ព័ត៌មានជាតិ
ក្រសួងអប់រំ អនុញ្ញាតឲ្យបុគ្គលិកអប់រំតាមអង្គភាពក្រោមឱវាទអាចធ្វើការ នៅផ្ទះតាមអនឡាញ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំដល់ស្ថាប័នអប់រំទាំងអស់ត្រូវណែនាំ ដល់បុគ្គលិកអប់រំក្រោមឱវាទ ឲ្យអនុវត្តការបំពេញការងារពីចម្ងាយ ឬអនឡាញនៅផ្ទះបានក្នុងករណីមិនមានការចាំបាច់ មិនត្រូវមកកាន់ អង្គភាពនោះទេ។
តាមរយៈសេចក្តីជួនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី០៧ ខែធ្នូ បានឲ្យដឹងថាការអនុញ្ញាតឲ្យធ្វើការតាមអនឡាញនេះដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
ក្រសួងក៏បានណែនាំដល់បុគ្គលិកអប់រំ ត្រូវយកចិត្តទុកដាក់តាមដាន ព័ត៌មាននៃការវិវត្តន៍ស្ថានភាព ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងមិនត្រូវធ្វើដំណើរទៅកន្លែង ដែលមានហានិភ័យ កូវីដ១៩
។ ក្នុងករណីចាំបាច់ត្រូវមកកាន់អង្គភាព បុគ្គលិកអប់រំត្រូវធានាថា ខ្លួនមានសុខភាពប្រក្រតី និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាព ដោយពាក់ម៉ាសការពារជាប្រចាំ លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម។
ជាមួយគ្នានេះដែរ អង្គភាពនីមួយៗត្រូវចាត់វិធានការលើកកម្ពស់សុវត្ថិភាពសុខភាពនៅតាមអង្គភាព ដូចជា ការវាស់កម្ដៅ បុគ្គលិកការចាត់វិធានការរក្សាអនាម័យនៅតាមអង្គភាព និងត្រូវពិចារណាពន្យារពេល ឬលើកពេលអនុវត្តកម្មវិធី ឬកិច្ចប្រជុំនានា។ក្នុងករណី មិនអាចពន្យារពេល ឬលើកពេលបាន សូមអនុវត្តក្នុងទ្រង់ទ្រាយតូច ឬតាមប្រព័ន្ធអនឡាញនិងរាល់ការស្នើសុំយោបល់ ការឆ្លងឯកសារ និងការសុំការសម្រេចពីថ្នាក់ដឹកនាំ ត្រូវអនុវត្តតាមប្រព័ន្ធតេឡេក្រាម៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង