ព័ត៌មានជាតិ
អាជ្ញាធរមីន និងវិទ្យាស្ថាន បណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា បានចុះហត្ថលេខាលើភាពជាដៃគូរវាងរដ្ឋ និងឯកជន
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅ កម្ពុជា បានចុះហត្ថលេខាលើភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនូវការអភិវឌ្ឍសមត្ថភាពដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកឧកញ៉ា វាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅ កម្ពុជា (GMAC) កាលពីថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២១ នៅ Cambodian Country Club Hotel – Phnom Penh។

លោក ទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមអស់រយៈពេលជិត៣០ឆ្នាំមកនេះ និងរំដោះដីជូនប្រជាពលរដ្ឋ ដើម្បីបង្កបង្កើនផលបានជាង ២០០០ គីឡូម៉ែត្រក្រឡា ដោយមានការចូលរួមគាំទ្រផ្ដល់ថវិកាពីសម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ប្រទេសជាតិមិត្ត និងអង្គការសប្បុរធម៌នានា ក៏ដូចជាការចូលរួមពីវិស័យឯកជនជាច្រើន ដើម្បីធ្វើឲ្យកិច្ចប្រតិបត្ដិការលើការងារបោសសម្អាតមីនជូនប្រជាពលរដ្ឋរួចចាកផុតពីគ្រោះថ្នាក់ដោយសារមីន និងលើកកម្ពស់ជីវភាពរស់នៅតាមសហគមន៍។

លោកទេសរដ្ឋមន្រ្តី បានបន្ដទៀតថា ជាក់ស្ដែងថ្ងៃនេះ អាជ្ញាធរមីន បានចាប់ដៃគូចុះហត្ថលេខារួមគ្នាជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរកម្ពុជា និងផ្ដល់នូវវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញ ចំណេះដឹង ជូនដល់បងប្អូនប្រជាពលរដ្ឋ ជនដែលងាយរងគ្រោះ ពិសេសជនពិការដោយសារមីន។
វិទ្យាស្ថាន CGTI-GMAC ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់នូវជំនាញបច្ចេកទេស និងពង្រឹងសមត្ថភាពនៅកម្ពុជា និងមិនត្រឹមតែផ្តល់ជំនាញវិជ្ជាជីវៈលើវិស័យកាត់ដេរដល់កម្មករ-កម្មការនីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមបង្កើនប្រាក់ចំណូល និងលើកកម្ពស់ភាពជាអ្នកដឹកនាំនៅ តាមស្ថាប័ន ក្រុមហ៊ុនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងចង្វាក់ផលិតកម្ម។

ឆ្លៀតក្នុងឱកាស លោកទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះវិទ្យាស្ថាន CGTI ដែលបានផ្តល់ការគាំទ្រផ្តល់នូវវគ្គបណ្តុះបណ្តាល ចំនួន០២វគ្គ រួចមកហើយដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន និងគណៈកម្មាធិការជាតិអេស្កាប់ លើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបទរបស់បុគ្គលដែលមានប្រសិទ្ធភាព នាពេលកន្លងមក។
លោកឧកញ៉ា វាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅ កម្ពុជា បានបញ្ជាក់ថា យើងបានដឹងហើយថា បងប្អូនប្រជាពលរដ្ឋជាច្រើន ត្រូវបានរងគ្រោះដោយសារមីន និងមួយផ្នែកទៀតពួកគាត់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អត់ការងារធ្វើ ដើម្បីចិញ្ចឹមជីវិតគ្រួសាររបស់ពួកគាត់។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានបន្ដថា ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដែលបានចុះហត្ថលេខា លើច្ចព្រមព្រៀងភាពជាដៃគូជាមួយអាជ្ញាធរមីន ដែលជាអាជ្ញាធររបស់រដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មបោសសម្អាតមីន និងជួយជនរងគ្រោះដោយសារមីន ព្រមទាំងបានផ្តល់ការអប់រំការយល់ដឹងជាច្រើន ជូនប្រជាពលរដ្ឋអំពីហានិភ័យដោយសារមីន។ ដោយមើលលើទិដ្ឋភាពនេះ យើងពិតជាមានកិត្តិយសណាស់ ដែលបានចូលរួមដំណើរជាមួយអាជ្ញាធរមីន ហើយអាចរួមចំណែកតាមវិធីតូចណាមួយឲ្យទទួលបានជោគជ័យបន្ថែមទៀតសម្រាប់កិច្ចការសកម្មភាពមីននាពេលអនាគត និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៥ អស់គ្រាប់មីនពីលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយលោកឧកញ៉ា នឹងចលនាកៀរគរឲ្យមានការចូលរួមការឧបត្ថម្ភគាំទ្រពីវិស័យវិស័យឯកជនសម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា។
អាជ្ញាធរមីន និងវិទ្យាស្ថាន CGTI-GMAC បានចុះហត្ថលេខាលើភាពជាដៃគូរវាងរដ្ឋនិងឯកជនស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនូវការអភិវឌ្ឍសមត្ថភាព។
(ភ្នំពេញ) ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅ កម្ពុជា (CGTI-GMAC) បានចុះហត្ថលេខាលើភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនូវការអភិវឌ្ឍសមត្ថភាព ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកឧកញ៉ា វាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅ កម្ពុជា (GMAC) កាលពីថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២១ នៅ Cambodian Country Club Hotel – Phnom Penh។
ក្នុងឱកាសពិធីចុះហត្ថលេខានេះ លោក ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងបោសសម្អាត់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមអស់រយៈពេលជិត៣០ឆ្នាំមកនេះ និងរំដោះដីជូនប្រជាពលរដ្ឋរបស់យើង ដើម្បីបង្កបង្កើនផលបានជាង ២០០០ គីឡូម៉្រែតក្រឡា ដោយមានការចូលរួមគាំទ្រផ្ដល់ថវិកាពី សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ប្រទេសជាតិមិត្ត និងអង្គការសប្បុរធម៌នានា ក៏ដូចជាការចូលរួមពីវិស័យឯកជនជាច្រើន ដើម្បីធ្វើឲ្យកិច្ចប្រតិបត្ដិការលើការងារបោសសម្អាតមីនជូនប្រជាពលរដ្ឋ រួចចាកផុតពីគ្រោះថ្នាក់ដោយសារមីន និងលើកកម្ពស់ជីវភាពរស់នៅតាមសហគមន៍។
លោកទេសរដ្ឋមន្រ្តី បានបន្ដទៀតថា ជាក់ស្ដែងថ្ងៃនេះ អាជ្ញាធរមីន បានចាប់ដៃគូចុះហត្ថលេខារួមគ្នាជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរកម្ពុជា និងផ្ដល់នូវវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញ ចំណេះដឹង ជូនដល់បងប្អូនប្រជាពលរដ្ឋ ជនដែលងាយរងគ្រោះ ពិសេសជនពិការដោយសារមីន។
វិទ្យាស្ថាន CGTI-GMAC ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់នូវជំនាញបច្ចេកទេស និងពង្រឹងសមត្ថភាពនៅ កម្ពុជា និងមិនត្រឹមតែផ្តល់ជំនាញវិជ្ជាជីវៈលើវិស័យកាត់ដេរដល់កម្មករ-កម្មការនីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមបង្កើនប្រាក់ចំណូល និងលើកកម្ពស់ភាពជាអ្នកដឹកនាំនៅតាមស្ថាប័ន/ក្រុមហ៊ុនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងចង្វាក់ផលិតកម្ម។
ឆ្លៀតក្នុងឱកាស លោកទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវិទ្យាស្ថាន CGTI ដែលបានផ្តល់ការគាំទ្រផ្តល់នូវវគ្គបណ្តុះបណ្តាល ចំនួន០២វគ្គ រួចមកហើយដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន និងគណៈកម្មាធិការជាតិអេស្កាប់ លើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបទរបស់បុគ្គលដែលមានប្រសិទ្ធភាព នាពេលកន្លងមក។
លោកឧកញ៉ា វាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅ កម្ពុជា បានបញ្ជាក់ថា យើងបានដឹងហើយថា បងប្អូនប្រជាពលរដ្ឋជាច្រើន ត្រូវបានរងគ្រោះដោយសារមីន និងមួយផ្នែកទៀតពួកគាត់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អត់ការងារធ្វើ ដើម្បីចិញ្ចឹមជីវិតគ្រួសាររបស់ពួកគាត់។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានបន្ដថា ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដែលបានចុះហត្ថលេខា លើច្ចព្រមព្រៀងភាពជាដៃគូជាមួយអាជ្ញាធរមីន ដែលជាអាជ្ញាធររបស់រដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មបោសសម្អាតមីន និងជួយជនរងគ្រោះដោយសារមីន ព្រមទាំងបានផ្តល់ការអប់រំការយល់ដឹងជាច្រើន ជូនប្រជាពលរដ្ឋអំពីហានិភ័យដោយសារមីន។
ដោយមើលលើទិដ្ឋភាពនេះ យើងពិតជាមានកិត្តិយសណាស់ ដែលបានចូលរួមដំណើរជាមួយអាជ្ញាធរមីន ហើយអាចរួមចំណែកតាមវិធីតូចណាមួយឲ្យទទួលបានជោគជ័យបន្ថែមទៀតសម្រាប់កិច្ចការសកម្មភាពមីននាពេលអនាគត និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៥ អស់គ្រាប់មីនពីលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយលោកឧកញ៉ា នឹងចលនាកៀរគរឲ្យមានការចូលរួមការឧបត្ថម្ភគាំទ្រពីវិស័យវិស័យឯកជនសម្រាប់ការងារបោសសម្អាតមីននៅ កម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ