Connect with us

ព័ត៌មានជាតិ

បុគ្គលទាំងនេះ នឹងត្រូវបានក្រុមគ្រូពេទ្យយកវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនដល់ទីសំណាក់

បានផុស

នៅ

ចំពោះប្រជាពលរដ្ឋណាដែលមិនអាចធ្វើដំណើរមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បាន ជាពិសេសលោកតា លោកយាយ មានអាយុច្រើន ដែលពិបាកក្នុងការធ្វើដំណើរនោះ គណៈកម្មការចំពោះកិច្ចចាត់វ៉ាក់សាំងកូវីដ-១៩ ស្នើសុំឱ្យគ្រូពេទ្យបន្តយកវ៉ាក់សាំងកូវីដ-១៩ ទៅ ចាក់ជូនដល់ទីសំណាក់របស់ពួកគាត់តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើយោងតាម សេចក្ដីជូនព័ត៌មាន របស់ គណៈកម្មការចំពោះកិច្ចចាត់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ស្ដីពី ការក្រើនរំលឹក នៃការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅ តាមបណ្ដារាជធានីខេត្តទាំង ២៥ ដែល លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា ប្រធាន គ.វ.ក-១៩ បានផ្ដល់មក “កម្ពុជាថ្មី” នៅ រសៀលថ្ងៃទី ១៦ ខែធ្នូនេះ។

ដើម្បីជំរុញឱ្យការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ក៏ដូចជាដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋ គណៈកម្មការចំពោះកិច្ចចាត់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) អំពាវនាវដល់ អភិបាលរាជធានីខេត្ត និងប្រធានអនុគណៈកម្មការចំពោះកិច្ចចាត់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានីខេត្ត ទាំងអស់ ធ្វើការណែនាំបន្តទៅអាជ្ញាធរមូលដ្ឋាន ឱ្យបន្តអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋគ្រប់ក្រុមអាយុទាំងអស់ឱ្យយល់ពីសារប្រយោជន៍ វ៉ាក់សាំងកូវីដ-១៩ និងលើកទឹកចិត្តពួកគាត់ស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ ត្រូវណែនាំដល់គ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ទាំងអស់ រៀបចំ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមក ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យមានភាពរលូន។

គួរបញ្ជាក់ថា យោងតាមអនុសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី និងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទដែលតា និងអូមីក្រុង ដែលកំពុងចរាចរយ៉ាងសកម្មនៅ តាមប្រទេសមួយចំនួន គ.វ.ក-១៩ សូមក្រើនរំលឹកសាធារណជនដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ មកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា នៅ ទីតាំងនៅ ជិតទីសំណាក់របស់ខ្លួន។ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅ កម្ពុជា គិតត្រឹមថ្ងៃទី ១៥ ខែឆ្នូ ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាន នាក់ មានចំនួន ៨៨,៨៥%៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម