ព័ត៌មានជាតិ
ស្អែកនេះ ជើងហោះហើរអន្តរជាតិដំបូងដឹកអ្នកទេសចរតាំងពីផ្ទុះកូវីដ នឹងចុះចតនៅខេត្តសៀមរាប
អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងទទួលភ្ញៀវទេសចរតាមរយៈក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួរអែរឡាញ នៅថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០២១ ស្អែកនេះ។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបបានបញ្ជាក់ថា ស្អែកនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងត្រូវមានកំណត់ត្រាជាថ្មីនៃការចុះចតជើងយន្តហោះដឹកអ្នកទេសចរមកពីប្រទេសសឹង្ហបូរី។
ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបបានឲ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញ និងប្រកាសទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញនោះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ បានប្រកាសចាប់ផ្តើមហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ទី១គឺ ក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ នឹងធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅ សិង្ហបុរីវិញជារៀងរាល់ថ្ងៃ និងទី២គឺក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines) នឹងធ្វើការហោះហើរពីភ្នំពេញមកសៀមរាប និងពីសៀមរាបទៅ បាងកក ពីបាងកកមកសៀមរាបវិញ ដោយឆ្លងកាត់ភ្នំពេញ ក្នុងមួយសប្តាហ៍ពីរជើង។
ឯកឧត្តមក៏បានបង្ហាញឲ្យដឹងពីកិច្ចសហការរវាងប្រតិបត្តិករព្រលានយន្តហោះ ជាមួយសមត្ថកិច្ចនិងក្រុមជំនាញ។ អ្វីដែលជាការទទួលខុសត្រូវនោះ គឺការផ្សព្វផ្សាយជូបភ្ញៀវ អំពីនីតិវិធីប្រតិបត្តិស្តង់ដា SOP នៅ ពេលយន្តហោះត្រូវចុះចតដល់គោលដៅ នោះ។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប និងក្រុមការងារអនុវត្តនីតិប្រតិបត្តិស្តង់ដា SOP បានបង្ហាញឲ្យដឹងដែរថា ការត្រួតពិនិត្យនឹងត្រូវបានធ្វើឡើងដោយហ្មត់ចត់បំផុត ទី១ភ្ញៀវដែលត្រូវឆ្លងកាត់អាកាសយានដ្ឋាន ត្រូវតែមានប័ណ្ណចាក់វ៉ាក់សាំងពេញលេញ ទី២ ត្រូវមានប័ណ្ណបញ្ជាក់ថាបានធ្វើ PCR ៧២ម៉ោង មុនមកដល់គោលដៅ និងប័ណ្ណប្រកាសសុខភាព។
ភ្ញៀវទេសចរអន្តរជាតិដែលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវតែទទួលការធ្វើតេស្តរហ័សពីក្រុមការងារ បើអវិជ្ជមានគឺអាចធ្វើដំណើរកម្សាន្តបាន បើស្ថិតក្នុងករណីវិជ្ជមាន ត្រូវទទួលការថែទាំនិងព្យាបាល តាមការជ្រើសរើសមន្ទីរព្យាបាលតាមការចង់បានរបស់ភ្ញៀវ។ តែបើលទ្ធផលវិជ្ជមានពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័កនៅ ក្នុងបន្ទប់ដាច់ដោយឡែក នៃសណ្ឋាគារស្នាក់នៅ នោះតែម្តង៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង