មានជាតិ១៣ នាទីutes មុន

៤ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម