ព័ត៌មានជាតិ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចាប់ផ្ដើមពិភាក្សាលើវិសោធនកម្មច្បាប់ សហគ្រាសពាណិជ្ជ កម្ម វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាង ស្តីពី វិសោធនកម្មច្បាប់ ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកយកមកពិនិត្យពិភាក្សា នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១នេះ។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សារៈប្រយោជន៍នៃសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម រួមមាន៖
ទី១. លើកកម្ពស់ភាពងាយស្រួល នៃការធ្វើធុរកិច្ចនៅកម្ពុជា
កន្លងមក រាជរដ្ឋាភិបាល បានកំណត់នីតិវិធីសម្រាប់ការចុះបញ្ជីអាជីវកម្មពាណិជ្ជកម្ម ពន្ធដារ និងការផ្តល់ សេចក្តីជូនដំណឹងអំពីការបើកសហគ្រាស ដោយបានដាក់ឲ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីរួមតាមថ្នាលផ្លាស់ប្តូរទិន្នន័យអនឡាញ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០។ បុរេលក្ខខណ្ឌ ដែលមិនចាំបាច់សម្រាប់ការចុះបញ្ជីមួយចំនួន ត្រូវបានស្នើឲ្យដក ចេញ។ ទន្ទឹមនឹងនោះមាត្រាមួយចំនួន ដែលធានាដល់បរិយាកាសប្រកួតប្រជែង រវាងសហគ្រាស និងការបំពេញកាតព្វកិច្ចផ្នែកពន្ធដារ ត្រូវបានស្នើបញ្ចូលក្នុងសេចក្តីព្រាង នៃវិសោធនកម្មច្បាប់ទាំងពីរនេះ។
ទី២. សង្គតិភាព តម្លាភាព ជាមួយនឹងច្បាប់ និងកាតព្វកិច្ចនៃកម្ពុជា នៅក្រោមអនុសញ្ញា សន្ធិសញ្ញា ឬកិច្ច ព្រមព្រៀងអន្តរជាតិ
មាត្រាមួយចំនួននៃច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងច្បាប់ ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម នៅមិនទាន់មានតម្លាភាព និងសង្គតិភាព ជាមួយនឹងកាតព្វកិច្ចរបស់កម្ពុជា ក្រោមក្របខណ្ឌជាតិ និងអន្តរជាតិ ដូចជាច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយ ភាយអាវុធមហាប្រល័យ។ មាត្រាដែលមិនមានតម្លាភាព និងសង្គតិភាពរួមមាន មាត្រាទាក់ទងនឹង មូលបត្រស្ថិតក្នុងទម្រង់គាហកៈ (Bearer share) និងអ្នកតំណាងម្ចាស់ភាគហ៊ុន (Nominee shareholders)។
៣. ត្រៀមខ្លួន សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩
ស្នើធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវបទប្បញ្ញត្តិ ដើម្បីធានាសង្គតិភាពរវាងច្បាប់ទាំងពីរ និងច្បាប់បទប្បញ្ញត្តិផ្សេងទៀត ដូចជាច្បាប់ ស្តីពី ការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព្រមទាំងកំណត់នីតិវិធី ឲ្យមានភាពច្បាស់លាស់ ក្នុងការបង្កើតសាខាក្រុមហ៊ុនក្នុងស្រុក និងការចុះបញ្ជីសហគ្រាសឯកបុគ្គល សម្រាប់ទ្រទ្រង់ដល់យន្តការ ដែលបាននិងកំពុងអនុវត្តបច្ចុប្បន្ន។
លោក ផៃ ស៊ីផាន បានឲ្យដឹងទៀតថា សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មនេះ នឹងធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងសង្គតិភាព ក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅចូលរួមស្ការសង្គម-សេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ-១៩ និងបង្កើនកំណើនសេដ្ឋកិច្ច ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ