Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា និស្សិត​ផ្នែក​កសិកម្ម​កម្ពុជា កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​បញ្ចប់​កម្មសិក្សា​អាហារ​រូបករណ៍​ក្រៅប្រទេស

បានផុស

នៅ

កាល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា អគ្គនាយករង និង​ជា​ប្រធាន​ក្រុម​យុវជន​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព តំណាង​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កង​កម្លាំងរ​ក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ​ក្រុម​និស្សិត​អាហារ​រូបករណ៍ ផ្នែក​កសិកម្ម​មកពី​ប្រទេស​អ៊ី​ស្រា​អែល តាមរយៈ​ក្រុមហ៊ុន​២ គឺ Agrostudie និង Aicat ហើយ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤ ថ្ងៃ នៅក្នុង​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ស្រុក​ភ្នំស្រួច និង​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា ក្នុងនាម​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក្រុម​និស្សិត​ផ្នែក​កសិកម្ម​ដែល​បាន​បញ្ជូន​ទៅ​សិក្សា​អាហារ​រូបករណ៍​នៅ​ប្រទេស​អ៊ី​ស្រា​អែល តាមរយៈ​ក្រុមហ៊ុន​ពីរ​គឺ Agrostudie និង Aicat បាន​បញ្ចប់​ការសិក្សា និង​វិល​មក​មាតុភូមិ​កម្ពុជា ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​វិធាន​សុខាភិបាល គឺ​បាន​ចូលរួម​លើកស្ទួយ​កិត្តិយស និង​ស្នាដៃ​ដ៏​ធំធេង​ជូន​ជាតិ​កម្ពុជា លើ​លើ​វិស័យ​កសិកម្ម ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

ការ​លើក​ឡើង​បែបនេះ របស់​ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា បានធ្វើ​ឡើង​នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ២០២០​នេះ ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ផ្នែក​កសិកម្ម ដែល​ទើប​ត្រលប់​មកពី​ប្រទេស​អ៊ី​ស្រា​អែល ហើយ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កង​កម្លាំ​ង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម ក្នុងស្រុក​ឧដុង្គ និង​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នៅក្នុង​មតិ​សំណេះសំណាល ឧ​ត្ត​ម​សេនីយ៍ ក៏បាន​កោតសរសើរ​ក្រុម​និស្សិត​ផ្នែក​កសិកម្ម ដែល​ក្លាហាន អង់អាច មានចំណេះ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ លើ​វិស័យ​កសិកម្ម​មក​បម្រើការ​ងារ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ល្អ​ប្រសើរ​ផ្នែក​កសិកម្ម​នា​ពេល​អនាគត និង​ទទួល​បាន​ការ​កោតសរសើរ​ថា​មាន​វិន័យ និង​សីលធម៌​ខ្ពស់ ដែល​ទាំងអស់​នេះ បាន​ជួយ​លើកកម្ពស់​កិត្យានុភាព របស់​កម្ពុជា​បន្ថែមទៀត។

ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​លើកទឹកចិត្ត​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះ​ក្រុម​និស្សិត​យើង​ទាំងអស់​ផងដែរ​។

ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន សាលា​PKO មន្ត្រី​សុខាភិបាល និង​មន្ត្រី​ជំនាញ​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​យកចិត្តទុកដាក់​ធានា​សុវត្ថិភាព និង​ផ្តល់​ការ​ទំនុកបម្រុង​គ្រប់គ្រាន់​ក្នុងអំឡុងពេល​អនុវត្ត​ន៍​វិធាន​ច​ត្តា​ឡី​ស័ក​នេះ​។

លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ក្រុម​និស្សិត​ទាំងអស់ ឱ្យ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ជាពិសេស​បន្ត​អនុវត្ត​គោល​កាណ៍​រក្សា អនាម័យ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក របស់​ក្រសួងសុខាភិបាល និង​ជឿជាក់​លើ​វិធានការណ៍​មុតមាំ និង​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

ជា​មួយ​គ្នា​នេះ​ដែរ ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា ក្នុងនាម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក៏បាន​ជូនពរ​ដល់​ក្រុមនិស្សិត​កម្ពុជា​ទាំងអស់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក សូមឱ្យ​ជួបប្រទះ​តែ​សេចក្តី​សប្បាយ​ជា​រៀងរហូត​ផងដែរ​។

ស្ថិតនៅ​ក្នុងឱកាស​នោះដែរ ក្រុមនិស្សិត ដែល​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​វិធាន​សុខាភិបាល​បាន​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី ប្រាក់ សុខុន​, ទេសរដ្ឋមន្ត្រី ប៉ុល សារឿន ព្រមទាំង​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ពួកគេ​ទាំងអស់គ្នា តាំងពី​នៅ​ប្រទេស​អី​ស្រា​អែល និង​រហូតមក​មាតុភូមិ​កម្ពុជា​វិញ ព្រមទាំង​ក្នុងកំលុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ជាដើម​។

សូមជម្រាបថា និស្សិត​កសិកម្ម​ចំនួន​១៦៧​នាក់ ​រៀន​នៅ​សាកល​វិទ្យាល័យ​៤ ផ្សេងគ្នា ដែល​បាន​ចូលរួម​ហាត់​ការ​របស់​ប្រទេស​អ៊ី​ស្រា​អែល ក្នុងនោះ​រួមមាន ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​
​សាកលវិទ្យាល័យ​មានជ័យ ​វិទ្យាស្ថាន​កសិកម្ម​ជាតិ​កំពង់ចាម ​វិទ្យាស្ថាន​កសិកម្ម​ជាតិ​ព្រែក​លាភ​ ក្នុង​នោះ​មាន​ស្ត្រី​១៧​នាក់ ដែល​ជា​និស្សិត​ផ្នែក​កសិកម្ម​សិក្សា​រយៈពេល​១១ ខែ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៩ រហូតដល់​ខែសីហា ឆ្នាំ​២០២០ លើ​ផ្នែក​កសិកម្ម​ចិញ្ចឹមសត្វ គោ មាន់ ជ្រូក ចៀម។

ផ្នែក​ដាំ​ដុះ បន្លែ ផ្សិត ផ្លែឈើ​ចំរុះ​ផ្នែក​សាងសង់​ផ្ទះ​សំណាញ់ ហើយ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​ថ្មីៗ​នេះ​។ ហើយ​ត្រូវ​បាន​បាន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤ ថ្ងៃ នៅ​សាលា​PKO និង​វិទ្យាស្ថាន​(​ឧដុង្គ​) ខេត្តកំពង់ស្ពឺ។

ក្នុង​ឱកាស​នោះ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា ក្នុងនាម​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក៏បាន​នាំ​យក​ថវិកា​មួយចំនួន នំ​ភី​ហ្សា ទឹកក្រូច ទឹក​សុទ្ធ ទៅ​ចែក​ជូន​ដល់​និស្សិត​យើង​ទាំងអស់​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៧ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម