ព័ត៌មានជាតិ
លទ្ធផលប្រឡងឌីប្លូមឆ្នាំនេះ ប្រកាសតាមអនឡាញវិញ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩
ភ្នំពេញ ៖ ដើម្បីការពារការឆ្លងរីករាលដាលចូលទៅសហគមន៍ទ្រង់ទ្រាយធំនោះបានតម្រូវឲ្យសាលានីមួយៗប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬឌីប្លូម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ តាមរយៈប្រព័ន្ធតេឡេក្រាមជំនួសឲ្យសិស្សទៅមើលផ្ទាល់នៅតាមសាលារៀន។

បើតាមលោក លឹមចន្ថា នាយកវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសហ៊ុនសែនជម្ពូវ័នបានឲ្យដឹងនៅរសៀលថ្ងៃទី៧ធ្នូនេះថា «តាមការណែនាំពីមន្ទីរអប់រំរាជធានីភ្នំពេញគឺលទ្ធផលប្រឡងឆ្នាំនេះត្រូវប្រកាសតាមរយៈប្រព័ន្ធតេឡេក្រាមដោយបាញ់ចូលទៅក្នុងគ្រុបរបស់សិស្សតែម្តងដោយមិនចាំបាច់ឲ្យសិស្សមកមើលលទ្ធផលនៅសាលាទេដោយសារខ្លាចការឆ្លងជំងឺកូវីដ១៩»។
លោកនាយកសាលាបានបន្តថា នៅឆ្នាំនេះវិទ្យាល័យរបស់លោកក៏ដូចជាសាលាផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញនៅតែរក្សាបានអត្រាសិស្សប្រឡងជាប់ជាង៩០ភាគរយដូចឆ្នាំមុនៗដែរលើកលែងតែអនុវិទ្យាល័យពោធិចិនតុងទេដែលមានសិស្សប្រឡងជាប់ជាង៨០ភាគរយ។
លោកបានបន្ថែមថា សាលាក៏បានបិទលទ្ធផលប្រឡងនៅតាមក្តាខៀននីមួយៗតែរក្សាគម្លាតនៅពេលដែលមានសិស្សឬអាណាព្យាបាលមកមើល។ប៉ុន្តែមានសិស្ស ឬ អាណាព្យាបាលតិចតួចប៉ុណ្ណោះដែលមកមើលឈ្មោះប្រឡងដោយសារពួកគាត់ខ្លាចជំងឺកូវីដ១៩។
ចំណែក កញ្ញា អេងលាងរៀននៅវិទ្យាល័យព្រែកដំបូកស្រុកស្រីសន្ធរខេត្តកំពង់ចាមបានប្រឡងជាប់ឌីប្លូមបានលើកឡើងថា «នៅសាលារបស់ខ្ញុំក៏គ្រូបានបាញ់លទ្ធផលប្រឡងចូលតាមគ្រុបសិស្សដូចនៅភ្នំពេញអីចឹងដែរ»។

កញ្ញាអេងលាងបានបន្តថា ការធ្វើបែបនេះវាងាយស្រួលដល់សិស្សដោយមិនចាំបាច់ចំណាយពេលវេលាទៅមើលលទ្ធផលប្រឡងនៅតាមសាលាទេពិសេសកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ១៩ដោយសារចំនួនសិស្សនៅតាមសាលានីមួយៗច្រើន។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា ក្រសួងនៅមិនទាន់បានដឹងលទ្ធផលសរុបនៃចំនួនបេក្ខជនប្រឡងជាប់ប៉ុន្មាននិងធ្លាក់ប៉ុន្មាននោះទេដោយសារការប្រឡងឌីប្លូមខុសពីបាក់ឌុប។

លោកបានបន្តថា«បើប្រឡងបាក់ឌុបលទ្ធផលដឹងនៅថ្ងៃតែមួយបានតែប្រឡងឌីប្លូមវិញសាលានីមួយៗជាអ្នករៀបចំដោយខ្លួនឯងហើយការប្រកាសលទ្ធផលក៏ទៅតាមសាលារៀងៗខ្លួនប៉ុន្តែក្រសួងនៅមិនទាន់មានលទ្ធផលនៅក្នុងដៃនៅឡើយទេដោយក្រសួងណែនាំឲ្យតាមសាលានីមួយៗធ្វើយ៉ាងណាបញ្ជួនលទ្ធផលមកឲ្យក្រសួងឲ្យបានត្រឹមថ្ងៃទី១៤ធ្នូខាងមុខនេះ»។
គួរបញ្ជាក់ថា ប្រឡងឌីប្លូមនៅឆ្នាំនេះបានប្រព្រឹត្តិទៅនៅថ្ងៃទី៣០ខែវិច្ឆិកានិងថ្ងៃទី១ធ្នូឆ្នាំ២០២០ដោយមានបេក្ខជនសរុបចំនួន១៥៨៧១៧នាក់ស្រី៨៥១៣១នាក់និងមានមណ្ឌលប្រឡងចំនួន១៧២៩ចែកជា៧១៤១បន្ទប់៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង