Connect with us

ព័ត៌មានជាតិ

គម្រោង​ដាក់លូ​ផ្លូវលេខ ១៥០ ​សង្កាត់ផ្សារដេប៉ូទី២​ ប្រើថវិកា​ជាង ៨០ លានរៀល​ បាន​បើកការដ្ឋាន​ដំណើរការ​

បានផុស

នៅ

គម្រោងដាក់លូ ផ្លូវលេខ១៥០ ប្រវែងសរុប ៤៦៦ម៉ែត្រ ដោយប្រើប្រាស់ថវិកាសរុបចំនួនជាង ៨៣ លានរៀល (៨៣,៨៨០,០០០​) ដែលជាថវិកាវិភាជន៍របស់រាជរដ្ឋាភិបាល ផ្នែកអភិវឌ្ឍន៍ត្រូវ​បានបើក​ការដ្ឋាន​នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានលោកជា ពិសី អភិបាលខណ្ឌទួលគោក នៅ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឱ្យដឹងថា លោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំ លោកអភិបាលរង លោក លោកស្រីប្រធានការិយាល័យ និងលោកស្រីចៅ សង្កាត់រងសង្កាត់ផ្សារដេប៉ូទី២ អញ្ជើញចុះបើកការដ្ឋានគម្រោងអភិវឌ្ឍន៍សង្កាត់ផ្សារដេប៉ូទី២ ដោយប្រជាពលរដ្ឋចូលរួមសរុប៥០នាក់។
ក្នុងពិធីនោះ ជាការលើកទឹកចិត្តអ្នកចូលរួម៥០នាក់ក្នុង១នាក់ៗ ទទួលបានសារុង១ ដែលជាអំណោយផ្ទាល់របស់លោកជា ពិសី និង លោកស្រីផងដែរ។

គម្រោងឆ្នាំ២០២១ កំពុងបើកការដ្ឋាននាពេលនេះ មានការ ដាក់លូ ផ្លូវលេខ១៥០ (ចាប់ពីផ្លូវលេខ២៤៥ ដល់ផ្លូវលេខ​២៣៣) ស្ថិតនៅភូមិ១ , ដាក់លូវផ្លូវលេខ១៥០ (ចាប់ពីផ្លូវលេខ២៣៣ ដល់ផ្លូវលេខ ២២៥) ស្ថិតនៅ ភូមិ១១ ដែលមានប្រវែងសរុប ៤៦៦ម៉ែត្រ ប្រើប្រាស់ថវិកាសរុបចំនួន ៨៣,៨៨០,០០០ រៀល (ប៉ែតសិបបីលាន ប្រាំបីរយប៉ែតសិបពាន់ រៀលគត់) ដែលជាថវិកាវិភាជន៍របស់រាជរដ្ឋាភិបាល ផ្នែកអភិវឌ្ឍន៍៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៧ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១២ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១២ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម