ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ណែនាំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ដំណើរការប្រឡងបាក់ឌុប
លោក ស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ឱ្យបានល្អប្រសើរ។
នៅ ក្នុងកិច្ចប្រជុំរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីរសៀលថ្ងៃទី ១៤ ខែធ្នូ លោក ស្រី បាន ស្រីមុំ បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវត្រួតពិនិត្យរាល់សកម្មភាព ដែលមិនប្រក្រតីនៅ បរិវេណមណ្ឌលប្រឡង ហើយរដ្ឋបាលក្រុង ត្រូវចុះត្រួតពិនិត្យ តាមដានសកម្មភាព និងណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មម៉ាស៊ីនថតចម្លង ដែលមានទីតាំងនៅ ក្បែរវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ តទៅ រហូតដល់ចប់ដំណើរការប្រឡង។
នៅ ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍ណែនាំដល់ គណៈកម្មការប្រឡង សហការជាមួយយុវជនសហភាពសហព័ន្ធកម្ពុជាខេត្ត រៀបចំម៉ាស៊ីនវាស់កំដៅ អាកុល និងម៉ាសសម្រាប់ចែកដល់សិស្សានុសិស្ស ដែលមកប្រឡងឱ្យបានត្រឹមត្រូវ។ ចំណែកមន្ទីរសុខាភិបាលខេត្ត ត្រូវរៀបចំរថយន្តសង្រ្គោះមួយគ្រឿងនៅ ប្រចាំការកន្លែងមណ្ឌលប្រឡង ដើម្បីត្រៀមជួយសង្គ្រោះសិស្សានុសិស្សជាបេក្ខជន នៅ ពេលមានបញ្ហាអ្វីមួយជាយថាហេតុដូចជា វិលមុខ ចុកពោះ និងខ្យល់គរជាដើម។

លោក តង់ ធារា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២១ នេះ ខេត្តប៉ៃលិន មានបេក្ខជន ដែលមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ៥០៥ នាក់ ស្រី ២៧៧ នាក់ និងមានមណ្ឌលប្រឡងចំនួន ០២ មណ្ឌល រួមមាន មណ្ឌលវិទ្យាសាស្រ្តសង្គម មានបន្ទប់ប្រឡងចំនួន ១៥ បន្ទប់ មានបេក្ខជនចំនួន ៣៥១ នាក់ ស្រី ១៩៤នាក់ និង មណ្ឌលវិទ្យាសាស្រ្ត មានបន្ទប់ប្រឡងចំនួន ៧ បន្ទប់ មានបេក្ខជនចំនួន ១៥៤ នាក់ ស្រី ៩៣នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ