ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាល៖ កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងរង្វង់៣ភាគរយ នឹងបន្តកើនឡើងជាលំដាប់
ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជា បានបន្តងើបឡើងជាដំណាក់កាលៗ ក្រោយវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ សម្តេចតេជោ បានព្យាករណ៍ថា កម្ពុជានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៣ភាគរយនៅក្នុងឆ្នាំ២០២១ ដែលជាភាពសុទិដ្ឋិនិយមថ្មីមួយ។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» តម្លៃ១៨០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ស្ថិតនៅក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

«ខ្ញុំគិតថា កំណើនសេដ្ឋកិច្ចរបស់យើងអាចថា ២,៩ ភាគរយ ៣ភាគរយ ឬ៣អាចលើសពី ៣ភាគរយ ខ្ញុំប្រើថា ជុំវិញ៣ភាគរយ»។
នៅក្នុងច្បាប់ថវិកា សេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងកម្រិត ២,៤ភាគរយ ហើយអង្គការមួយបានវាយតម្លៃកាលពីខែតុលាថា កំណើនស្ថិតក្នុងរង្វង់ ២,៨ភាគរយ។ នេះបើតាមសម្តេចតេជោ។ សម្តេចបានបញ្ជាក់ថា បច្ចុប្បន្នចំណូលជាតិបានកើនឡើង បើទោះបីជាមិនទាន់ងើបស្មើមុនកូវីដក៏ដោយ ប៉ុន្តែពេលនេះរដ្ឋទទួលបានចំណូល ៥០០ ទៅ៧០០ លានដុល្លារ ក្នុងមួយខែ ដោយសម្តេច បានគូសបញ្ជាក់ថា ពេលកំពុងផ្ទុះកូវីដខ្លាំង គឺចំណូលរដ្ឋធ្លាក់ចុះក្រោម៤០០លានដុល្លារ។
កំណើននេះបានមកពីតម្រូវការក្នុងស្រុកមានការកើនឡើង ធ្វើឱ្យកំណើននៃការនាំចូលពន្ធគយរកចំណូលបានបន្ថែម ខណៈដែលវិស័យកសិកម្ម និងឧស្សាហកម្មនៅកម្ពុជាមិនមានការធ្លាក់ចុះនោះទេ។

ចំណែកវិស័យដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាងគេ គឺវិស័យទេសចរណ៍។ សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះនៅតាមរោងចក្រនានាកំពុងតែធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីបំពេញតម្រូវការនៃការបញ្ជាទិញឱ្យបានទាន់ពេលវេលា។
ក្រោយកម្ពុជា បានចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋគ្រប់ចំនួនកំណត់ វិបត្តិកូវីដក៏ធ្លាក់ចុះឥទ្ធិពលនៃការឆ្លងរាលដាល នាំឱ្យកម្ពុជា អាចបើកសេដ្ឋកិច្ចជាតិគ្រប់វិស័យឡើងវិញ។ ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា វិស័យសំខាន់ៗដែលជួយទ្រទ្រង់សេដ្ឋកិច្ចឱ្យមានកំណើនឆាប់រហ័ស រួមមាន វិស័យឧស្សាហកម្មរោងចក្រកាត់ដេរ វិស័យកសិកម្ម វិស័យទេសចរណ៍ដែលចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗ និងវិស័យសំខាន់ៗមួយចំនួនទៀត៕ ទួន សុផល


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?