Connect with us

ព័ត៌មានជាតិ

មក​ដឹង​លក្ខខណ្ឌ​​ ផ្តល់​ចំណាត់ថ្នាក់​​សណ្ឋាគារ​ពី​ផ្កាយ ១ ដល់​ផ្កាយ ៥

បានផុស

នៅ

លោក គឹម សេរីរដ្ឋ ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ស្នាក់នៅ​ ទេសចរណ៍ និង​ម្ហូបអាហារ នៃ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ការ​វាយ​តម្លៃ​ឲ្យ​ចំណាត់​ថ្នាក់​សណ្ឋាគារ​គឺ​ផ្អែក​លើ​អនុក្រឹត្យ​ចេញ​តាំងពី​ឆ្នាំ​២០០៤។

ការ​ផ្តល់​ចំណាត់​ថ្នាក់​សណ្ឋាគារ ត្រូវ​បាន​កំណត់​ចាប់​ពី​កម្រិត​ថ្នាក់​ផ្កាយ​មួយ ​រហូត​ដល់​កម្រិត​ថ្នាក់​ផ្កាយ​ប្រាំ​តាម​ប្រព័ន្ធ​ចំណាត់​ថ្នាក់​សណ្ឋាគារ។ ការ​វិនិច្ឆ័យ​សណ្ឋាគារ​ណាមួយ​បើ​បំពេញ​លក្ខខណ្ឌ​បាន​កាន់​តែ​ច្រើន នឹង​ទទួល​បាន​កម្រិត​ចំណាត់​ថ្នាក់​កាន់​តែ​ខ្ពស់។

សណ្ឋាគារ​ ហាយ៉ាត់​ រីជិនសុី​ ភ្នំពេញ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៥ ការ​ស្នើ​សុំ​កម្រិត​ផ្កាយ​គឺ​អនុវត្ត​តាម​ការ​ស្ម័គ្រ​ចិត្ត ដោយ​ម្ចាស់​សណ្ឋាគារ​ដាក់​ពាក្យស្នើសុំ ​ដើម្បី​ឲ្យ​គណៈកម្មការ​ចុះ​វាយ​តម្លៃផ្តល់​​កម្រិត​ផ្កាយ​តាម​លក្ខខណ្ឌ​ដែល​បំពេញ​បាន។ តែ​ចាប់​ពី​ឆ្នាំ​២០១៥ ក្រសួង​បាន​រៀបចំ​និង​រុញ​ការ​អនុវត្ត​ជា​កាតព្វកិច្ច។ ការ​អនុវត្ត​កាតព្វកិច្ច​នេះ​រាល់​សណ្ឋាគារ​ដែលស្នើ​សុំ​អាជ្ញាបណ្ណ​​​អាជីវកម្ម​បើ​មិន​ទទួល​ការ​វាយ​តម្លៃ​ដោយ​ខ្លួន​ឯង ក្រសួង​នឹង​ផ្ដល់​កម្រិត​ផ្កាយ ១ ដោយ​ស្វ័យប្រវត្តិ។

យ៉ាងណា​ក្នុង​បរិបទ​កូវីដ ១៩ ក្រោម​ការ​សិក្សា​គណៈកម្មការ​គោលនយោបាយ​គាំទ្រ​សហគ្រាស​ធុន​តូច​និង​មធ្យម បាន​ស្នើ​ឲ្យ​ក្រសួង​កែសម្រួល​លើ​លក្ខខណ្ឌ​នេះ​អនុវត្ត​តែ​លើ​សហគ្រាស​ធុន​ធំ​តែ​ប៉ុណ្ណោះ។

ការ​ផ្តល់​ចំណាត់ថ្នាក់​សណ្ឋាគារ គឺ​សម្តៅ​ បញ្ជាក់​អំពី​កម្រិត​គុណភាព​ជាក់លាក់​នៃ​សេវាកម្ម សម្ភារៈគ្រឿង​បំពាក់ និង​ការ​រៀបចំ​របស់​សណ្ឋាគារ​ឱ្យ​បាន​សមស្រប​តាម​និយាម​អន្ដរជាតិ។ សណ្ឋាគារ​ទាំង​អស់​ត្រូវ​មាន​ចំណាត់ថ្នាក់។ ចំណាត់​ថ្នាក់​សណ្ឋាគារ​ត្រូវមាន​ការ​ស្នើសុំ និង​បំពេញ​បែបបទ​ដោយ​ម្ចាស់​សណ្ឋាគារ ឬ​អ្នក​ទទួលខុសត្រូវ​គ្រប់គ្រង​សណ្ឋាគារ។ ចំណាត់​​ថ្នាក់​សណ្ឋាគារ ត្រូវ​បាន​កំណត់​ចាប់ពី​កម្រិត​អប្បបរមា​ថ្នាក់​ផ្កាយ​មួយ រហូត​ដល់​កម្រិត​អតិបរមា​ថ្នាក់​ផ្កាយ​ប្រាំ​តាម​ប្រព័ន្ធ​ចំណាត់​ថ្នាក់​សណ្ឋាគារ។

តាម​គេហទំព័រ Cambodiatourismrating ដែល​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍​ ការ​ដាក់​ចំណាត់​ថ្នាក់​ពិន្ទុ​សណ្ឋាគារ​ពី​ផ្កាយ ១ ដល់ ផ្កាយ ៥ តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម៖

-ផ្កាយ ១ ៖ ២០០ពិន្ទុ ក្នុង​នោះ​ពិន្ទុ​គ្រឿង​សម្ភារៈ​បំពាក់ យ៉ាងតិច​បំផុត​គឺ ៨០
-ផ្កាយ ២ ៖ ២៨០ពិន្ទុ ក្នុង​នោះ​ពិន្ទុ​គ្រឿង​សម្ភារៈ​បំពាក់ យ៉ាងតិច​បំផុតគឺ ១០០
-ផ្កាយ ៣ ៖ ៤០០ពិន្ទុ ក្នុង​នោះ​ពិន្ទុ​សម្រាប់​សេវា​បម្រើ យ៉ាងតិច​បំផុត​គឺ ៥០
-ផ្កាយ ៤ ៖ ៦០០ពិន្ទុ ក្នុង​នោះ​ពិន្ទុ​សម្រាប់​សេវា​បម្រើ យ៉ាងតិច​បំផុត​គឺ ១០០
-ផ្កាយ ៥ ៖ ៨០០ពិន្ទុ ក្នុង​នោះ​ពិន្ទុ​សម្រាប់​សេវា​បម្រើ យ៉ាងតិច​បំផុត​គឺ ១៥០

បើ​តាម​មន្ត្រី​ក្រសួងទេសចរណ៍ សណ្ឋាគារ​ដែល​មាន​កម្រិត​ផ្កាយ​កាន់តែ​ខ្ពស់ ផ្ដល់​ភាព​ទុកចិត្ត​ដល់​ភ្ញៀវ​ស្នាក់នៅ ហើយ​ក៏​ផ្តល់​ប្រយោជន៍​ជា​កេរ្តិ៍ឈ្មោះ​សម្រាប់​ការ​អភិវឌ្ឍ​អាជីវកម្ម​ដល់​ម្ចាស់​សណ្ឋាគារ​ផង​ដែរ។

តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ នៅ ទូទាំងប្រទេសកម្ពុជា មានសណ្ឋាគារសរុបចំនួន ១,០២៨ ទីតាំង ស្មើនឹង ៤៤,៤២៨ បន្ទប់។

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម