ព័ត៌មានជាតិ
កម្ពុជាគ្រោងបញ្ជូនពលករMOUប្រមាណជាង១ម៉ឺននាក់ទៅធ្វើការនៅថៃដើមឆ្នាំ២០២២
កម្ពុជាគ្រោងនឹងបញ្ជូនពលករMOUប្រមាណជាង១ម៉ឺននាក់ទៅធ្វើការលើវិស័យសំណង់ ផ្នែកចំណីអាហារនិងគ្រឿងសមុទ្រនៅដើមឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩។
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះថា បច្ចុប្បន្ននេះកម្ពុជានៅមិនទាន់អាចបញ្ជូនពលករMOUទៅធ្វើការនៅប្រទេសថៃនៅឡើយទេដោយសារយើងត្រូវការរៀបចំឯកសារឡើងវិញសារជាថ្មីទៅតាមនីតិវិធីតម្រូវការជាក់ស្តែងរបស់ប្រទេសថៃ។

លោកបានបន្តថា រដ្ឋាភិបាលថៃបានតម្រូវឱ្យនិយោជកថៃត្រូវទិញប័ណ្ណធានារ៉ាប់រងសម្រាប់ទុកចំណាយទៅលើការព្យាបាលពេលដែលពលករខ្មែរមានឆ្លងជំងឺកូវីដ១៩ ព្រោះថារាល់ការព្យាបាលជាបន្ទុករបស់និយោជកទាំងស្រុង។
លោកបានបន្តទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានលក្ខខណ្ឌមួយចំនួនដូចជាត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ១៩រយៈពេល៧២ម៉ោងតាមម៉ាស៊ីនPCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ១៩។ពេលទៅដល់ព្រំដែនពលករខ្មែរដែលចាក់វ៉ាក់សាំង២ដូសរួចហើយ ត្រូវធ្វើចត្តាឡ័ស័ករយៈពេល៧ថ្ងៃហើយពលករដែលអត់ទាន់បានចាក់វ៉ាក់សាំងទេ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
លោក អន ប៊ុនហាក់ បានបន្ថែមទៀតថា តាមផែនការយើងអាចបញ្ជូនពលករMOUទៅធ្វើការនៅប្រទេសថៃប្រមាណពី២ទៅ៣ពាន់នាក់នាពាក់កណ្តាលឬចុងខែមករាឆ្នាំ២០២២ហើយនៅខែកុម្ភៈឬខែមីនាអាចបញ្ជួនកើនឡើងជាង១ម៉ឺននាក់។

លោក បានបញ្ជាក់ថា «ជាធម្មតាការបញ្ជួនពលករខ្មែរទៅថៃមិនមានការប្រែប្រួលអ្វីទេពីមុនក្នុង១ខែបញ្ជូនពី១ម៉ឺនទៅ១ម៉ឺន៥ពាន់នាក់ព្រោះថាជាទូទៅនិយោជកដែលប្រើពលករខ្មែរគឺនៅតែប្រើដដែលមិនមានការផ្លាស់ប្តូរទេឱ្យទៅបញ្ចុះបញ្ចូលគាត់ប្រើពលករឡាវឬភូមាគាត់មិនប្រើទេគឺគាត់ប្រើខ្មែរគឺខ្មែរហើយបើរោងចក្រដែលប្រើពលករភូមាឬឡាវក៏ដូចគ្នាដែរ។វាដូចជាទំលាប់គាត់ដោយសារគាត់មានភាពស្និតស្នាលដឹងចិត្តគ្នាការរស់នៅជាមួយពលករខ្មែរហើយពលករក៏ដឹងចិត្តនិយោជកធ្វើឱ្យដំណើរការការងារមានភាពរលូន»។
គួរបញ្ជាក់ថា ប្រទេសថៃគ្រោងបើកច្រកព្រំដែនឡើងវិញដើម្បីទទួលពលករមកពីប្រទេសជិតខាងនានា គឺកម្ពុជា មីយ៉ានម៉ា និងឡាវក្នុងគោលបំណងបន្ធូរបន្ថយភាពខ្វះខាតកម្លាំងពលកម្មដែលធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់ខ្លួន។
បើតាមការប៉ាន់ស្មានបច្ចុប្បន្ននេះប្រទេសថៃត្រូវការពលរបរទេសចំនួន៤២០.០០នាក់ដែលភាគច្រើនក្នុងការងារសំណង់ រោងចក្រនិងឧស្សាហកម្មអាហារសមុទ្រ៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ