Connect with us

ព័ត៌មានជាតិ

អ្នកបើកបរម៉ូតូប្រភេទណា ដែលមិនចាំបាច់ត្រូវមានប័ណ្ណបើកបរ

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូ ដែលមានកម្លាំងសេះ ចាប់ពី ១២៥សេសេចុះក្រោម មិនចាំបាច់តម្រូវឱ្យមានប័ណ្ណបើកបរប្រភេទ (ក)ទេ តែចំពោះអ្នកប្រើប្រាស់ម៉ូតូ មានកម្លាំងលើសពី ១២៥ សេសេ តម្រូវឲ្យមានប័ណ្ណបើកបរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា “បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ម៉ូតូមានកម្លាំងសេះ ចាប់ពី ១២៥សេសេចុះក្រោម មិនចាំបាច់តម្រូវឱ្យមានប័ណ្ណបើកបរប្រភេទ (ក)ទេ តែបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ម៉ូតូមានកម្លាំងសេះ លើសពី១២៥សេសេ គឺត្រូវតែមានប័ណ្ណបើកបរប្រភេទ (ក) ទើបអាចបើកបរបាន”។

ប្រភពដដែលបន្ថែមថា ប្រជាពលរដ្ឋអាចប្តូរ និងពន្យារ នៅ មណ្ឌលផ្តល់ប័ណ្ណបើកបរយានយន្ត នៅ ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ ដោយតម្រូវឲ្យមានឯកសារដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅ ទីតាំងផ្ទាល់) រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក (ថតនៅ ទីតាំងផ្ទាល់) និងពាក្យបណ្តឹងបាត់ប័ណ្ណបើកបរ បញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល។

ក្នុងនោះ ប្រសិនបើពលរដ្ឋចង់ប្រឡងយកប័ណ្ណបើកបរ ត្រូវមានឯកសារដូចរៀបរាប់ខាងលើ (*១ *២ *៣) និងលិខិតបញ្ជាក់ការសិក្សា ពីសាលាង្រៀនបើកបរ សម្រាប់ប័ណ្ណប្រភេទ គ ឃ និង ង ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម