ព័ត៌មានជាតិ
ឃាត់ខ្លួនស្នងការរងខេត្តកំពង់ឆ្នាំង និងមន្ត្រីស័ក្តិ ៥ ពាក់ព័ន្ធនឹងករណីទន្ទ្រានដីព្រៃលិចទឹក
អង្គភាពប្រឆាំងអំពើពុករលួយបាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តតកំពង់ឆ្នាំង និងលោកវីរៈសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមកសាកសួរ ពាក់ពន្ធនិងករណីរំលលោភព្រៃលិចទឹកតំបន់៣ នៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អៀង ប៊ុនធឿន ប្រាប់សារព័ត៌មានថា មន្ត្រីនគរបាលចំនួនពីររូប នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅ មកសាកសួរពិតប្រាកដមែន។
មន្ត្រីទាំងពីររូបមានដូចជា លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង និងវរៈសេនីយ៍ឯក កែវ ណារុន នាយការិយាល័យ។
ដោយឡែក លំនៅ ដ្ឋាន អតីតអភិបាលខេត្ត កំពង់ឆ្នាំង លោក ឈួរ ចាន់ឌឿន ចំនួន២ទីតាំងនៅឯខេត្តកំពង់ឆ្នាំង ក៏ត្រូវសមត្ថកិច្ចឡោមព័ទ្ធដែរ។
លោក ស៊ុំ សុជាតិ លោក កែវ ណារុន និងលោក ឈួរ ចាន់ឌឿន ត្រូវបានរកឃើញថា បានទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋ ឈូសឆាយដុតបំផ្លាញ ដើម្បីយកធ្វើជាកម្មសិទ្ធិ។ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចចំនួន ៦៧៥ ហិកតា ស្ថិតនៅ ក្នុង ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកឱ្យរដ្ឋវិញ។
ព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបាន លោក ឈួរ ចាន់ឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង បានទន្ទ្រានដីព្រៃលិច ទឹករបស់ រដ្ឋជាង ២ ពាន់ហិកតា លោក ស៊ុំ សុជាតិ ជិត ៦៧៥ ហិកតា លោក កែវ ណារុន ប្រមាណ ៤០០ ហិកតា។
សូមរំឭកថា បន្ទាប់ពីបញ្ជាឱ្យបង្ក្រាបការលួចកាន់កាប់ដីព្រៃលិចទឹក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានមនុស្សចំនួន ១៣ នាក់ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកសរុប ជាង ២ ពាន់ហិកតា (២០៥៨.៥) មកឱ្យរដ្ឋគ្រប់គ្រងវិញ។
អ្នកដែលកាន់កាប់ដីព្រៃលិចទឹក ២០៥៨ ហិកតារួមមាន៖
១. លោក ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងចំនួន ៦៧៥ ហិកតា
២. លោកវរសេនីយ៍ទោ កែវ ណារុន នាយកខុទ្ទកាល័យ មានចំនួន ៣២ ហិកតា
៣. លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្ត មានចំនួន ២៥ ហិកតា
៤. លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង មានចំនួន ៦០ ហិកតា
៥. លោក គង់ ស៊ីម ជាប្រជាជនមានចំនួន ២០០ ហិកតា
៦. លោក ស៊ន បូរិន មន្ត្រីចូលនិវត្ត មានចំនួន ២៥ ហិកតា
៧. លោក នូ ដេត ប្រជាជន មានចំនួន ៨៩ ហិកតា
៨. លោក ឡុង សុខេង ប្រជាជន មានចំនួន ៤០០ ហិកតា
៩. លោក ស៊ិន ប៉ូលីន ប្រជាជនមានចំនួន ២៦០ ហិកតា
១០. លោក សៅ ស៊ុយ អតីតស្មៀនឃុំច្រណូក មានចំនួន ៣០ ហិកតា
១១. លោក សែប សីវតធី ប្រជាជន ចំនួន ១៧៥ ហិកតា
១២. លោក ស្រី ងួន គឹមឃួន ប្រជាជន មានចំនួន ៧៥.៥០ ហិកតា
១៣. លោកស្រី ប៉ូ ចំរ៉ុង ប្រជាជនមានចំនួន ៣០ ហិកតា៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង