ព័ត៌មានជាតិ
ពេលនេះដឹងច្បាស់ហើយ តើការកែកិច្ចការប្រឡងបាក់ឌុប នឹងធ្វើនៅ ភ្នំពេញ ឬខេត្តតាមការស្នើ?
ថ្មីៗនេះ មានគ្រូបង្រៀនមួយចំនួនបានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគ្រូៗនៅ តាមបណ្តាខេត្ត កែកិច្ចការបេក្ខជនប្រឡងបាក់ឌុប នៅ តាមខេត្តរៀងៗខ្លួន។ ក្រោយមក សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបថា គប្បីអនុវត្តតាមការរៀបចំរបស់ក្រសួងអប់រំ ទើបជាការប្រសើរ។

ទាក់ទងករណីនេះ លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅ រសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ នេះថា ចំពោះការកែកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡង ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នេះ នឹងរក្សា និងអនុវត្តទៅ តាមនីតិវិធី និងបទបញ្ញត្តិរបស់ក្រសួង ដែលមានជាធរមាន ដោយមិនមានការកែប្រែឱ្យកែនៅ តាមបណ្ដាខេត្តវិញនោះឡើយ។
លោក រស់ សុវាចា បានបញ្ជាក់បន្ថែមថា ដំណើការកំណែនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២។

អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា រូបនេះ បានបង្ហាញថា មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ មានចំនួន ១០ មណ្ឌល ត្រូវបានប្រមូលផ្ដុំកែ នៅ រាជធានីភ្នំពេញតាមមណ្ឌលកំណែសម្រាប់មុខវិជ្ជានីមួយៗ។
១. មណ្ឌលកំណែ វិទ្យាល័យ ព្រះស៊ីសុវត្ថិ សម្រាប់មុខវិជ្ជា អក្សរសាស្ត្រខ្មែរ។
២. មណ្ឌលកំណែ វិទ្យាល័យ បាក់ទូក សម្រាប់មុខវិជ្ជា គណិតវិទ្យា។
៣. មណ្ឌលកំណែ អនុវិទ្យាល័យ ចតុមុខ សម្រាប់មុខវិជ្ជា ភាសាបរទេស។
៤. មណ្ឌលកំណែ វិទ្យាល័យ វត្តកោះ សម្រាប់មុខវិជ្ជា រូបវិទ្យា។
៥. មណ្ឌលកំណែ វិទ្យាល័យ ព្រះយុគន្ធរ សម្រាប់មុខវិជ្ជា ភូមិវិទ្យា។
៦. មណ្ឌលកំណែ វិទ្យាល័យ ទួលទំពូង សម្រាប់មុខវិជ្ជា ផែនដី និបរិស្ថានវិទ្យា។
៧. មណ្ឌលកំណែ វិទ្យាល័យ ជា ស៊ីម បឹងកេងកង សម្រាប់មុខវិជ្ជា គីមីវិទ្យា។
៨. មណ្ឌលកំណែ វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ សម្រាប់មុខវិជ្ជា ប្រវត្តិវិទ្យា។
៩. មណ្ឌលកំណែ វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក សម្រាប់មុខវិជ្ជា សីលធម៌-ពលរដ្ឋវិជ្ជា។
១០. មណ្ឌលកំណែ វិទ្យាល័យ បឹងត្របែក សម្រាប់មុខវិជ្ជា ជីវវិទ្យា។
លោក រស់ សុវាចា បានបញ្ជាក់បន្ថែមទៀតថា ចំណែកការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងនៅ ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ សម្រាប់មណ្ឌលប្រឡងនៅ ខេត្តដទៃ។

គួរបញ្ជាក់ថា ក្រសួងអប់រំបានកំណត់យកកាលបរិច្ឆេទនៃការប្រឡងនេះនៅ ថ្ងៃទី ២៧-២៨ ធ្នូ ២០២១ ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៥ ១៤៩ នាក់។ ក្នុងនោះបេក្ខនារី ៦០ ៦៨២ នាក់, បេក្ខជនស្វៃរិន ៤៣៣៤នាក់ (នារី ១៧៦២នាក់), បេក្ខជនបំពេញវិជ្ជា ៣ ៤៦១នាក់ (នារី ១០៥៣នាក់), បេក្ខជនស្វៃរិន-បំពេញវិជ្ជា ២ ០៤៣នាក់ (នារី ៤៦៨នាក់) ចែកជា ២០៤ មណ្ឌល ស្មើនឹង ៤ ៦៥២ បន្ទប់។ ពិន្ទុដើម្បីប្រឡងជាប់គឺ ២៣៧ ពិន្ទុ នៃពិន្ទុសរុប ៥០០ ពិន្ទុ៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី