Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង២០០គ្រួសារនៅខេត្តឧត្តរមានជ័យ កំពុងជោគជ័យលើរបរចិញ្ចឹមត្រីអណ្ដែង និងកង្កែប​

បានផុស

នៅ

លោក សូត្រ ស៊ីសុខឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងនៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១​នេះថា ប្រជាពលរដ្ឋ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជាង​២០០​គ្រួសារ កំពុង​ប្រកបរបរ​ចិញ្ចឹម​ត្រី​អណ្ដែង និង​កង្កែប ខណៈ​ពីមុន​មានតែ​ជាង​១០​គ្រួសារ​ប៉ុណ្ណោះ​។ បើតាម​លោកប្រធាន​មន្ទីរ​កសិកម្ម​ មូល​ហេតុដែល​ពលរដ្ឋ​ងាក​មក​ចាប់​របរ​ចិញ្ចឹម​ត្រី​អណ្ដែង និង​កង្កែប​នេះ ដោយសារ​ឆាប់​ទទួលបាន​ផល និង​លក់បាន​តម្លៃ​ខ្ពស់​។​ ពលរដ្ឋ​ជាង​២០០​គ្រួសារនៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុង​ប្រក​បរបរ​ចិញ្ចឹម​ត្រី​អណ្ដែង និង​កង្កែប ក្នុង​នោះ​មាន​៣៥​គ្រួសារ​ចិញ្ចឹម​កង្កែប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូត្រ ស៊ី​សុខ​ឃាង បាន​បន្តថា មន្ទីរ​កសិកម្មតែង​ជំរុញ និង​បាន​ចុះ​ចែក​កូន​ត្រី កង្កែប ដល់​កសិករ​តាម​ទិសដៅ ព្រមទាំង​បង្រៀន​ពី​បច្ចេកទេស​ចិញ្ចឹម​ដើម្បី​ឆាប់​ទទួលបាន​ផល ជាពិសេស​នៅក្នុង​ខេត្ត ក៏​មានកូន​សម្រាប់​លក់ ខណៈ​ពីមុន​ត្រូវ​ទិញ​នៅ​ខេត្តសៀមរាប និង​ប្រទេស​ថៃ​។ «​ពីមុន​ចិញ្ចឹម​មិនសូវ​ជោគជ័យ ដោយសារ​មិនមាន​បច្ចេកទេស​គ្រប់គ្រាន់​។ ឥលូវ​យើង​មានបទពិសោធន៍ បច្ចេកទេស កូន និង​ចំណី​គ្រប់គ្រាន់ ដែល​ធ្វើឱ្យ​ត្រី​ធំ​លឿន​»​។ នេះ​ជាការ​បញ្ជាក់ របស់លោក សូត្រ ស៊ី​សុខ​ឃាង​។

ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះបន្តថា ការចិញ្ចឹម​ត្រី​អណ្ដែង និង​កង្កែប ជា​របរ​ដែល​ទទួលបាន​ផល​លឿន ក្នុងនោះ​ត្រី​អណ្ដែងទទួលផល​រយៈពេល​ជាង​២​ខែ និង​កង្កែប ទទួលផល​រយៈពេល​៥០​ថ្ងៃ​។ លោក​បន្តថា ត្រី​អណ្ដែង​អាច​លក់បាន​ក្នុងតម្លៃ ៦​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម រីឯ​កង្កែប​លក់បាន​តម្លៃ ១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។

ស្រប​ពេលដែល​ពលរដ្ឋ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជាច្រើនកំពុង​ជោគជ័យ​លើ​របរ​នេះ ក៏មាន​កសិករ​ប្រមាណ​៤០​គ្រួសារ បាន​ផ្អាក​ការចិញ្ចឹម​ត្រី និង​កង្កែប​របស់ខ្លួន ដោយសារ​ត្រូវ​ប្រមូល​ផល​ស្រូវ និង​ដំឡូង​មី ប៉ុន្តែ​ពួកគេ នឹង​ចាប់ផ្ដើម​ចិញ្ចឹម​វិញ បន្ទាប់ពី​ប្រមូល​ផល​រួច​។

លោក សូត្រ ស៊ី​សុខ​ឃាង បាន​អះអាងថា «​ទទួលស្គាល់ថា ការចិញ្ចឹម​នេះទទួលបាន​ផល​លឿន ប៉ុន្តែ​គាត់​រវល់​ប្រមូល​ផល​ស្រូវ​និង​ដំឡូង​មី គាត់​អត់​មាន​ពេល​មើល​ត្រី​អណ្ដែង​ទេ អីចឹង​ពេល​ប្រមូល​ចប់ គាត់​នឹង​ចិញ្ចឹម​ត្រី​អណ្ដែង​វិញ ក្នុងអំឡុង​ខែកុម្ភៈ​»​។

បើតាម​ប្រធាន​មន្ទីរ​ក​សិកម្មរូបនេះ នាពេលខាងមុខលោក​នឹង​ខិតខំ​ជំរុញ​ផ្នែក​វារីវប្បកម្ម នៅក្នុង​ខេត្ត ដោយ​បន្ត និង​ពង្រីក​ការចិញ្ចឹម​ត្រីដូចជា ត្រី​ស្ពឹ​ន ត្រី​កន្ធរ និង​ត្រី​ទី​ឡាប់​យ៉ា​ជាដើម​។

គួរ​ជម្រាប​ថា ទិន្នផល​វារីវប្បកម្ម​ឆ្នាំ​២០២១​នេះ បាន​កើនឡើង ៣០​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ទោះបី​កម្ពុជា​ប្រឈមមុខ​នឹង​វិ​បត្តិកូ​វីដ​-១៩​ក្តី​។ កន្លងមកប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានផ្ដល់​ទឹកប្រាក់​ចំនួន២​ពាន់​លាន​ដុល្លារ សម្រាប់​គាំទ្រ​ផ្នែក​វារីវប្បកម្ម​លើ​ខេត្ត​ចំនួន​១០​។ តាមរយៈ​ការងារ​នេះ រដ្ឋបាល​ជលផល​បាន​ជំរុញ​ការងារ​ចិញ្ចឹម​ត្រី និង​កង្កែប បាន​ចំនួន ១ ,០០០​គ្រួសារ រួចមកហើយ និង​ត្រៀម​អនុវត្ត​ជា​បន្តបន្ទាប់​៕​

អត្ថបទ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២៤ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម