ព័ត៌មានជាតិ
សមាគមអ្នកនិពន្ធខ្មែរប្រគល់ពានរង្វាន់ដល់ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គដល់បេក្ខនារីពីររូប
សមាគមអ្នកនិពន្ធខ្មែរ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ បានប្រារព្ធពិធីប្រគល់ពានរង្វាន់ ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គលើកទី ១១ ដល់បេក្ខនារីពីររូប នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក អ៊ុន ចាន់ ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម។

លោក ព្រឿង ប្រណិត ប្រធានសមាគម អ្នកនិពន្ធខ្មែរ បានថ្លែងថា ការបង្កើតស្នាដៃអក្សរសិល្ប៍មួយប្រកបដោយការច្នៃប្រឌិត គឺទាមទារឱ្យអ្នកសរសេរមានកម្រិតយល់ដឹងមូលដ្ឋាន យ៉ាងច្បាស់លាស់ មានន័យថា ការយល់ច្បាស់អំពីបរិបទសង្គមមួយលើគ្រប់ផ្នែក ពិសេស វប្បធម៌ អរិយធម៌ និងជីវភាពពិតរបស់មនុស្សក្នុងតំបន់ ទើបស្នាដៃមានភាពប្រាកដនិយម ។

លោកថា អក្សរសិល្ប៍ ដែលមាននិរន្តរភាព និងតម្លៃ គឺជាប្រភេទស្នាដៃ ដែលបានបង្ហាញ និង ប្រៀបធៀបតិច ឬ ច្រើននូវព្រឹត្តិការសង្គម ជីវិតពិតក្នុងសង្គមនោះ ។ «ការជួបជុំថ្ងៃនេះដែរ ក៏ ជានិមិត្តរូប ការបន្តពូនជ្រុំរឹតបន្ដឹងចំណងមិត្តភាព បន្តចែករំលែកបទពិសោធ ចំណេះដឹង ថ្មីៗ និង កាន់តែយល់ចិត្ត អ្នកនិពន្ធ ដែលរស់នៅតាមបណ្តោយទន្លេមេគង្គ ស្ថិតក្នុងប្រធានបទ “ ជីវិត និង និន្តរភាពទន្លេមេគង្គ ពិតជាមានសារៈសំខាន់ណាស់ ចំពោះប្រជាជាតិរស់តាមដង ទន្លេមេគង្គ ។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី ១១នេះ ពិតជាមានសារៈសំខាន់ណាស់ ដោយសារការប្រឡង គឺធ្វើឡើងជាអន្តរជាតិ នៃអ្នកនិពន្ធជាច្រើន និងបណ្ដាប្រទេសជាប់ដងទន្លេមេគង្គ ។ ក្នុងនោះបេក្ខនារី ដែលទទួលបានជ័យលាភីមានពីររូប ទី១ ឈ្មោះ ឡុង លាភសុជាតា រស់នៅខេត្តកំពង់ចាម និងទី ២ ឈ្មោះ លឹម ផាន់ណា មកពីភ្នំពេញ ។

អភិបាលខេត្ត បានបញ្ជាក់ថា ការរៀបចំឲ្យមានការប្រឡង អក្សរសិល្ប៍ ទន្លេមេគង្គនេះ គឺពិត ជាមានអត្ថន័យសំខាន់ណាស់ ពោលមិនត្រឹមតែការប្រគល់ពានរង្វាន់លើកទឹកចិត្តដល់បុគ្គល ឬបញ្ញវន្តនៃបណ្ដាប្រទេសរស់នៅជាប់ដងទន្លេមេគង្គនោះទេ សំខាន់បំផុត គឺការរឹតចំណង សាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អតាមបណ្ដាប្រទេស ដែលជាប់ដងទន្លេមេគង្គ ។
លោកជំរុញ យន្តការនេះ ឱ្យមានភាពស្អិតរមួត តាមរយៈការបង្កើតឱ្យមានស្នាដៃប្រកួតប្រជែង អក្សរសិល្ប៍របស់ប្រទេសនីមួយៗ ។ លើសពីនេះទៀត អាចចែករំលែក បទពិសោធន៍ដល់អ្នកនិពន្ធទាំងឡាយ ដែលស្ថិតនៅក្នុងប្រទេសជាប់ទន្លេមេគង្គផងដែរ ៕ អត្ថបទ និងរូបភាព៖ ហុង ម៉េង ហៀ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់