ព័ត៌មានជាតិ
អំណោយ សម្ដេចប្រធានរដ្ឋសភា បានផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅសង្កាត់វាលស្បូវ
ប្រជាពលរដ្ឋដែលបានទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀងចំនួន៥៥១គ្រួសារ ក្នុងសង្កាត់វាលស្បូវ បានទទួលអំណោយសប្បុរសធម៌របស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវស្សា សៅ ទី ហេង សំរិន តាមរយៈ លោកជំទាវ ឡោក ខេង សមាជិការដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៤តុលានេះ នៅក្នុងបរិវេណវត្តវាលស្បូវ ខណ្ឌច្បារអំពៅ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ក្នុងមួយរយៈកាលកន្លងមកនេះ មូលដ្ឋានសង្កាត់វាលស្បូវ មានប្រជាពលរដ្ឋចំនួន៥៥១គ្រួសារ បានទទួលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង បង្កឲ្យផ្ទះមួយចំនួនធំរងនូវការលិចលង់ និង បង្ខំប្រជាពលរដ្ឋមួយចំនួនមករស់នៅតាមទីទួលសុវត្ថិភាព។

កន្លងមកនេះដែរ លោកអភិបាលខណ្ឌ និងមន្ត្រីសង្កាត់ភូមិ តែងបានចុះជាប់ជាប្រចាំ ជាមួយប្រជាពលរដ្ឋរងគ្រោះ ដោយមិនគិតយប់ថ្ងៃ និងដោះស្រាយជូនពួកគាត់ជាស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនបានទាន់ពេលវេលា។

លោកជំទាវ ឡោក ខេង ក្នុងនាម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវស្សា សៅទី ហេងសំរិន បានសំដែងក្តីអាណិតអាសូរ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់។

លោកជំទាវ បានបន្តថា នេះគឺជាគ្រោះធម្មជាតិ ដែលមិនអាចទប់ស្កាត់បានឡើយ។ សូមបងប្អូនយើងមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ជាពិសេសកូនចៅ កុំបណ្តោយឲ្យលេងទឹក ចៀសវាងការលង់ទឹកជាយថាហេតុ។

ជាមួយគ្នានេះ សូមបងប្អូន ត្រូវមានអនាម័យ ទាំងខ្លួនប្រាណ និងសំអាតជុំវិញផ្ទះសំបែង បំបាត់ជម្រកមូស និងកាកសំណល់សំរាមផ្សេងៗ ត្រូវច្រកចូលក្នុងថង់ ហើយចងឲ្យជិត។

បន្ទាប់មក លោកជំទាវ ឡោក ខេង និងមន្ត្រីក្រុមការងារ បានចែកអំណោយដល់ប្រជាពលរដ្ឋទាំង៥៥១គ្រួសារ ដែលមានអង្ករ ទឹកសុទ្ធ មី ក្រមា និងសម្ភារៈមួយចំនួនទៀត៕

អត្ថបទ ៖ នរា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ