ព័ត៌មានជាតិ
អ្នកលក់សាច់សត្វព្រៃ នៅផ្សារ សាមគ្គី ស្ទឹងត្រែង មិនរាងចាលក្រែងចិត្តសមត្ថកិច្ច
ឈ្មួញលក់សាច់សត្វព្រៃមុខដដែលៗ នៅ ផ្សារសាមគ្គី ស្ទឹងត្រែង នៅ តែបន្តលក់ជារៀងរាល់ថ្ងៃ ទោះជាមានការបង្ក្រាបក៏ដោយក៏ពួកគេហាក់មិនខ្លាចរអា។

នៅ ថ្ងៃទី ១៦ ខែធ្នូនេះ គេសង្កេតឃើញនៅ តែមានការដាក់លក់សាច់សត្វព្រៃខុសច្បាប់ នៅ លើទីផ្សារសាមគ្គី ស្ទឹងត្រែង ដូចជាប្រភេទសាច់ជ្រូកព្រៃ សាច់ប្រើស សាច់ឈ្លុស សាច់កាំប្រម៉ា អណ្ដើក ត្រកួត និងប្រភេទសាច់សត្វជាច្រើនទៀតដែលគេស្តុកទុកក្នុងធុងក្លាស្សេលួចលាក់។
ប្រជាពលរដ្ឋលក់ដូរនៅ ផ្សារខាងលើបានលើកឡើងថា ការបង្ក្រាបរបស់មន្ត្រីជំនាញហាក់បីដូចជាគ្រាន់តែទៅ បង្អើលៗក្រុមឈ្មួញតែប៉ុណ្ណោះ។ បើពួកគេរត់គេចសល់បន្តិចបន្តួច បានត្រឹមប្រមូលវត្ថុតាងយកមកដុតបំផ្លាញចោល មិនបានចាប់ខ្លួនអ្នកលក់ដូរផាកពិន័យ ឬបញ្ជូនទៅ តុលាការ ទើបពួកគេមិនរាងចាលនៅ តែបន្តលក់សាច់សត្វព្រៃជារៀងរាល់ថ្ងៃ។

ពាក់ព័ន្ធក្នុងករណីលក់សាច់សត្វព្រៃខាងលើនេះ លោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានឱ្យដឹងនៅ ថ្ងៃទី ១៦ ខែធ្នូនេះថា លោកនឹងធ្វើការរឹតបន្តឹងការលក់សត្វព្រៃខុសច្បាប់។ ជាក់ស្ដែងប៉ុន្មានថ្ងៃកន្លងមកនេះ ក៏មានការបង្ក្រាបផងដែរ តែពួកគេហាក់ដូចជាមិនរាងចាល។
លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបានបន្តថា ម្សិលមិញនេះ លោកជាប់ប្រជុំជាមួយមន្ត្រីការងារ មិនបានចុះទៅ ទៅ ពិនិត្យផ្ទាល់។ លោកបន្តថា លោកនឹងដាក់ភ្នាក់ងារទៅ ពិនិត្យ និងបញ្ជាកម្លាំងផ្នែកសង្កាត់ចុះបង្ក្រាបការលក់ដូរសាច់សត្វព្រៃដោយខុសច្បាប់នេះ។

គួរបញ្ជាក់ថា សាច់សត្វព្រៃលក់នៅ ផ្សារទាំងនោះត្រូវបានមានការលើកឡើងថា ជ្រូកព្រៃបានមកពីការដាក់អន្ទាក់ ឬដាក់ម៉ាស៊ីនឆក់របស់ព្រាននៅ ក្នុងចំការ រីឯសត្វឈ្លូស ប្រើស កាំប្រម៉ា អណ្ដើក និងសត្វជាច្រើនប្រភេទទៀត ត្រូវបានគេរុករក ឬបរបាញ់នៅតាមព្រៃជ្រៅ ៗ យកមកលក់ឱ្យក្រុមឈ្មួញនៅ ផ្សារស្ទឹងត្រែង៕
អត្ថបទ៖ ងិន លីម

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៥ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់