ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ៖ បរិបទក្រោយកូវីដ ទាមទារកាន់តែខ្លាំងឡើងនូវធនធានមនុស្ស
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ប្រទេសជាតិត្រូវការធនធានមនុស្សដែលមានជំនាញ ពិសេសនៅ បរិបទក្រោយកូវីដនេះ ដែលទាមទារកាន់តែខ្លាំងឡើងនូវធនធានមនុស្សដែលមានជំនាញ ដើម្បីចូលរួមអភិវឌ្ឍជាតិ។

លោករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា៖ “ប្រសិនជាមិនមានជំនាញច្បាស់លាស់ គឺយើងអត់អាចទៅ អភិវឌ្ឍប្រទេស ឬអាចទាក់ទាញអ្នកវិនិយោគទេ ដោយសារក្នុងបរិបទក្រោយកូវីដ គឺប៉ះពាល់សេដ្ឋកិច្ច ដែលមានតែធនធានមនុស្សនេះឯងដែលជាដំណោះស្រាយ ជាគន្លឹះនៃការអភិវឌ្ឍ”។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានក្ដីសង្ឃឹមថា ដំណើរការប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡងថ្ងៃទី ២៧ ខែធ្នូ ខាងមុខនេះ នឹងទទួលបានជោគជ័យ ដូចកាលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិកន្លងទៅ ថ្មីៗនេះ ព្រមទាំងនឹងមិនមានការឆ្លង ឬផ្ទុះជំងឺកូវីដ-១៩ ដោយសារក្រសួងអប់រំបានរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ ពិសេសស្ដង់ដារប្រតិបត្តិពាក់ព័ន្ធការការពារជំងឺកូវីដ ទន្ទឹមពេលបេក្ខជន និងគ្រូក៏បានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី៣រួចរាល់។

លោករដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានជូនពរបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ខាងមុខនេះ ទទួលបានជោគជ័យ ដើម្បីធានាបាននិរន្តរភាពនៃការកែទម្រង់វិស័យអប់់រំ ដើម្បីកសាងធនធានមនុស្សមានគុណភាព ចូលរួមអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលលោកបានត្រួសត្រាយផ្លូវរៀបចំឱ្យមានសន្តិភាព មានការអភិវឌ្ឍសេដ្ឋកិច្ច ហើយមានការប្រែប្រួលមុខមាត់ខ្លាំងក្លា។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រទុតិភូមិនៅ ឆ្នាំ ២០២១នេះ នៅ ទូទាំងប្រទេសមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៥ ១៤៩ នាក់។ ក្នុងនោះបេក្ខនារី ៦០ ៦៨២ នាក់, បេក្ខជនស្វៃរិន ៤៣៣៤នាក់ (នារី ១៧៦២នាក់), បេក្ខជនបំពេញវិជ្ជា ៣ ៤៦១នាក់ (នារី ១០៥៣នាក់), បេក្ខជនស្វៃរិន-បំពេញវិជ្ជា ២ ០៤៣នាក់ (នារី ៤៦៨នាក់) ចែកជា ២០៤ មណ្ឌល ស្មើនឹង ៤ ៦៥២ បន្ទប់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ