Connect with us

ព័ត៌មានជាតិ

លោក អ៊ិន ចាន់នី៖ វិស័យធនាគារកើនឡើង​ជិត២០ភាគរយ ក្រោយបើកសង្គម-សេដ្ឋកិច្ច

បានផុស

នៅ

វិស័យធនាគារ មានសន្ទុះខ្លាំង ក្រោយរាជរដ្ឋាភិបាលបើកសង្គមសេដ្ឋកិច្ចក្នុងក្របខណ្ឌទូទាំងប្រទេសឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមធនាគារកម្ពុជា លោក អ៊ិន ចាន់នី បានប្រាប់កម្ពុជាថ្មី នៅថ្ងៃពុធ ថា ចាប់តាំងពីរដ្ឋាភិបាលប្រកាសដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញ វិស័យធនាគារ មានឱកាសច្រើនក្នុងការគាំទ្រសេចក្តីត្រូវការរបស់អតិថិជន។ លោកបន្តថា« ដែលហៅថាច្រើន គឺកំណើននៃការប្រើប្រាស់សេវាឥនទានខ្ពស់»។ លោកបញ្ជាក់ថា បើធៀបនឹងឆ្នាំ ២០២០ មានកំណើន ១៨ភាគរយ គិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០២១។ បើតាមលោក អ៊ិន ចាន់នី កំណើននេះ អាចនឹងកើនដល់ជិត ២០ ភាគរយ គិតត្រឹមខែធ្នូនេះ។

លោកថា «ក្នុង១ខែៗ ឥណទានផ្តល់ថ្មី មានចំនួន ៨០លានឥនទាន ប៉ុន្តែអ្វីដែលជាការកត់សម្គាល់គឺនៅខែវិច្ឆិកា មានចំនួនកើនឡើងរហូតដល់ជាង ១០០លានឥណទាន ពោលគឺមានសន្ទុះខ្លាំង»។ ចំណែកនៅខែធ្នូនេះ ក៏មានកំណើនខ្ពស់ផងដែរ។

បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យម(SMEs) មានកំណើនខ្ពស់ក្នុងការប្រើប្រាស់សេវាឥណទានរបស់ធនាគារ។ ជាក់ស្តែងនៅក្នុងចំណោមជាង ៤០ម៉ឺនឥណទាន មាន ៨០ភាគរយ ផ្តល់កម្ចីទៅលើវិស័យ SMEs(សហគ្រាសធុនតូច និងមធ្យម)។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក អ៊ិន ចាន់នី។

សារាចរណ៍របស់ធនាគារជាតិ បានណែនាំឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវសម្រួលកាត់បន្ថយភាពស្មុគស្មាញដល់អ្នកទទួលយកសេវាឥណទាន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។

ជាការឆ្លើយតប ប្រធានសមាគមធនាគារកម្ពុជា បានគូសបញ្ជាក់ថា សព្វថ្ងៃធនាគារមានការបន្ធូរបន្ថយច្រើន ដូចជា រយៈពេលវែងជាងមុន តម្លៃទាប និងការដាក់ពាក្យស្នើសុំមិនមានភាពស្មុគស្មាញដូចមុន។ អ្វីដែលពិសេសទៀតនោះ គឺអ្នកប្រើប្រាស់អាចស្នើសុំតាម Mobile App លើប្រពន័ន្ធអនឡាញផងដែរ។

ដើម្បីទទួលបានការប្រើប្រាស់ឥណទានឆាប់រហ័ស ចាំបាច់ត្រូវមានមកជាមួយនូវផែនការអាជីវកម្មច្បាស់ ដោយលោក អ៊ិន ចាន់នី បានពន្យល់ដូច្នេះថា« ផែនការអាជីវកម្មនឹងថាតើ សហគ្រិនម្នាក់ចង់ធ្វើអ្វី ប្រើដើមទុនទៅលើផ្នែកអ្វីខ្លះ ហើយប៉ុន្មាន បានជាផែនការនឹងមកអាចពិគ្រោះជាមួយភ្នាក់ងារឥណទានបាន»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានប្រកាសបើកសង្គមសេដ្ឋកិច្ចឡើងវិញនៅទូទាំងប្រទេសចាប់ខែវិច្ឆិកា ឆ្នាំ ២០២១មក បន្ទាប់ពីបានចាក់វ៉ាក់សាំងដល់​ពលរដ្ឋគ្រប់ចំនួនកំណត់ ហើយវិបត្តិកូវីដ-១៩ ក៏ថយចុះជាលំដាប់ ធ្វើឲ្យសង្វាក់ផលិតកម្មគ្រប់ផ្នែកទាំងអស់មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤១ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម