Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច ៖ កម្ពុជា អាចដើរតួជាអ្នកសម្របសម្រួល រវាងបងប្អូនកូរ៉េទាំងពីរ

បានផុស

នៅ

លោក​បណ្ឌិត​ សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បានថ្លែងក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្ដីពី បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និងសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី ១៦ ខែធ្នូនេះថា ប្រទេសកម្ពុជា អាចដើរតួជាអ្នកសម្របសម្រួល រវាងបងប្អូនកូរ៉េទាំងពីរ គឺកូរ៉េខាងត្បូង និងកូរ៉េខាងជើង។

នៅមុខចំពោះមុខលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា គឺលោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា «ហើយយើងជឿជាក់ថា កម្ពុជាក៏អាចដើរតួនាទីសំខាន់ ថ្ងៃនេះអគ្គរដ្ឋទូតរបស់កូរ៉េក៏បាន មក ​កម្ពុជាក៏អាចដើរតួជាអ្នកសម្របសម្រួល ជាកូនគន្លឹះ​​ដ៏តូចមួយ គេថានំបញ្ចុកឆ្ងាញ់ ត្បិតតែម្ទេសមួយគ្រាប់ ភាពជោគជ័យរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចសម្របសម្រួល មិនបាច់ប្រើមហាអំណាច អាចប្រើប្រាស់កម្ពុជាក៏បានដែរ»។

ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក​បណ្ឌិត​ សុខ ទូច បានលើកឧទាហរណ៍ពាក់ព័ន្ធ នឹងការបង្រួបបង្រួ​មរវាងអាអាល្លឺម៉ង់ខាងលិច និងអាល្លឺម៉ង់ខាងកើត ដោយនៅពេលអាល្លឺម៉ងទាំងពីររួបរួមគ្នា គឺអាល្លឺម៉ងក្លាយជាប្រទេសមហាអំណាច។ ចំណែកឯកូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចរួបរួមគ្នានោះ នឹងក្លាយទៅជាមហាអំណាចមួយដែរ។

លោកថា «បទពិសោធន៍នៅអាល្លឺម៉ង់ អាល្លឺម៉ង់ខាងលិច អាល្លឺម៉ង់ខាងកើត ពេលអាល្លឺម៉ង់ទាំងពីររួប​រួមគ្នា អាល្លឺម៉ង់ក្លាយជាមហាអំណាច ឯកូរ៉េខាងជើង និងកូរ៉េខាងត្បូង បើត្រូវគ្នា​ កូរ៉េខាងត្បូងខ្លាំងខាងសេដ្ឋកិច្ច កូរ៉េខាងជើងខ្លាំងខាងកងទ័ព ពេលនោះកូរ៉េនឹងក្លាយ ទៅជាមហាអំណាចដ៏ធំមួយ»។

លោកបណ្ឌិត សុខ ទូច បានលើកឡើងបន្ថែមថា ជួនកាលប្រទេសមហាអំណាច មិនអាចដើរតួនាទីសម្រប​សម្រួលបញ្ហា នៅប្រទេសទាំងនោះឡើយ ហើយជួនកាលទៀត អាចទៅឆ្កឹះបញ្ហាបន្ថែមទៀតផង៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម