ព័ត៌មានជាតិ
អគ្គនាយកដ្ឋានគយប្រកាសថា នឹងបង្រ្កាបរថយន្តអត់ពន្ធចាប់ពីខែមករា ឆ្នាំ ២០២២
ចាប់ពីខែមករា ឆ្នាំ ២០២២តទៅ អគ្គនាយកដ្ឋានគយ នឹងបង្រ្កាបរថយន្តអត់ពន្ធ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន។
លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំថា ការបង្រ្កាបនេះ គឺជាវិធានការមួយ ដើម្បីដាស់តឿនស្មារតីបន្ថែមទៀត ដល់អ្នកដែលមានកាតព្វកិច្ច ត្រូវចូលមកបង់ពន្ធ។ លោកសង្កត់ធ្ងន់ថា នៅពេលបង្ក្រាបបាន នឹងរងនូវពន្ធអាករ និងការផាកពិន័យតាមច្បាប់ ប៉ុន្ដែប្រសិនបើអ្នកស្ម័គ្រចិត្តចូលមកបង់ពន្ធ តាមអ្វីដែលបានកំណត់ ពោលគឺចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺផាកពិន័យត្រឹមពន្ធអាករតែប៉ុណ្ណោះ។
មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយរូបនេះ បន្តថា ការពន្យាពេលរយៈពេល៣ខែ ឬ៤ខែ កន្លងមមកនេះ គឺដើម្បីទុកឲ្យអ្នកដែលមានស្មារតី ក្នុងការបំពេញកាតព្វកិច្ចពន្ធ ស្របតាមច្បាប់របស់ប្រទេស ចូលខ្លួនមកដោយស្រួល ដោយមិនមានការបង្ខិតបង្ខំនោះទេ។
អគ្គនាយកដ្ឋានគយ បានសម្រេចអនុគ្រោះបន្ធូរបន្ថយពន្ធ១០% និងផ្អាកសកម្មភាពបង្ក្រាបមួយរយៈ លើយានយន្តគ្មានពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗ ដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទុកពេលឲ្យម្ចាស់យានយន្ត រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ថវិកាប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ ក្នុងប្រទេសបានជាង ២៧លានដុល្លារ ដែលក្នុងនោះមានរថយន្ត សរុបមកបង់ពន្ធចំនួន ២៦១៩គ្រឿង (ទាំងឆ្វេងនិងស្តាំ) ។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអំពាវនាវចំពោះម្ចាស់រថយន្ដ ដែលមិនទាន់បានបង់ពន្ធ ត្រូវរួសរាន់ទៅបង់ពន្ធ ដើម្បីទទួលបាននូវការអនុគ្រោះ ១០ភាគរយ ។ សម្តេច គូសបញ្ជាក់ថា នឹងមិនអនុញ្ញាតឲ្យមានរថយន្ដ ចង្កូតស្ដាំចរាចរណ៍លើដងផ្លូវទៀតទេ ពេលដល់កំណត់។
កន្លងមក អគ្គនាយកដ្ឋានគយ បានជូនដំណឹងថា ម្ចាស់រថយន្តពាក់ព័ន្ធត្រូវប្រញាប់មកបង់ពន្ធ ព្រោះអនុគ្រោះបន្ធូរបន្ថយ ប្រាក់ពន្ធ-អាករចំនួន ១០ភាគរយ សម្រាប់រថយន្តចង្កូតឆ្វេង ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ប៉ុណ្ណោះ៕ ទួន សុផល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ